ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​ជន​សក​ម្មខាង​ឆ្មក់​គំរាម​វាយ​ប្លន់​យក​ទ្រព្យសម្បត្ដិ​គេ​ ត្រូវ​ចាប់បាន​ពីរ​នាក់​

ភ្នំពេញ ៖ ជនសង្ស័យ​ពីរ​នាក់​ជា​មុខសញ្ញា​សកម្ម​ខាង​ដើរ​វាយ កាប់ ចាក់ គំរាម​ប្លន់​យក​ទ្រព្យសម្បត្តិ​អ្នកដទៃ​នោះ ​ពេលនេះ ត្រូវបាន​កម្លាំង​នគរបាល​ប៉ុ​ស្តិ៍​ចោមចៅ​សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍សែន​ជ័យ តាម​បង្ក្រាប​ចាប់ខ្លួនបាន ​តាម​បណ្ដឹង​ជនរងគ្រោះ​ដែល​បាន​ស្គាល់មុខ​ច្បាស់ ​ពេលធ្វើ​សកម្មភាព​វាយ​ប្លន់ ​ខណៈ​​ជនរងគ្រោះកំពុង​អង្គុយ​សាសង​ស្នេហ៍​នៅ​ទី​ស្ងាត់ ដែល​ការឃាត់ខ្លួន​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​០៦ ខែកុម្ភៈ ឆ្នាំ​២០១៧ ស្ថិតនៅ​ភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែន​ជ័យ ។​

ជនសង្ស័យ​ជា​មុខសញ្ញា​ចាស់ សកម្ម​ខាង គំរាម វាយ កាប់ ប្លន់​ខាងលើនេះ​ មានឈ្មោះ ប៊ូរី ហៅ​អា​ម៉ាប់​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។ ចំណែក​បក្ខពួក​ម្នាក់ទៀត​ឈ្មោះ វណ្ណៈ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ ភូមិ​កើតហេតុ ជាមួយគ្នា​។​

តាម​នគរបាល​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​និង​បក្ខពួក​តែង​តែងតែ​ធ្វើ​សកម្មភាព វាយ កាប់ គំរាម ប្លន់​យក​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ ​និង​កម្មករ ជា​ញឹកញាប់ លើកចុងក្រោយ គំរាម​កាប់ ប្លន់​យក​គ្រឿង​អ​ល​ង្ការ ទូរស័ព្ទដៃ ពី​ជនរងគ្រោះ ជា​គូ​សង្សារ ខណៈដែល​កំពុង​អង្គុយ​សាសង​ស្នេហ៍ នៅ​ដី​វាល​ស្ងាត់​មួយកន្លែង ខាងក្រោយ​សួន​ឧស្សាហ៍កម្ម​កាណាឌីយ៉ា ស្ថិតភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ កាលពី​ព្រលប់​ថ្ងៃទី​០៥ ខែ​កុ​ម្ភៈ ។ បន្ទាប់ពី​ជនរងគ្រោះរ​ត់ទៅ​ដាក់ពាក្យ​បណ្តឹង និង​ចំណាំ​ភិនភាគ មុខមាត់​ជនសង្ស័យ​បាន​ច្បាស់​ទើប​សម​ត្ថ​កិច្ច​កំណត់​មុខសញ្ញា ហើយ​កម្លាំង​នគរបាល​ចុះទៅ​បង្ក្រាប​ចាប់ខ្លួនបាន​២​នាក់​ជា​បន្តបន្ទាប់ ។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ក្នុង​កិច្ចប្រតិបត្តិការ​បង្ក្រាប​ចាប់​ជនសង្ស័យ ខាងលើ​ដកហូត​បាន ថ្នាំញៀន​១​កញ្ចប់​ធំ ដាវ​១​ដើម ឧបករណ៍​សម្រាប់​ទាក់​ឆ្កែ​១ ឧបករណ៍​សម្រាប់​កាច់​សោ​ម៉ូតូ និង​សម្ភារៈ​បម្រើ​ឲ្យ​បទល្មើស​មួយចំនួនទៀត។​

ជនរងគ្រោះ​មានឈ្មោះ ទុំ ឆា​លី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់នៅ​ផ្ទះជួល សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ មាន​ស្រុកកំណើត ភូមិ​ជម្ពូ ឃុំ​ចក ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ ។ ចំណែក​សង្សារ​មានឈ្មោះ ម៉េ​ក មុំ ហៅ​ស្រី អាយុ​២៦​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់នៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់ចោមចៅ មាន​ស្រុកកំណើត​នៅ​ភូមិ​ក្អិ​ន ឃុំចំណា​លើ ស្រុក​ស្ទោង ខេត្តកំពង់ធំ។ សម្ភារៈ​បាត់បង់​កាលនោះ​ មាន​ខ្សែ​កមាស​១​តម្លឹង ទូរស័ព្ទដៃ​ម៉ាក​សាំ​សុង​១​គ្រឿង។ ជនរងគ្រោះ ត្រូវបាន​ជនសង្ស័យ​ឈ្មោះ ប៊ូរី ធ្វើ​សកម្មភាព ប្រដាប់​ដោយ​កាំបិត​បុ័ងតោ គំរាម​កាប់ ប្លន់​យក​គ្រឿង​អ​ល​ង្កា​រកាលពី​ព្រលប់​ថ្ងៃទី​០៥ ខែកុម្ភៈ ខណៈដែល​នាំគ្នា​នៅ​អង្គុយ​សាសង​គ្នា​លេង​នៅ​ដី​វាល​ស្ងាត់​មួយកន្លែង ខាងក្រោយ​សួន​កាណាឌីយ៉ា។​

ជនសង្ស័យ​ទាំង​២​នាក់​ ត្រូវ​បាន​នាំទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​ចោមចៅ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន ចាត់ការ​ទៅតាម​នីតិវិធី។ ស្របពេល​នោះដែរ នគរបាល​បាន​ហៅ​មនុស្ស​ប្រុស​ស្រី​២​នាក់​ទៀត ត្រូវជា​ម្តាយបង្កើតរ​បស់ជនស​ង្ស័​យ និង​ត្រូវជា​ពូ ទៅ​សួរនាំ ដោយ​សង្ស័យ​សមគំនិត តាម​ការចង្អុលបង្ហាញ​ប្រាប់​ពី​ជនរងគ្រោះ ដែល​បាន​ប្រាប់ថា​ក្រោយ​កើតហេតុ​ភ្លាមៗ​ស្ត្រី​ជា​ម្តាយ​រូបនេះ បាន​រារាំង និង​បណ្តេញ​ជនរងគ្រោះ​ចេញ​ ខណៈ​រត់តាម​ដល់ផ្ទះ​ជនដៃដល់ ហើយ​បានឃើញ​ស្ដ្រី​ជា​ម្ដាយ​រូបនោះ​ដណ្តើមយក​ខ្សែក ពី​កូន​របស់ខ្លួន​ដែល​កូន​ទើប​ប្លន់​បានសម្រេច​នោះ​ទៀតផង៕ 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684