Connect with us

ព័ត៌មានជាតិ

ការផ្តល់ជូនឧបករណ៍ ETC-OBU ដោយឥតគិតថ្លៃ នឹងត្រូវបញ្ចប់នៅស្អែកនេះហើយ

បានផុស

នៅ

ការបំពាក់ជូនឧបករណ៍ ETC-OBC ដល់បងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃរយៈពេល៣ខែ ពោលគឺរាប់ចាប់ពីថ្ងៃទី​១៥ ខែមីនា ដល់ថ្ងៃទី១៥ ខែមិថុនា នឹងត្រូវបញ្ចប់នៅថ្ងៃស្អែកនេះហើយ។ ហេតុនេះ ក្រសួងសាធារណការ ក្រើនរំលឹកជាថ្មីដល់ម្ចាស់យានយន្តទាំងអស់ ដែលមានបំណងចង់បំពាក់ឧបករណ៍ ETC-OBU ត្រូវរួសរាន់នាំយករថយន្ត ភ្ជាប់ជាមួយ​នឹង​ឯកសារមួយចំនួន ស្នើរសុំនៅមណ្ឌលផ្តល់សេវាសាធារណៈ ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឬគ្រប់បណ្តាស្ថានីយបង់ប្រាក់ផ្លូវល្បឿនលឿនទាំង៨ទីតាំង។ នេះបើតាមការឱ្យដឹង ពីក្រសួងសាធារណការ និងដឹកជញ្ជូន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងសាធារណការ បញ្ជាក់ថា ដើម្បីទទួលយកនូវការបំពាក់ឧបករណ៍ ETC-OBU ដោយឥតគិតថ្លៃ គឺតម្រូវឱ្យនាំ​យក​រថយន្ត​ដែលត្រូវបំពាក់ និងឯកសារមួយចំនួនមកជាមួយ ដូចជា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរបណ្ណសម្គាល់​យានជំនិះ(កាតគ្រី) និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈ​បច្ចេកទេសយានជំនិះ(ឆៀក)។​

គួរបញ្ជាក់ថា គន្លងអាទិភាព ETC ជាគន្លងជួយសម្រួលក្នុងការចេញចូលដោយមិនរង់ចាំយូរ ពោលគឺអាចធ្វើដំណើរតាមច្រកចេញចូលជាស្វ័យប្រវត្តិ តាមផ្លាកលេខយានយន្ត ដោយគ្រាន់តែបញ្ចូលសមតុល្យសាច់ប្រាក់ ទៅក្នុងផ្លាកលេខសម្គាល់យានយន្តជាមុនប៉ុណ្ណោះ។ សម្រាប់ការបញ្ចូលសមតុល្យនោះទៀតសោត គឺអាចធ្វើបានតាមកម្មវិធីធនាគារក្នុងទូរស័ព្ទដៃ (Mobile Banking) នៃគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារដៃគូ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានគ្រឹះស្ថានដៃគូ ចំនួន៨ រួមមាន៖
១. ធនាគារ ជីបម៉ុង(Chip Mong Bank)
២. ធនាគារ អេស៊ីលីដា(ACLEDA Bank)
៣. ធនាគារវីង(Wing Bank)
៤. ធនាគារ វឌ្ឍនៈ(VATTANAC Bank)
៥. ធនាគារកាណាឌីយ៉ា(Canadia Bank)
៦. លីហួរវេរលុយ (LyHour PayPro)
៧. ធនាគារព្រីនស៍ (PRINCE Bank)
៨. ធនាគារ វឌ្ឍនៈអាស៊ីចំកាត់ (ABA Bank)

បើតាមក្រសួងសាធារណការ បន្ថែមពីលើជម្រើសការប្រើប្រាស់គន្លង ETC បងប្អូនប្រជាពលរដ្ឋក៏អាចជ្រើសរើសយក ការចេញចូលតាមគន្លង ANPR ផងដែរ ដែលតម្រូវឱ្យបញ្ចូលសមតុល្យជាមុនទៅក្នុងផ្លាកលេខដូចគ្នា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម