Connect with us

កីឡា

ឯកឧត្តម ហ៊ុន ម៉ានី៖«ការប្រឹង​ប្រែង​របស់​អត្តពលិក​ពិការ​​ធ្វើ​ឲ្យ​យើង​ខ្ញុំមានមោទនៈ»

បានផុស

នៅ

​ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ជាអនុប្រធាន​គណៈកម្មាធិការ​ជាតិ​ប៉ារ៉ាឡាំពិក​កម្ពុជា​សម្តែង​មោទនភាព​ចំពោះ​អត្តពលិក​ជន​មាន​ការភាព​គ្រប់​រូប​ដែល​បាន​តស៊ូ ខិត​ខំ​ប្រឹង​ប្រែង​ និង​បញ្ចេញ​សមត្ថភាព​ក្នុងការ​ប្រកួត​អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ពិធី​បិទ​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី​១២ នៅ​យប់​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០២៣ នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ ឯកឧត្តម ហ៊ុន ម៉ានី ​បាន​ថ្លែង​ថា ៖«ទោះ​បី​ការ​ប្រកួត​បាន​បញ្ចប់​ទៅ​ហើយ​ក្តី ​ប៉ុន្តែអនុស្សាវរីយ៍​ និង​ការ​ចង​ចាំ​​ជា​ច្រើន​​ស្ថិត​នៅ​ក្នុង​ចិត្ត​​របស់​យើង​ទាំង​អស់​គ្នា​​​ក្រោម​ស្មារតី Beyond the Games។ ជា​ការ​ពិត​ណាស់ ការ​ប្រកួត​តែង​តែ​មាន​​ឈ្នះ មាន​ចាញ់ ក្នុង​ន័យ​នេះ ខ្ញុំ​សូម​អបអរសាទរចំពោះ​អត្តពលិក​ដែល​​ទទួល​បាន​មេដាយ​ជយលាភី​ទាំង​អស់។ ចំពោះ​អត្តពលិក​​ដែល​មិន​បាន​ទទួល​ជយលាភី សូម​ថែរក្សា​ស្មារតី និង​ឆន្ទៈ​ជឿ​ជាក់​របស់​អ្នក​ជា​បន្ត​ទៀត»។

«សូម​អ្នក​ទាំង​អស់​គ្នា​ចង​ចាំ​ថា បើ​ទោះបី​ជា​អ្នក​មិន​បាន​ឈ្នះ​មេដាយក៏​ដោយ ក៏​អ្នក​បាន​ឈ្នះ​បេះ​ដូង និង​ផ្តល់​ភាព​ជា​គំរូ​ដល់​យើង​ខ្ញុំតាម​រយៈ​ការ​ខិត​ខំ​ប្រឹង​ប្រែង តស៊ូ របស់​អ្នក​ទាំង​អស់​គ្នា។ នៅ​ពេល​អ្នក​វិល​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ សូម​យក​អនុស្សាវរីយ៍​ល្អ​​ៗ​ទៅ​ជាមួយ​ទាំង​អស់​គ្នា»។ ​ឯកឧត្តម​បាន​បន្ត។

​ឯកឧត្តម ហ៊ុន ម៉ានី ​បន្ថែម​ថា ៖«ខ្ញុំ​សូម​ជំរាបជូន​បង​ប្អូន​អត្តពលិក​ជន​មាន​ការពិការភាព​គ្រប់​រូប​ថា ទោះ​បី​កាយ​សម្បទារបស់​អ្នក​យ៉ាង​ណា​ក៏​ដោយ ពួក​ខ្ញុំ​ពិត​ជា​ថ្លែង​អំណរ​គុណ និង​មាន​មោទនភាព​សម្រាប់​ការ​ប្រឹង​ប្រែង​របស់​អ្នក​ទាំង​អស់​គ្នា ពិត​ជា​បាន​នាំ​មក​នូវ​មោទនភាព​សម្រាប់​ប្រទេស​របស់​អ្នក»។   

ពិធី​បិទ​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣ ដែល​ជា​ការ​រៀបចំ​លើក​ដំបូង​នៅ​ប្រទេស​កម្ពុជា​បាន​រៀបចំ​​​នា​​ល្ងាច​ថ្ងៃ​ទី​៩ ខែ​មិថុនា ​នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ​​ក្រោម​អធិបតីភាព​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា លោក​ឧត្តម​សេនីយ៍​ Osoth Bhavilai ប្រធាន​សហព័ន្ធ​កីឡា​ជន​ពិការ​អាស៊ាន សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ជន​ពិការ​អាស៊ាន​នៅ​កម្ពុជា ឯកឧត្តម ហ៊ុន ម៉ានី អនុប្រធាន​គណៈកម្មាធិការ​ជាតិប៉ារ៉ាឡាំពិក​កម្ពុជា ឯកឧត្តម លោក​ជំទាវ អ្នក​ឧកញ៉ា លោក​ឧកញ៉ា ប្រតិភូ​កីឡា​ជន​ពិការ​ទាំង​១១​ប្រទេស អត្តពលិក​ជន​មាន​ពិការ​ភាព ភ្ញៀវ​កិត្តិយស​ជាតិ អន្តរជាតិ និង​អ្នក​គាំទ្រ​រាប់​ម៉ឺន​នាក់​៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម