Connect with us

ព័ត៌មានជាតិ

ទូតចិន៖ ក្រោមដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺមិត្តភាពកម្ពុជា-ចិន នឹងកាន់តែស៊ីជម្រៅ

បានផុស

នៅ

«ក្រោមការដឹកនាំរបស់សម្ដេចតេជោ កម្ពុជាសម្រេចបានជោគជ័យស្ថេរភាពនយោបាយសង្គម រក្សាបាននូវកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា»។ នេះ គឺជាអះអាងរបស់លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជានៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃពុធនេះ។ បន្ថែមលើនេះ លោកថា មិត្តភាពកម្ពុជា-ចិន នឹងកាន់តែរីកចម្រើនបន្ថែមទៀត ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពីវេទិកាបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងស្ពានឆ្លងកាត់ទន្លេមេគង្គ តាមរយៈអ្នកបកប្រែ លោក វ៉ាង វិនធាន បានលើកសរសើរយ៉ាងខ្លាំងពីការដឹកនាំប្រទេសកម្ពុជាដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន។ ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូតចិន បានបង្ហាញការជឿជាក់ថា ក្រោមការដឹកនាំដ៏យូរអង្វែងរបស់គណបក្សប្រជាជនកម្ពុជា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន នឹងកាន់តែមានភាពស៊ីជម្រៅ និងនាំមកនូវផលប្រយោជន៍ដល់ប្រជាជនកម្ពុជា ហើយជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា នឹងកាន់តែល្អប្រសើពីមួយថ្ងៃទៅមួយថ្ងៃ។

ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្ដេចតេជោ ជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី កម្ពុជាសម្រេចបានការអភិវឌ្ឍគួរជាទីកត់សម្គាល់ មានការរីកចម្រើនលើគ្រប់វិស័យ ជាក់ស្តែងមានសំណង់អគារខ្ពស់ៗពេញរាជធានីភ្នំពេញ។ បើនិយាយពីកត្តាសុខ សន្តិភាពវិញ គឺកម្ពុជាបានចាកផុតពីសង្គ្រាម ហើយមានសន្តិភាពយ៉ាងពេញលេញចាប់ពីឆ្នាំ ១៩៩៨ រហូតមកដល់បច្ចុប្បន្ននេះ។

រីឯកត្តាសេដ្ឋកិច្ចវិញ គឺទំហំសេដ្ឋកិច្ចកម្ពុជា មានការរីកចម្រើនគួរទីមោទនៈ ដោយកម្ពុជាបាននាំចូល    នាំចេញ ស្រូវអង្ករ គ្រាប់ស្វាយចន្ទី សម្លៀកបំពាក់។ល។ ទៅប្រទេសធំៗ ដូចជា អាមេរិក សហភាពអឺរ៉ុប អង់គ្លេស ហើយដៃគូរពាណិជ្ជកម្មដ៏ធំរបស់កម្ពុជា គឺមហាយក្សចិន។ ចិន តែងតែជួយកម្ពុជា ទាំងការផ្តល់ជំនួយឥតសំណង និងកម្ចីផ្សេងៗដែលកម្ពុជាត្រូវការ ដើម្បីយកមកអភិវឌ្ឍប្រទេសជាតិ។

សូមជម្រាបជូនថា ឆ្នាំនេះ គឺជាខួប ៦០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន និងខួបទី១០ នៃគម្រោងផ្ដួចផ្ដើម ខ្សែ និងផ្លូវរបស់ចិន។ តាមរយៈចំណងការទូតដ៏រឹងមាំនេះ គឺចិនដែលជាមិត្តដែកថែបរបស់កម្ពុជា បានជួយកម្ពុជាឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ដូចជា សុខាភិបាល មានមន្ទីរពេទ្យ សម្ភារៈវេជ្ជសាស្ត្រ វ៉ាក់សាំងកូវីដ១៩ វិស័យហេដ្ឋារចនាសម្ព័ន្ធ មានដូចជា ស្ពាន ផ្លូវថ្នល់ ផ្លូវល្បឿនលឿន និងលើវិស័យជាច្រើនផ្សេងៗទៀត៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៦ នាទី មុន

តើការវាយប្រហារភេរវកម្មនៅ រុស្ស៊ី ជាស្នាដៃរបស់លោក Zelensky មែនឬ?

ព័ត៌មានជាតិ១៧ នាទី មុន

រដ្ឋបាលខេត្តព្រះវិហារ បដិសេធការផ្សាយថា ពលរដ្ឋរត់ទៅពួនក្នុងព្រៃដើម្បីគេចពីការចាប់ខ្លួនពីអាជ្ញាធរខេត្ត

ព័ត៌មានជាតិ២០ នាទី មុន

ជួបការ​រាំងស្ងួតយ៉ាងណា តំបន់អូរជាំនៅតែមានប្រភពទឹកធម្មជាតិទ្រទ្រង់លើភូមិចំនួន ៤ ធ្វើកសិកម្មពេញមួយឆ្នាំ

ជីវិតកម្សាន្ដ៣៧ នាទី មុន

ផ្ទុះការវែកញែក ក្រោយ ឯម រៀម បង្ហាញ ៣ ចំណុច គួរចៀសវាង ក្នុងពិធីអាពាហ៍ពិពាហ៍

ព័ត៌មានជាតិ៤៧ នាទី មុន

ក្រសួងមហាផ្ទៃ បើកសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម