Connect with us

កីឡា

Real Madrid យល់​ព្រម​ចំណាយជាង១០០លានអឺរ៉ូដើម្បីនាំយក 𝐁𝐞𝐥𝐥𝐢𝐧𝐠𝐡𝐚𝐦

បានផុស

នៅ

ក្លិបអធិរាជ​ស Real Madrid បានយល់ព្រមចំណាយប្រាក់១១០លានអឺរ៉ូផ្តល់ទៅក្លិប Borussia  Dortmund ដើម្បីនាំយកកីឡាករខ្សែបម្រើ Jude Bellingham វ័យ ១៩ ឆ្នាំសញ្ជាតិអង់គ្គេសមកកាន់ទឹកដី Santiago Bernabéu។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចំណាយប្រាក់១១០លានអឺរ៉ូដើម្បីនាំយកJude Bellingham ធ្វើឡើង បន្ទាប់ពីតារាឆ្នើម Karim Benzema ទើបចាកចេញកាលពីពេលថ្មីៗនេះ។ Bellingham គ្រោងចុះកុងត្រារយៈពេល ៦ ឆ្នាំជាមួយក្លិបយក្សអេស្ប៉ាញ Real Madrid រហូតដល់ឆ្នាំ ២០២៩ ហើយកិច្ចសន្យា​នឹង​រួច​រាល់​ក្នុងសបា្ដហ៏នេះ។

ខ្សែបម្រើវ័យក្មេងរូបនេះបានផ្លាស់មក​ក្លិប Dortmund កាលពីឆ្នាំ ២០២០ និងបង្ហាញខ្លួនលើទីលាន៩២ប្រកួតដោយរកបាន ១២ គ្រាប់។ កីឡាករសញ្ជាតិអង់គ្គេសរូបនេះក៏ទទួលបានការចាប់អារម្មណ៍​ពីក្លិបធំៗ​ជា​ច្រើន​នៅអង់គ្លេសផងដែរដូចជា មេឃខៀវ Manchester City និងហង្សក្រហម Liverpool ជាដើម។

កីឡាករ Jude Bellingham

ខ្សែបម្រើរូបនេះក៏បានបំបែកកំណត់ត្រាក្នុងនាមជាកីឡាករវ័យក្មេងដែលមានតម្លៃខ្លួនខ្ពស់ផងដែរ​នៅ​ពេល​រូប​គេ​បាន​ផ្លាស់​ទៅ​ Dortmund ក្នុងតម្លៃ ២៥ លានផោនក្នុងវ័យត្រឹមតែ១៧ឆ្នាំ។ រូបគេក៏ជាប់ជាកីឡាករល្អបំផុតប្រចាំរដូវកាល ២០២២-២៣ នៅលីគ Bundesliga របស់ប្រទេសអាល្លឺម៉ង់ត្រឹមវ័យ១៩ ប៉ុណ្ណោះ៕

ប្រែ​សម្រួល៖ ផា រតនា
ប្រភព៖ Fabrizio Romano

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម