Connect with us

ព័ត៌មានអន្ដរជាតិ

ស៊ីរ៉ែនប្រកាសអាសន្ន បន្លឺឡើង ផ្អើលនៅជប៉ុននិងកូរ៉េខាងត្បូង ក្រោយកូរ៉េខាងជើង បាញ់មីស៊ីល

បានផុស

នៅ

តាមសេចក្តីរាយការណ៍ ប្រទេសកូរ៉េខាងជើង បានបាញ់នូវអ្វីដែលគេជឿថាជា “យានអវកាស” នៅព្រឹកថ្ងៃពុធទី៣១ខែឧសភា ជាហេតុជំរុញឲ្យស៊ីរ៉ែនប្រកាសអាសន្ន បន្លឺឡើងនៅក្នុងប្រទេសជិតខាងគឺកូរ៉េខាងត្បូង និងជប៉ុន។

(រូបថត៖ KCNA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារ​ព្រមាន​គ្រាអាសន្ន ​ដែល​អំពាវនាវឲ្យប្រជាពលរដ្ឋ ​ស្វែងរកកន្លែងសុវត្ថិភាព ​ត្រូវ​បាន​ចេញសម្រាប់​អ្នក​ស្រុក​នៅ​ក្នុង​តំបន់​អូគីណាវ៉ា​របស់​ជប៉ុន ​និងនៅ​ទីក្រុង​សេអ៊ូល។ ទោះយ៉ាងណាក៏ដោយ ក្រោយមក សារប្រកាសអាសន្នត្រូវបានដកកចេញវិញ។

ដោយដកស្រង់ប្រភពពីអគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង, ប្រព័ន្ធផ្សព្វផ្សាយក្នុងទីក្រុងសេអ៊ូល បានរាយការណ៍ថា មីស៊ីលបានធ្វើដំណើរឆ្លងកាត់សមុទ្រលឿង។ មីស៊ីលប្រហែលជាផ្ទុះបំបែកនៅពាក់កណ្តាលអាកាស ឬធ្លាក់ចុះ បន្ទាប់ពីវាបាត់ខ្លួនពីរ៉ាដា ខណៈការវិភាគកំពុងត្រូវបានធ្វើឡើង។

(រូបថត៖ AP)

គួរបញ្ជាក់ជាថ្មី ប្រទេសកូរ៉េ​ខាង​ជើង បានប្រកាសពីផែនការ​បាញ់​បង្ហោះ​ផ្កាយ​រណប​នៅ​ថ្ងៃ​ទី ១១ ខែ​មិថុនា ដើម្បី​តាម​ដាន​សកម្មភាព​យោធា​អាមេរិក។

ភ្លាមៗនោះ ជប៉ុន​បានបញ្ចេញប្រតិកម្ម ដោយអះអាង​ថា ខ្លួន​ត្រៀមរួច​ជា​ស្រេច ​ដើម្បី​បាញ់​ទម្លាក់​រាល់​អ្វី​ដែល​គំរាមកំហែង​ដល់​ទឹកដី​ខ្លួន។

ដោយឡែក ក្រសួងការបរទេសសហរដ្ឋអាមេរិកក៏បានគូសបញ្ជាក់ដែរថា រាល់ការបាញ់បង្ហោះរបស់កូរ៉េខាងជើង ដែលប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលផ្លោង គឺនឹងបំពានលើសេចក្តីសម្រេចជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC, Sputnik

ចុចអាន៖ ជប៉ុន ត្រៀមមីស៊ីលទុកបាញ់ បន្ទាប់ពីកូរ៉េខាងជើង ប្រកាសបង្ហោះផ្កាយរណប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម