ព័ត៍មានទាន់​ហេតុការណ៏
Search

ម៉ុ​ត ​ខ្លឹម​ខ្មៅ​ ផ្តួល​ សុខ​ចិន្តា​ ទឹក​១ ឯ មាឃ សុវណ្ណារ៉ា​ឈ្នះ​ហេង​ពន្លឺ​ដោយ​ពិន្ទុ​

​អ្នក​ប្រដាល់​សុខ ចិន្តា ក្លិប​ឃ្លាំងមឿង​កីឡា​ខេត្តពោធិសាត់ ត្រូវ​ម៉ុ​ត ខ្លឹម​ខ្មៅ អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ វាយ​អោយ​សន្លប់​នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ នា​ថ្ងៃ​សៅ​រិ៍ ទី​០៤​កុ​ម្ភៈ ២០១៧ ។​ម៉ុ​ត ខ្លឹម​ខ្មៅ បាន​ប្រើពេល​មិន​ដល់​មួយ​ទឹក​នោះទេ ផ្តួល ​សុខ ចិន្តា​អោយ​សន្លប់​ក្នុង​ទឹក​ទី​១ ។ ពីរ​នាក់​នេះ ជា​អ្នក​ប្រដាល់​ចាស់វស្សា​ដូចគ្នា គ្រាន់តែ​ម៉ុ​ត ខ្លឹម​ខ្មៅ​គេ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​និង​មានឈ្មោះ​បោះ​សម្លេង​ជាង​សុខ ចិន្តា ។

​មាឃ សុវណ្ណារ៉ា អ្នក​ប្រដាល់​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ប្រកួត​ឈ្នះ​ហេង ពន្លឺ អ្នក​ប្រដាល់​ក្លិប​ព្រៃទទឹង​ខេត្តបាត់ដំបង ដោយ​ពិន្ទុ ក្នុងការ​ជួបគ្នា​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៥៤​គីឡូក្រាម ។​ពួកគេ​ទាំងពីរ មិនដែល​ប៉ះគ្នា​ទេ​ពីមុនមក ។

ឯម  ផ្លាទីន អ្នក​ប្រដាល់​ជើង​ថ្មី នៃ​ក្លិប​ឫទ្ធីពោធិសែនជ័យ ក៏​ប្រកួត​ចាញ់​សំណាង សម្បត្តិ អ្នក​ប្រដាល់​ក្លិប​បាត់ដំបង​ពាយ័ព្យ ដោយ​ពិន្ទុ​ដែរ ។​ អ្នក​ទាំងពីរ នឹង​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​។

​ពុទ្ធ អ៊ំ​អន អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា ត្រូវ​ម៉ន ចាន់នី អ្នក​ប្រដាល់​ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក ផ្តួល​អោយ​សន្លប់​ក្នុង​ទឹក​ទី​២​។ ពីរ​នាក់​នេះ មាន​សមត្ថភាព​បច្ចេកទេស​ប្រហាក់ប្រហែលគ្នា​ទេ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114