Connect with us

ជីវិតកម្សាន្ដ

អ្នកជំនាញសុខភាពព្រមានគ្រោះថ្នាក់នៃការត្រាំខ្លួនក្នុងទឹកកកដូចជា Hailey Bieber

បានផុស

នៅ

យោងតាមសារព័ត៌មាន New York Post បានឲ្យដឹងថា Hailey Bieber បានបង្ហោះវីដេអូដែលខ្លួនរបស់នាងត្រាំក្នុងអាងទឹកកកប្រហែល ៣០ វិនាទី ប៉ុន្តែអ្នកជំនាញសុខភាពព្រមានពីការធ្វើបែកនេះគឺគ្រោះថ្នាក់ដល់សុខភាព ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភរិយារបស់តារាចម្រៀង Justin Bieber បានចែករំលែកនៅលើបណ្តាញសង្គមរបស់ថា”សូណា ត្រជាក់ជួយខ្ញុំឱ្យប្រសើរឡើងនូវអារម្មណ៍របស់ខ្ញុំ និងកាត់បន្ថយការថប់បារម្ភបានច្រើន” ។ក្រៅពី Hailey តារាសម្ដែង Josh Brolin, Zac Efron, Lady Gaga ជាដើមក៏រក្សាទម្លាប់នៃការត្រាំខ្លួនក្នុងទឹកកករយៈពេល ៥ទៅ១០ នាទីបន្ទាប់ពីការសម្តែងរបស់ពួកគេ។

ទោះបីជាយ៉ាងណាក៏ដោយ លោក Tracy Zaslow វេជ្ជបណ្ឌិតផ្នែកវេជ្ជសាស្ត្រមកពីវិទ្យាស្ថាន Ced ars-Sinai Kerlan-Jobe (សហរដ្ឋអាមេរិក) បាននិយាយថា មិនមានការស្រាវជ្រាវត្រឹមត្រូវអំពីរបៀប ដែលការត្រាំខ្លួនក្នុងទឹកកកនឹងជួយដល់សុខភាពរបស់មនុស្សនោះទេ។ ការត្រាំក្នុងទឹកកកគឺអាចបន្ធូរសាច់ដុំនៅពេលចលនាយូរម៉ោង ។

ទន្ទឹមនឹងនោះ សមាគមន៍សុខភាពបេះដូងនៅអាមេរិកក៏បានព្រមានថា ការជ្រមុជទឹកភ្លាមៗទៅក្នុងទឹកដែលមានសីតុណ្ហភាពទាបអាចបង្កឱ្យរាងកាយចុះត្រជាក់ភ្លាមៗនឹងមានប៉ះពាល់ដល់ការដកដង្ហើម ចង្វាក់បេះដូង និងសម្ពាធឈាម ងាយនឹងមានគ្រោះថ្នាក់នៃការលង់ទឹកប្រសិនបើអ្នកព្យាយាមរកដង្ហើមអំឡុងពេលជ្រមុជទឹក ។

យ៉ាងណាមិញ អ្នកជំនាញក៏បានសង្កត់ធ្ងន់ថា កុំប្រញាប់ប្រញាល់ធ្វើតាមវិធីសាស្រ្តថែទាំសុខភាពរបស់តារាល្បីដូចជា Hailey Bieber ប៉ុន្តែអ្នកត្រូវពិគ្រោះជាមួយវេជ្ជបណ្ឌិតដើម្បីធ្វើឱ្យប្រាកដថាអ្នក កំពុងធ្វើសកម្មភាពទាំងនេះ ប៉ះពាល់ដល់សុខភាព និងគ្មានគ្រោះថ្នាក់អ្វីឡើយ ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖អ្នកលេងអ៊ីនធឺណិតស្រឡាំងកាំងនឹងព័ត៌មានរបស់ Yoo Ah In ប្រើគ្រឿងញៀន ៨ ប្រភេទ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទី មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម១៩ នាទី មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ២៤ នាទី មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ២៦ នាទី មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ២៨ នាទី មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម