Connect with us

ព័ត៌មានអន្ដរជាតិ

លោក Pita ប្រកាសដោះស្រាយបញ្ហាថ្មីចំនួន ៧ ពេលឡើងកាន់អំណាច

បានផុស

នៅ

ក្រុមចម្រុះថៃដែលដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ បានសម្រេចបង្កើតគណៈកម្មការមួយដែលមានសមាជិកចំនួន ៨ រូបដើម្បីពិនិត្យមើលការងារផ្សេងៗ ក៏ដូចជាដោះស្រាយបញ្ហាទាំងឡាយដែលបានចុះក្នុងអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយដៃគូចម្រុះទាំង ៨ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនាគតនាយករដ្ឋមន្ត្រីថ្មីរបស់ថៃលោក Pita Limjaroenrat ដែលជាមេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ បានប្រកាសកាលពីថ្ងៃពុធថា លោកនឹងធ្វើជាប្រធានគណៈកម្មាធិការថ្មីនេះ ហើយលោកក៏បានបង្ហាញពីបញ្ហាដែលត្រូវដោះស្រាយចំនួន ៧ ផងដែរ នៅពេលលោកឡើងកាន់អំណាច ខណៈបញ្ហាទាំងនោះមានដូចជា៖

១. ការឡើងថ្លៃអគ្គិសនី និងឥន្ធនៈ

២. ផលប៉ះពាល់នៃគ្រោះរាំងស្ងួត និងបាតុភូត El Niño

៣. ភាពចលាចលនៅភាគខាងត្បូងប្រទេស

៤. វិសោធនកម្មរដ្ឋធម្មនុញ្ញ

៥. ការបំពុលខ្យល់ និងបញ្ហាបរិស្ថានផ្សេងទៀត

៦. បញ្ហាផ្នែកសេដ្ឋកិច្ច

៧. បញ្ហាគ្រឿងញៀន

លោក Pita បញ្ជាក់ថា រដ្ឋាភិបាលថ្មីនឹងធ្វើការ ក៏ដូចជាស្វែងរកដំណោះស្រាយ​ចំពោះ​កង្វល់ និងបញ្ហា​របស់​ប្រជាពលរដ្ឋថៃដែលកំពុងកើតមានទាំងនេះ​​ ខណៈក្រុមចម្រុះនឹងជួបប្រជុំគ្នារៀងរាល់សប្តាហ៍ផងដែរ ដើម្បីផ្តល់ជូនសាធារណជននូវព័ត៌មានថ្មីៗជាប្រចាំ ពាក់ព័ន្ធនឹងលទ្ធផលផ្លែផ្កាណាមួយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Nation Thailand

ចុចអាន ៖ ដឹងទេ ក្រោយបោះឆ្នោតប៉ុន្មានថ្ងៃទើប ថៃ ប្រកាសលទ្ធផលផ្លូវការ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម