ព័ត៍មានទាន់​ហេតុការណ៏
Search

កងរាជអាវុធហត្ថ​ស្រុក​ចុងកាល់ ចុះបង្ក្រាប​បទល្មើស​ខុសច្បាប់ ឃាត់ខ្លួន​ជនសង្ស័យ​៥នាក់

ឧ​ត្ត​រ​មានជ័យ​ ៖ នៅ​វេលា​ម៉ោង​១៨​និង​០០​នាទី ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៧ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ចុងកាល់ នៃ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ​ដឹកនាំ​ដោយ​លោក មេបញ្ជាការ​ស្រុក បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​(​ឆក់​ត្រី​ខុសច្បាប់​)​នៅ​ចំណុច​ត្រពាំង​បាក់​កាំបិត ​ស្ថិត​ក្នុង​ភូមិ​គោក​អា​តោ ឃុំ​ចុងកាល់ ស្រុក​ចុងកាល់ ខេត្ត​ឧត្ដរមានជ័យ​។

ជា​លទ្ធផល ក្នុង​ការ​បង្ក្រាប​នោះ​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៥​នាក់ ១.​ឈ្មោះ ឈៀន ​វឿ​ត ភេទ​ប្រុស ​អាយុ​៣៧​ឆ្នាំ មុខរបរ​កសិករ។ ២.​ឈ្មោៈ ជួរ ជា ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ មុខរបរ​កសិករ​។ ៣. ឈ្មោៈ ហេង ហាច ភេទ​ប្រុស ​អាយុ​៣៥​ឆ្នាំ​ មុខរបរ​កសិករ​។ ៤.​ឈ្មោៈ ហេង ហ៊ាង​ ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ មុខរបរ​កសិករ​។ ៥.​ឈ្មោះ ហេង ហ៊ី ភេទ​ប្រុស ​អាយុ​៣៦​ឆ្នាំ មុខរបរ​កសិករ អ្នក​ទាំង​០៥​នាក់ រស់នៅ​ភូមិ ក ភ្លូរ ឃុំ​ចុងកាល់ ស្រុក​ចុងកាល់​ខេត្តឧត្ដរមានជ័យ។ ​សម្ភារៈ​ដក​ហូត​រួម​មាន ម៉ូទ​រ័​ឆក់​ត្រី​០២​គ្រឿង ១.​អាគុយ​៤០​ចំនួន​០៣​ធុង​ ២.​គោយន្ត​កន្ត្រៃ​០១​គ្រឿង​ ៣.​កាំភ្លើង​ខ្យល់​០១​ដើម ៤.​ត្រី​ចំនួន​០៥​គ​,​ក្រ ៥.​សំណាញ់​បង់​ត្រី។

ប​ច្ចុ​ប្ប​ន្ន ជនសង្ស័យ​ទាំង​៥​នាក់ ត្រូវ​បាន​បញ្ជូន​មក មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក ដើម្បី​ចាត់ការ​តាមច្បាប់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114