Connect with us

ព័ត៌មានអន្ដរជាតិ

ទីក្រុងហាណូយ កាត់បន្ថយការបើកភ្លើងបំភ្លឺតាមទីសាធារណៈ ដើម្បីសន្សំសំចៃអគ្គិសនី

បានផុស

នៅ

ដោយសារតែប្រឈមមុខនឹងការឡើងកម្តៅដ៏ខ្លាំង រដ្ឋធានីហាណូយរបស់ប្រទេសវៀតណាម បានបិទភ្លើងបំភ្លឺតាមដងផ្លូវមួយចំនួន ដើម្បីសន្សំសំចៃអគ្គិសនី ខណៈតម្រូវការម៉ាស៊ីនត្រជាក់ ហក់ឡើងខ្ពស់។

(រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧទ្យានក្នុងទីក្រុងដែលមានប្រជាពលរដ្ឋ៨លាននាក់មួយនេះ បច្ចុប្បន្ន បានប្រែងងឹតទាំងស្រុងបន្ទាប់ពីម៉ោង១១យប់ ខណៈភ្លើងតាមដងផ្លូវពីរភាគបី ក៏ត្រូវបិទផងដែរ នៅម៉ោងដូចគ្នានេះ។

ភ្លើងនៅតាមទី​សាធារណៈ ​ត្រូវ​បើក​​យឺត​ជាង​ធម្មតាកន្លះ​ម៉ោង ហើយ​បិទ​ឆាប់​ជាងធម្មតាកន្លះ​ម៉ោង។

រឿងនេះកើតឡើង ខណៈអ្នកវិទ្យាសាស្ត្រព្រមានថា ការឡើងកម្តៅផែនដី កំពុងបង្កឲ្យមានព្រឹត្តិការណ៍អាកាសធាតុកាចសាហាវកាន់តែច្រើន ដូចជារលកកម្តៅជាដើម។

(រូបថត៖ AFP)

កាលពីដើមខែឧសភា ប្រទេសវៀតណាម បានកត់ត្រាសីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តគឺ ៤៤.១អង្សាសេ ពោលគឺបំបែកកំណត់ត្រាចាស់ក្នុងឆ្នាំ២០១៩។

ប្រទេសនេះ បានរងគ្រោះធ្ងន់ធ្ងរដោយសាររលកកម្តៅមួយក្នុងខែមេសា និងមួយទៀតនៅចុងខែឧសភា ហើយក្រុមហ៊ុនអគ្គិសនីរដ្ឋ EVN ព្រមានថា តម្រូវការដ៏ច្រើនលើសលប់ពីម៉ាស៊ីនត្រជាក់ និងកង្ហារ បានធ្វើឲ្យប្រព័ន្ធថាមពលជាតិ ស្ថិតនៅក្រោមហានិភ័យ។

បន្ថែមលើបញ្ហានានា គ្រោះរាំងស្ងួតធ្ងន់ធ្ងរនៅភាគខាងជើងប្រទេសវៀតណាម ក៏បានបណ្តាលឲ្យកម្រិតទឹកនៅទំនប់វារីអគ្គិសនី ទាបជាងធម្មតាពី ៣០ ទៅ ៤០ ភាគរយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Phys

ចុចអាន៖ ហាណូយ នឹងបិទសាលារៀន បើសីតុណ្ហភាពចុះត្រជាក់ក្រោម ១០ អង្សាសេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម