ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡាករ Shane Booysen ប្ដេជ្ញាបង្ហាញឲ្យ​គូប្រកួត​ដឹងថា ​ក្រុម​របស់​កម្ពុជា មួយ​នេះ​មិនមែនជា​ក្រុម​ក្មេងខ្ចី​

កីឡាករ​ជនជាតិ​អាហ្វ្រិក​ខាងត្បូង Booysen Shane បានបង្ហាញ​ទស្សនៈ​របស់ខ្លួន​មុន​ប្រកួត​ជើង​ទី​២ ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់ AFC Cup 2017 ជាមួយ​ក្រុម Home United របស់​សិង្ហ​បុរី នៅ​ល្ងាច​ថ្ងៃ​អង្គារ ទី​៧ ខែកុម្ភៈ នេះ​ថា​រូបគេ​នឹង​បង្ហាញឲ្យ​គូប្រកួត​ដឹងថា​ក្រុម​របស់​កម្ពុជា មួយ​នេះ​មិនមែនជា​ក្រុម​ក្មេងខ្ចី​។

កីឡាករ​ប្រធាន​ក្រុម​រូបនេះ​បាន​វាយបក​ទៅនឹង​មតិ​រិះគន់ថា ​ក្រុម​របស់ខ្លួន​សម្បូរ​ទៅដោយ​កីឡាករ​ក្មេងៗ ដែលមាន​កម្រិត​មិនទាន់​អាច​ប្រកួតប្រជែង​លើ​ឆាក​អន្តរជាតិ​បាន​។ Booysen បាន​បន្តថា ​៖ «​ខ្ញុំ​គិតថា​យើង​បានបង្ហាញ​ពី​ស្មារតី​ប្រយុទ្ធ​គ្នា​យ៉ាងខ្លាំង​ ហើយ​យើង​ក៏បាន​បង្ហាញ​ពី​ឥរិយាបថ​ល្អ និង មាន​សមត្ថភាព​ក្នុងការ​បន្តដំណើរ​ទៅ​ប្រកួត​ខាងមុខ ដើម្បី​បង្ហាញថា​ យើង​មិនមែនជា​ក្រុម​វ័យក្មេង ដូចដែល​មនុស្ស​គ្រប់គ្នា​បានគិត​នោះទេ និង ធ្វើ​ឲ្យ​មនុស្ស​គ្រប់គ្នា​គិត​ខុស​ក្នុង​ជើង​ទី ២​។ ពួកយើង​ត្រូវតែ​បន្តទៅទៀត​ពី​ទីកន្លែង​ដែល​យើង​ធ្វើ​បានល្អ និង រក្សា​ស្មារតី​ប្រយុទ្ធ​។ ស្មារតី​ជា​ក្រុម និង យក​វា​ចូលទៅក្នុង​ការប្រកួត​ប​ន្ទា​ប់​ជាមួយនឹង​ផ្នត់គំនិត​វិជ្ជមាន ហើយ​យើង​នឹង​បញ្ចប់​ទៅជា​អ្នកឈ្នះ​»​

យ៉ាងណាក្តី​កីឡាករ​របស់​អាហ្វ្រិក​ខាងត្បូង រូបនេះ​បាន​សម្លឹង​ឃើញ​ពី​ស្ថានភាព​នៃ​ការប្រកួត​ជើង​ទី​១ លើ​ទីលាន​កីឡាដ្ឋាន RSN Stadium របស់ខ្លួន​កាលពី​សប្ដាហ៍​មុន​ថា​៖ «​វា​ជាការ​ប្រកួត​ដ៏​ស្វិតស្វាញ និង ការ​ប្រជែង​ដែលមាន​កម្រិត​ខ្ពស់ ជាមួយនឹង​ការប្រឹងប្រែង​ក្រុម​ទាំងសងខាង​។ ពួកយើង​មានឱកាស និង ឱកាស​ដើម្បី​រក​គ្រាប់​បាល់ និង ឈ្នះ​ការប្រកួត​នេះ​។ ​ខ្ញុំ​គិតថា​ពួកយើង​បានធ្វើ​ឲ្យ​ក្រុម​លេចធ្លោ​កាន់តែច្រើន ប៉ុន្តែ​យើង​បានធ្វើ​ឲ្យ​ខ្លួនឯង​ធ្លាក់ចុះ ហើយ​ពួកគេ​អាច​ឆក់យក​កំហុស​របស់​យើង ដើម្បី​ដណ្តើម​ជ័យជម្នះ​»​

ក្រុម​ក្រុម​ភ្នំពេញ​ក្រោ​ន នឹង​ប្រកួត​ជើង​ទី​២ ជាមួយ​ម្ចាស់ផ្ទះ Home United នៅ​ល្ងាច​ថ្ងៃ​អង្គារ ទី​៧ ខែកុម្ភៈ ឆ្នាំ ២០១៧ នៅ​កីឡាដ្ឋាន Jalan Besar Stadium វេលា​ម៉ោង​៧:៣០​នាទី​យប់ (​ម៉ោង​៦:៣០​នាទី​ល្ងាច​នៅ​កម្ពុជា​)​។ កាលពី​ជើង​ទី​១ ដែល​ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ ក្រុម​ភ្នំពេញ​ក្រោ​ន បាន​ចាញ់​ក្រុម Home United ដោយ​លទ្ធផល ៣​ទល់​៤ ហើយ​កីឡាករ Booysen Shane ក៏​រក​គ្រាប់​បាល់​បាន​១​គ្រាប់​ក្នុងការ​ប្រកួត​នោះ​ផងដែរ​។ ក្រុម​ដែល​ឈ្នះ​ទាំង​២​ជើង​នេះ​នឹង​ទទួល​កៅអី​ឡើងទៅ​លេង​វគ្គ​ចែក​ពូ​ល​ដោយ​ស្វ័យប្រវត្តិ ពោលគឺ​ក្នុង​ពូ​ល H ជាមួយ​ក្រុម Yadanaborn FC Yangon United ក្លិប Than Quang Ninh FC របស់​វៀតណាម និង​ក្រុម Lenexang United របស់​ឡាវ​៕

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684