ព័ត៍មានទាន់​ហេតុការណ៏
Search

ខ្មែរ​ចាញ់​ទាំងពីរ​ក្នុង​ជម្រុះ​ខ្សែក្រវាត់​LEO​ជុំ​ទី​២

ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​ដណ្តើម​ខ្សែក្រវាត់​Leo​ទម្ងន់​៦៧​គ​.​ក្រ សប្តាហ៍​ទី​២ នៅ​កាលពី​ថ្ងៃអាទិត្យ​ទី​០៥ ខែកុ​ម្ភៈ ឆ្នាំ២០១៧ នៅលើ​សង្វៀន​បាយ័ន​បឹង​ស្នោ​នោះ អ្នក​ប្រដាល់​ខ្មែរ​បាន​ប្រកួត​ចាញ់​អ្នក​ប្រដាល់​ថៃ​ទាំងពីរ​នាក់​។



ឌុន រដ្ឋា​អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា បាន​វាយ​ចាញ់​អ្នក​ប្រដាល់​ថៃ​Fachheangsen ដោយ​ពិន្ទុ ឯ ន​ន់ ជំនិត អ្នក​ប្រដាល់​ក្លិប​មជ្ឈមណ្ឌល​កំចាត់មីន​កម្ពុជា ក៏​វាយ​ចាញ់ អ្នក​ប្រដាល់​ថៃ Laypayak ដោយ​ពិន្ទុ​ដែរ ។​ជាមួយនឹង​លទ្ធផល​នេះ ធ្វើអោយ​ឌុន រដ្ឋា ពីរ​ប្រកួត​ឈ្នះ​១ ចាញ់​១​ប្រកួត បាន​៤​ពិន្ទុ ហើយ​ន​ន់ ជំនិត បាន​២​ពិន្ទុ ដោយ​គេ​ចាញ់​ទាំងពីរ​ប្រកួត ។ ចំណែក Fachheangsen បាន​២​ពិន្ទុ​ដូច​ន​ន់ ជំនិត​ដែរ ដោយ​វាយ​ចាញ់​ទាំងពីរ​ប្រកួត ហើយ Laypayak គេ​បាន​៤​ពិន្ទុ​ដូច​ឌុន រដ្ឋា​ដែរ ដោយ​វាយ​ឈ្នះ​១​ចាញ់​១​ប្រកួត ។

​ចំពោះ​ការប្រកួត​គូ​ក្រៅពី​គូ​ខ្សែក្រវាត់​នេះ ម៉ឺន ដា អ្នក​ប្រដាល់​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ដែល​ឡើង​ប្រកួត​សងសឹក​វឿន សា​វិ​ន អ្នក​ប្រដាល់​ក្លិប​ឫទ្ធី​ពោធិ​សែន​ជ័យ​នោះ បាន​បរាជ័យ​ដោយ​ប្រកួត​ចាញ់​សា​វិ​ន​ដោយ​ពិន្ទុ​ទៀត ​ពួកគេ​ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។​ពួកគេ​ពីរ​នាក់​នេះ ជួបគ្នា​លើក​មុន​ម៉ឺន ដា វាយ​ចាញ់​ សា​វិ​ន ដោយ​ពិន្ទុ​ប្រផិតប្រផើយ​តែប៉ុណ្ណោះ ហើយ​ឥឡូវនេះ​គេ​នៅតែ​ចាញ់​ប្រផិតប្រផើយ​ដដែល ។

​គូ​ពិសេស​១​គូ​ទៀត កេ​ត ចាន់​ឌី ក្លិប​មជ្ឈមណ្ឌល​កីឡាខ​.​ភ​.​ម ប្រកួត​ឈ្នះ អ៊ូច ធា​រិ​ទ្ធ អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ ដោយ​ពិន្ទុ បន្ទាប់ពី​វាយ​គ្នា​៥​ទឹក​ពេញ​នោះ ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៥៤​គីឡូក្រាម ។​ឯ​វុត្ថា សុខ​ហ្វី​ន ក្លិប​អង្គរ​ធំគុន​ខ្មែរ គេ​ប្រកួត​ចាញ់​ងិន វ៉ាន់ថៃ ក្លិប​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​ក្នុង​ទឹក​ទី​៤ ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114