ព័ត៍មានទាន់​ហេតុការណ៏
Search

ដំណើរ​ហេតុ​ ៖ ការប្រយុទ្ធ​តស៊ូ​លើ​បញ្ជា​អន្តោប្រវេសន៍​របស់លោក Trump

តុលាការ​ឧទ្ធរណ៍​អាមេរិក​បាន​ច្រានចោល​ការស្នើរ​សុំ​របស់​រដ្ឋាភិបាល​ក្នុង​អនុវត្ត​វិញ​ភ្លាមៗ​នៃ​បម្រាម​ការធ្វើ​អន្តោប្រវេសន៍​ដ៏​ចម្រូងចម្រាស់​របស់លោក​ប្រធានាធិបតី Donald Trump ដែល​នេះ ជា​ការវិវត្ត​ចុងក្រោយ​បំផុត​នៅក្នុង​អ្វីដែល​អាចជា​សមរភូមិ​ផ្លូវច្បាប់​រយៈពេល​យូរ​។​

បញ្ជា​ប្រតិបត្តិ

ថ្ងៃទី​២៧​ ខែមករា ក្រឹត្យ​មួយ​បាន​ហាមឃាត់​ការចូល​នៃ​ជនភៀសខ្លួន​ទាំងអស់​ដោយ​មិន​គិតពី​សញ្ជាតិ​សម្រាប់​រយៈពេល​១២០​ថ្ងៃ​ និង​រារាំង​ជនភៀសខ្លួន​ស៊ី​រី​ជា​រៀងរហូត​។​

វា​បាន​ផ្អាក​ការចេញ​ទិដ្ឋាការ​រយៈពេល​៩០​ថ្ងៃ​ចំពោះ​ជន​ចំណាកស្រុក​ ឬ​ភ្ញៀវទេសចរ​ណ៍មកពី​ប្រទេស​មូស្លីម​ភាគច្រើន​ចំនួន​ប្រាំពីរ​ដូចជា​អ៊ីរ៉ង់ អ៊ីរ៉ាក់ លី​ប៊ី សូ​ម៉ាលី ស៊ូដង់ ស៊ី​រី​និង​យេ​មែន​។​

សកម្មភាព​របស់​តុលាការ​សហព័ន្ធ

កាលពី​ថ្ងៃ​សុក្រ​នៅ​ទីក្រុង Seattle ចៅក្រម​សហព័ន្ធ​លោក James Robart បានចេញ​បញ្ជា​ឲ្យ​មានការ​ផ្អាក​ជា​បណ្តោះអាសន្ន​នៃ​បញ្ជា​របស់​ប្រធានាធិបតី​នៅ​ទូទាំងប្រទេស ។​

សេចក្តីសម្រេច​របស់លោក​បាន​រក្សា​រហូតដល់​តុលាការ​អាច​សិក្សា​អំពី​ពាក្យបណ្តឹង​មួយ​ដែល​ដាក់​ដោយ​អគ្គ​រដ្ឋអាជ្ញា​នៃ​រដ្ឋ​វ៉ាស៊ីនតោន​លោក Bob Ferguson ។ ក្រុម​អ្នក​រិះគន់​រួមទាំង​លោក Ferguson ផងដែរ​បាន​និយាយថា វិធានការ​នេះ​បាន​ផ្តោតលើ​ជន​មូស្លីម​ដោយ​អយុត្តិធម៌​។​

ចៅក្រម​សហព័ន្ធ​ក្នុង​រដ្ឋ​ផ្សេងទៀត​ជាច្រើន​ជាពិសេស​កាលី​ហ្វ​ញ៉ា​និង​ញូវយ៉ក​ក៏បាន​សម្រេច​ប្រឆាំងនឹង​បញ្ជា​ប្រតិបត្តិ​របស់លោក Trump ផងដែរ​ខណៈ​ចៅក្រម​នៅ​បូ​ស្តុ​ន​បាន​បដិសេធ​ពិនិត្យ​វា​ឡើងវិញ​វា​។​

បម្រាម​ធ្វើដំណើរ​ត្រូវបាន​ដក

អ្នកនាំពាក្យ​ក្រសួងការបរទេស​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សៅរ៍​ថា “​អ្នក​ទាំងឡាយណា​ដែលមាន​ទិដ្ឋាការ​មិនត្រូវ​បាន​លុបចោល​ឥឡូវនេះ​គឺអាច​ធ្វើដំណើរ​បាន​ប្រសិនបើ​ទិដ្ឋាការ​មាន​សុពលភាព​”​។​

តើ​ការសម្រេច​របស់​តុលាការ​សហព័ន្ធ​មិនធម្មតា​ឬ​? –

មិន​ប្រាកដ​ទេ​។ ការផ្អាក​បញ្ជា​របស់លោក Trump គឺ​បានធ្វើ​ឲ្យ​គេ​នឹង​ដល់​អំពី​ប្រតិកម្ម​តប​ទៅនឹង​បញ្ជា​ប្រតិបត្តិ​របស់​អតីត​ប្រធានាធិបតី Barack Obama កាលពី​ខែវិច្ឆិកា ​ឆ្នាំ​២០១៤​ដែល​បាន​ព្យាយាម​ការពារ​ពី​ការ​និរទេស​ជនអន្តោប្រវេសន៍​គ្មាន​ឯកសារ​ជាង​បួន​លាន​នាក់​ដែល​រស់នៅក្នុង​ប្រទេស​នេះ​យ៉ាងហោចណាស់​ប្រាំ​ឆ្នាំ​។​

ចៅក្រម​សហព័ន្ធ​ក្នុង​រដ្ឋ​តិច​សាស់​បានសម្រេច​ថា លោក Obama បាន​ប្រព្រឹត្ត​ហួស​អំណាច​របស់លោក​និង​បាន​រារាំង​ការអនុវត្តន៍​បញ្ជា​នេះ​។​

បណ្តឹងឧទ្ធរណ៍​របស់​រដ្ឋាភិបាល

ក្រសួងយុត្តិធម៌​បាន​ប្រឆាំង​ជា​ផ្លូវការ​ចំពោះ​សេចក្តីសម្រេច​របស់ Robart​កាលពី​យប់​ថ្ងៃ​សៅរ៍​។​

រដ្ឋបាល​លោក Trump បានដាក់​ញត្តិ​ជាបន្ទាន់​មួយ​ដោយ​និយាយថា ការផ្អាក​បម្រាម​នេះ​កំពុង​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដែល​មិនអាច​ជៀសបាន​ចំពោះ​សាធារណជន​អាមេរិក ។​

តុលាការ​ឧទ្ធរណ៍​បាន​ច្រានចោល​សំណើ​រនេះហើយ​បានស្នើ​ភាគី​ទាំងពីរ​ឲ្យ​បង្ហាញ​ឯកសារ​បន្ថែមទៀត​ត្រឹម​ថ្ងៃ​ចន្ទ​៕ AFP

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684