Connect with us

ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន មិនទុកមន្រ្តីក្រោមឱវាទមានបញ្ហាសុខភាព ចោលឡើយ

បានផុស

នៅ

លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត មិនទុកឱ្យមន្រ្តីក្រោមឱវាទណាម្នាក់មានបញ្ហាសុខភាព ដោយមិនមានការយកចិត្តទុកដាក់ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែង នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ត្រីបានចាត់បញ្ជូនមន្ត្រីចំនួន៥នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក ភន សុផល ឋានៈ នាយរងប៉ុស្តិ៍ សួរសុខទុក្ខលោកវរសេនីយ៍ឯក កែម ស៊ីណា ឋានៈនាយរងប៉ុស្តិ៍ ដែលកំពុងសម្រាកព្យាបាលជំងឺរលាកតម្រងនោម នៅមន្ទីរពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ។

ការចុះសួរសុខទុក្ខដាក់មន្ទីរពេទ្យនេះ បាននាំយកនូវជំនួយឧបត្ថម្ភដែលជាអំណោយផ្ទាល់ខ្លួនរបស់លោកឧត្ដមសេនីយ៍ត្រី នាយប៉ុស្តិ៍ និងមិត្តរួមការងារជូនដល់លោកវរសេនីយ៍ឯក កែម ស៊ីណា រួមមាន៖ ប្រាក់ដុល្លារចំនួន ១០០០ ដុល្លារ, ប្រាក់បាតចំនួន ៣៨ ៧០០ បាត, ប្រាក់រៀលចំនួន ៣ ១២០ ០០០ រៀល, ទឹកដោះគោឆៅ ២ កេស, ទឹកក្រូច ២ កេស, ទឹកសុទ្ធ ៥ កេស, ត្រីខ ១ កេស និងមី ១ កេសធំ៕

អត្ថបទ៖ ពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម