ជីវិតកម្សាន្ដ
Kylie Jenner ត្រេកអរ ពេលកូនស្រីបញ្ចប់ការសិក្សា ថ្នាក់ក្រោមមត្តេយ្យ
កាលពីថ្ងៃពុធ ទី០៧ ខែមិថុនា ឆ្នាំ២០២៣ នេះ Stormi Webster បានបញ្ចប់ថ្នាក់ក្រោមមត្តេយ្យនៅអាយុ ៥ ឆ្នាំ ។ Kylie ជាម្ដាយបានបង្ហោះរូបជាមួយកូនស្រីក្នុង IG ដោយដាក់ច្រមុះជិតគ្នា និងកាន់ផ្កាកុលាបមួយបាច់ដ៏ស្រស់បំព្រង ។
មហាសេដ្ឋីវ័យ ២៥ ឆ្នាំខាងលើ សរសេរភ្ជាប់ជាមួយរូបថា “កូនស្រីដ៏ផ្អែមល្ហែមរបស់ខ្ញុំ បញ្ចប់ការសិក្សាថ្នាក់ក្រោមមត្តេយ្យថ្ងៃនេះ” ។ មិនយូរប៉ុន្មាន Hailey Bieber ដែលទើបតែមានបញ្ហាជាមួយ Selena Gomez រឿងចិញ្ចើម ក៏បញ្ចេញមតិលើរូប Kylie ដែរថា “ក្មេងស្រីធំហើយ” ។
ដោយឡែកដើមឆ្នាំនេះ Kylie បានបង្ហាញខ្លួននៅលើគម្របទស្សនាវដ្ដី HommeGirls និងជជែកអំពីផែនការគ្រួសារនាពេលអនាគតរបស់នាងនៅក្នុងបទសម្ភាសន៍ទៀតផង ។
គួរបញ្ជាក់ថា Kylie មានកូន ២ នាក់គឺ Stormi និង Aire ជាមួយលោក Travis Scott បច្ចុប្បន្ន Aire ដែលជាកូនប្រុសពៅទើបតែមានអាយុ ១៦ ខែប៉ុណ្ណោះ ។ យ៉ាងណា Kylie មិនទាន់កំណត់ចំនួនកូននៅឡើយទេ “ទោះបីស្ត្រីខ្លះមានផែនការច្បាស់លាស់ក្ដី អ្វីដែលនឹងកើតឡើង វានឹងកើតឡើងហើយ” នាងបន្ថែម ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ ទើបតែអាយុ ៥ ឆ្នាំកូនស្រី Kylie Jenner ពាក់នាឡិកាតម្លៃខ្ទង់ម៉ឺនដុល្លារ
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ