ព័ត៍មានទាន់​ហេតុការណ៏
Search

ទូរទស្សន៍ BTV News ផ្សាយ​ផ្ទាល់​វគ្គ​ចំណាត់ថ្នាក់​លេខ​៣ និង​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់ Asia Club Pre-Season Championship 2017

ស្ថានីយ​ទូរទស្សន៍​បាយ័ន​ព័ត៌មាន (BTV News) ទទួល​បាន​សិទ្ធិ​ផ្សាយ​ផ្ទាល់​ពី​ការប្រកួត​វគ្គ​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣ និង​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​ពានរង្វាន់ Asia Club Pre-Season Championship 2017 ដែល​នឹង​រៀបចំឡើង​នៅ​រសៀល​ថ្ងៃអាទិត្យ ទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៧ នេះ​ពី​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​រាជធានី​ភ្នំពេញ​។

ពានរង្វាន់​Asia Club Pre-Season Championship 2017 វគ្គ​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣ គឺធ្វើឡើង​រវាង​ក្រុម Petaling Jaya Rangers FC របស់​ម៉ាឡេស៊ី ជាមួយ​ក្រុម Warriors FC របស់​សិង្ហ​បុរី ចាប់ពី​វេលា​ម៉ោង​៤​រសៀល​តទៅ ចំណែក​ការប្រកួត​ដណ្តើម​ជើងឯក​គឺធ្វើឡើង​រវាង​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ជាមួយ​ក្រុម​ក្រសួងការពារជាតិ នៅ​ម៉ោង​៧​យប់​តទៅ​។ ក្រុម​ដែល​ឈ្នះ​ជើងឯក​នឹង​ទទួលបាន​ប្រាក់​រង្វាន់​ចំនួន​១២០០០​ដុល្លារ​ផងដែរ​។

ពានរង្វាន់​នេះ​ រៀបចំ​ចាប់ពី​ថ្ងៃ​ពុធ ទី​១ ដល់​ថ្ងៃ​ទី៥​ ខែកុម្ភៈ ឆ្នាំ​២០១៧ ដោយ​ប្រកួត​តែ​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​រាជធានី​ភ្នំពេញ មាន​៤​ក្លិប​ចូលរួម​ ក្នុង​នោះ​មាន ក្លិប​របស់​កម្ពុជា ចំនួន​២​ក្លិប​គឺ ក្រសួងការពារជាតិ និង​ព្រះខ័ន​រាជ​ស្វាយរៀង ហើយ​២​ក្លិប​ទៀត​ជា​ក្រុម​បរទេស​មានដូចជា Warriors FC របស់​សិង្ហ​បុរី និង​ក្រុម​ពាក់កណ្ដាល​អាជីព Petaling Jaya Rangers FC​។

នេះ​ជា​ការ​ផ្សាយ​ផ្ទាល់​ជា​លើក​ទី​៤ ក្នុង​ឆ្នាំ​២០១៧ នេះ របស់​ប៉ុស្តិ៍ BTV News ខណៈ​កាលពី​ថ្មី​នេះ​បាន​ផ្សាយ​ផ្ទាល់​ពី​ការប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់ AFC Cup 2017 ក្នុង​ប្រកួត​របស់​ភ្នំពេញ​ក្រោ​ន ជាមួយ​ក្រុម Home United, ប្រកួត​មិត្តភាព​អន្តរជាតិ​រវាង​ក្រុម​ភ្នំពេញ​ក្រោ​ន ជាមួយ​ក្លិប Buriram United របស់​ថៃ និង​ការចាប់​ពូ​ល​ជុំ​ទី​៣ ជម្រុះ​ជើងឯក​ប្រចាំ​ទ្វីបអាស៊ី AFC Asian Cup 2019 ជាដើម​។

ប៉ុស្តិ៍ BTV News នៅតែ​ប៉ុស្ដិ៍​ទូរទស្សន៍​មួយ​មានមុខ​ព្រួញ​សំខាន់ ដែល​បាន​សិទ្ធិ​ពី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នាំ​ជូន​ផ្ទាំង​ទស្សនីយភាព​តាមរយៈ​ការផ្សាយ​ផ្ទាល់​ក្នុង​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​រដូវ​កាល​២០១៧ (Metfone Cambodian League 2017) ពេញ​មួយ​រដូវ​កាល ការប្រកួត​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន (Hun Sen Cup) រួមទាំង​ការប្រកួត​មិត្តភាព​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា និង​ក្រុម Cambodia All Stars ផងដែរ ទៀតផង​ដែរ៕

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114