ព័ត៍មានទាន់​ហេតុការណ៏
Search

ឱក សុគន្ធ​កញ្ញា ​សោកស្ដាយ ​នៅ​ពេល​បាត់បង់​សមាជិក​រួម​ក្រុម

ភ្នំពេញ​ ៖ ​តារា​ចម្រៀង​ស្រី​ល្បីឈ្មោះ​របស់​ផលិតកម្ម​ហង្ស​មាស​កញ្ញា ឱក សុគន្ធ​កញ្ញា បាន​បញ្ចេញ​អារម្មណ៍​សោកស្ដាយ ​ខណៈ​​​សមាជិក​រួម​ក្រុម​កញ្ញា ឈិ​ត សុវណ្ណ​បញ្ញា បាន​ប្រកាស​ផ្ដាច់​ផ្លូវ​ចេញពី​ផលិតកម្ម​មួយ​នេះ ​ក្រោម​ហេតុផល​ថា​គ្មាន​ភាព​យុត្តិធម៌​ចំពោះ​ខ្លួន ​ដោយ​បាន​ផ្អឹប​អស់​រយៈពេល​ជាង​១១​ឆ្នាំ​ពុំ​មាន​លទ្ធផល​អ្វី​មកវិញ។

បន្ទាប់ពី​មានការ​ប្រកាស​ចាកចេញ​ជា​ផ្លូវការ​ពី​សំណាក់​តារា​ចម្រៀង​ស្រី​ ដែល​ទទួល​បាន​ការ​លើក​សរសើរ​អត្តចរិត​​​ល្អ​កញ្ញា ឈិ​ត សុវណ្ណ​បញ្ញា ភ្លាមៗ​នេះ​ដែរ ​ក៏មាន​មហាជន​ជាច្រើន​បាន​សម្តែង​អារម្មណ៍​រិះគន់​ខ្លាំងៗ​លើ​ផលិតកម្ម​ហង្ស​មាស​ផងដែរ​។ ​ស្រប​ពេល​ដែល​តារា​ចម្រៀង​ស្រី​រួម​ដំបូល​កញ្ញា ឱក សុគន្ធ​កញ្ញា ក៏បាន​បង្ហាញ​អារម្មណ៍​សោកស្តាយ​ចំពោះ​ការចាកចេញ​របស់​កញ្ញា ឱក សុគន្ធ​កញ្ញា ផង​នោះ។

កញ្ញា ឱក សុគន្ធ​កញ្ញា បាន​និយាយ​ថា​ សោកស្ដាយ​ចំពោះ​ការបាត់បង់​សមាជិក​ការងារ​រួម​ក្រុម​…។ ប៉ុន្តែ​មនុស្ស​ម្នាក់ៗ​តែងមាន​ការសម្រេចចិត្ត​រៀងៗ​ខ្លួន​សង្ឃឹមថា​ការសម្រេចចិត្ត​របស់​ពួកគាត់​ធ្វើ​ឲ្យ​គាត់​សប្បាយចិត្ត​….!​សូម​ជូនពរ​មានសំណាង​ល្អ Love you all​។​

សូមបញ្ជាក់ថា ​បន្ទាប់ពី​តារាចម្រៀង​ស្រី​របស់​ផលិតកម្ម​ហង្ស​មាស​អ្នកនាង យក់ ឋិត​រដ្ឋា កាលពី​ថ្មីៗ​នេះ​បាន​បញ្ចេញ​អារម្មណ៍​អស់ជំនឿ​​ចិត្ត​លើ​ផលិតកម្ម​ហង្ស​មាស​មិនទាន់បាន​ប៉ុន្មាន​ផង​ ពេលនេះ​ស្រាប់​តារា​ចម្រៀង​ស្រី​ម្នាក់ទៀត​គឺ​កញ្ញា ឈិន សុវណ្ណ​បញ្ញា ក៏បាន​ចេញមុខ​ប្រកាស​ជា​សាធារណៈ​ថា​ខ្លួន​បាន​ចាក​ចេញពី​ផលិតកម្ម​មួយ​នេះ​ជា​ផ្លូវការ​ហើយ ​ក្រោយពី​រួមរស់​ ​អស់​រយៈពេល​ជាង​១១​ឆ្នាំ​មកនេះ​។​

ជាការ​កត់សម្គាល់​មួយរយៈ​ពេល​ចុង​ក្រោយនេះ ​មាន​តារា​ចម្រៀង ​និង​ក្រុមការងារ​របស់​ផលិតកម្ម​ល្បីឈ្មោះ​ហង្ស​មាស​មួយចំនួន​បានបង្ហាញ​ពី​អារម្មណ៍​ខកចិត្ត​និង​អស់ជំនឿ ​ចិត្ត​ ខណៈ​មាន​តារា​ប្រុស​-​ស្រី​ឯទៀត​ក៏បាន​សម្រេចចិត្ត​ជ្រើស​យក​ផ្លូវ​បញ្ចប់​កុងត្រា​ជាមួយ​ផលិតកម្ម​នេះ​ផងដែរ៕