Connect with us

កីឡា

សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភ​៥​ពាន់​ដុល្លារដល់កីឡាករ​ជនពិការ យី សុខសាន្ត

បានផុស

នៅ

សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​បាន​ឧបត្ថម្ភ​ថវិកា​​៥​ពាន់​ដុល្លារ​អាមេរិក​ដល់​កីឡាករ​រត់​ប្រណាំងពិការ​ដៃ​ទាំង​ពីរ យី សុខសាន្ត ដែល​បាន​តស៊ូ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​​អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣។

ការ​ឧបត្ថម្ភ​នេះ​ធ្វើ​ឡើង​នៅ​ពេល​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​​​បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារថ្មី នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងពិធីប្រគល់សញ្ញាបត្រជូនដល់សិស្សចៅក្រម  សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា និងសិស្សសារការី នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ ២០២៣។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ​ជន​ពិការ​ដៃ​ទាំង​ពីរ​របស់​កម្ពុជា យី សុខសាន្ត ​បាន​បញ្ចប់​ចំណាត់​ថ្នាក់​លេខ​៤​​ដោយ​មិន​ទទួល​បាន​មេដាយ​ទេ​សម្រាប់​ការ​ប្រកួត​រត់​ចម្ងាយ​​៥០០០​ម៉ែត្រ​កាល​ពី​ល្ងាច​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០២៣ នៅ​​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ​ក្នុង​ព្រឹត្តិការណ៍​អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី​១២។

យី សុខសាន្ត​ រត់​បាន​យ៉ាង​ល្អ​សម្រាប់​​ប៉ុន្មាន​ជុំ​ដំបូង​ដោយ​នៅ​​ជាប់​គ្នា​នឹង​​គូ​ប្រជែង​​ប្រទេស​ផ្សេង​ៗ​ទៀត​ដែល​​មើល​ទៅ​មិន​ចាញ់​​ដាច់​គូ​ប្រជែង​ទេ ប៉ុន្តែ​នៅ​ជុំ​ចុង​ក្រោយ​​បែរ​ជា​​លោក​រត់​អត់​បាន​ល្អ​ដោយ​បាន​ស្ថិត​នៅ​ពី​ក្រោយ​គូ​ប្រជែង​ប្រហែល​ជា​១០​ម៉ែត្រ។

​នៅ​ពេល​ យី សុខសាន្ត ​​បាន​រត់​ដល់​ទី​​បញ្ចប់​​ត្រូវ​បាន​អ្នក​គាំទ្រ​ទះ​ដៃ​អបអរសាទរ​សម្រាប់​ការ​ប្រឹង​ប្រែង​យ៉ាង​ល្អ។ ជា​ពិសេស​គេ​មើល​ឃើញ​ថា ភរិយា និង​កូន​របស់​លោក​​ទទួល​ស្វាគមន៍ លើក​ទឹក​ចិត្ត។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ​​ថា កូន​ប្រុស​របស់​លោក​បាន​បក​​​ខ្យល់​​នៅ​ពេល​ឪពុក​ហត់​នឿយ​អស់​កម្លាំង​ខ្លាំង។

កីឡាករ​ពិការ​ដៃ​ទាំង​ពីរ យី សុខសាន្ត ៖«ទោះ​​ថ្ងៃ​នេះ​ខ្ញុំ​អត់​ជោគជ័័យ ខ្ញុំ​នឹង​តស៊ូ​ឲ្យ​​ជោគជ័យ​ថ្ងៃ​មុខ ព្រោះ​ភាព​ជោគជ័យ​មិន​មែន​បាន​មក​ដោយ​ស្រួល​ទេ គឺ​ត្រូវ​ការ​ឆ្លង​កាត់​ការ​លំបាក ឧបសគ្គ​ច្រើន​ណាស់»។

សម្រាប់​លទ្ធផល​រត់​ចម្ងាយ​៥០០០​ម៉ែត្រ​ កីឡាករ​ម៉ាឡេស៊ី Muhammad Haisham ទទួល​បាន​មេដាយ​មាស​ដោយ​ប្រើ​ពេល​១៨.៤៩.៤២០​នាទី។ កីឡាករ​ហ្វីលីពីន Teves Reyes ទទួល​បាន​មេដាយ​ប្រាក់​ដោយ​ធ្វើ​បាន​១៨.៥០.១៦០​នាទី និង​កីឡាករ​វៀតណាម Tran Van Duc ទទួល​បាន​មេដាយ​សំរិទ្ធ​ដោយ​ធ្វើ​បាន ១៨.៥០.១៧០​នាទី ខណៈ​កីឡាករ​កម្ពុជា យី សុខសាន្ត ស្ថិត​នៅ​លេខ៤​ដោយ​​ធ្វើ​បាន​១៩.០១.២៤០​នាទី៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៧ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ១ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម