ព័ត៍មានទាន់​ហេតុការណ៏
Search

កងរាជអាវុធហត្ថ​ស្រុក​អន្លង់វែង ចុះបង្ក្រាប​បទល្មើស​នេសាទ ខុសច្បាប់ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់

ឧ​ត្ត​រ​មានជ័យ ​៖ នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៧ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​អន្លង់វែង នៃ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ដឹកនាំ​ដោយ​លោក វរសេនីយ៍ទោ ងួន ទ្ធី​រិ​ទ្ធ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​(​ឆក់​ត្រី​ខុសច្បាប់​)​នៅ​ចំណុច​ភូមិ​រំចេក​ខាងលិច ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ។

ជា​លទ្ធផល​ក្នុង​ការ​បង្ក្រាប​នោះ​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០២​នាក់ ១.​ឈ្មោៈ អ៊ឹ​ម សំបូរ ភេទ​ប្រុស ​អាយុ​២៣​ឆ្នាំ មុខរបរ​កសិករ​. រស់នៅ​ភូមិ​ស្រះ ជ្រៃ ឃុំ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ ​២.​ឈ្មោះ អ៊ឹម សុឃឿន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​កសិករ ស្ថិតនៅ​ភូមិ ឃុំ ដូចគ្នា​ខាងលើ។

លោក​វរសេនីយ៍ទោ ងួន ទ្ធី​រិ​ទ្ធ មេបញ្ជាការ​អាវុធហត្ថ​ស្រុក បាន​បន្ត​ឲ្យ​ដឹង​ទៀតថា សម្ភារៈ​ដកហូត​បាន រួមមាន អាគុយ​(៥០)​អំពែ​២.​ម៉ូ​ទ័​រ ឆក់​ត្រី​(០២)​គ្រឿង​.​ម៉ូតូ វ៉េ​វ​(០២)​គ្រឿង​និង​សម្ភា​រៈ​ដាក់​ត្រី ក​ញ្ឆ​រ ២.​ពី​ដុង​ទឹក​២ .​បច្ចុប្បន្ន កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ស្រុក បានធ្វើ​ការអប់រំ​ឲ្យទៅ​លំនៅឋាន​វិញ​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114