Connect with us

ព័ត៌មានអន្ដរជាតិ

ជនសង្ស័យប្រដាប់អាវុធនៅខេត្ត វៀតណាម ជាប់ កម្ពុជា រៀបរាប់រឿងរ៉ាវ មុនឈានដល់ការវាយប្រហារសម្លាប់មនុស្ស

បានផុស

នៅ

ក្រុមខ្មាន់កាំភ្លើងដែលបើកការវាយប្រហារទៅលើការិយាល័យរដ្ឋបាលឃុំចំនួន ២ ក្នុងខេត្ត Dak Lak នៃប្រទេសវៀតណាម ដែលមានព្រំប្រទល់ជាប់ខេត្តមណ្ឌលគិរីរបស់ព្រះរាជាណាចក្រកម្ពុជា បានប្រាប់ពីមូលហេតុមុនឈានដល់ការប្រព្រឹត្តអំពើសម្លាប់មនុស្សដ៏ឃោរឃៅបែបនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខ្មាន់កាំភ្លើងម្នាក់ក្នុងចំណោមបក្ខពួករបស់ពួកគេឈ្មោះ Chanh Nie បានសារភាពចម្លើយនៅក្នុងទូរទស្សន៍វៀតណាមថា “មេរបស់គាត់បានប្រាប់គាត់ឲ្យបាញ់មនុស្សគ្រប់គ្នាឲ្យតែគាត់បានឃើញ ហើយថែមទាំងបានសន្យាថា ពេលបញ្ចប់ភារកិច្ចនេះហើយ មេរបស់គាត់នឹងផ្ដល់ប្រាក់ឲ្យពួកគេក្លាយជាអ្នកមាន” ។

ស្របពេលជាមួយគ្នានេះ ជនសង្ស័យ ២ នាក់ទៀតមានឈ្មោះ Tim Nie និង Man Nio ដែលត្រូវបានចាប់ខ្លួនក្នុងហេតុការណ៍នោះ ក៏បាន​ធ្វើ​ការ​អះអាង​ដូច​គ្នាផងដែរ ។ ជនសង្ស័យបាននិយាយថា ​”មេពួកគេបានបញ្ជាឲ្យ​ចាក់​អ្នក​ណាក៏ដោយ ដែល​មិន​ព្រម​គោរព និងស្ដាប់​​តាមបញ្ជា​” ​។

ជនសង្ស័យឈ្មោះ Tim Nie

រហូតមកដល់ពេលនេះ ប៉ូលិសបានចាប់ខ្លួនមនុស្ស ៤៥ នាក់ដែលជាប់ពាក់ព័ន្ធក្នុងការវាយប្រហារលើការិយាល័យគណៈកម្មាធិការប្រជាជនឃុំ Ea Tieu និង Ea Ktur ក្នុងស្រុក Cu Kuin ដែលពួកគេទាំងអស់សុទ្ធតែអ្នករស់នៅក្នុងខេត្ត Dak Lak ។

ជនសង្ស័យទាំងនោះបានប្រាប់ប៉ូលិសថា ពួកគេបានចូលរួមក្នុងការប្រជុំរួមគ្នា ហើយម្នាក់ៗសុទ្ធតែមានភារកិច្ចច្បាស់លាស់រៀងៗខ្លួន រួមមានទាំងការផ្ដល់ឲ្យនូវកាំភ្លើង កាំបិត គ្រាប់បែកដៃ និងគ្រាប់បែកសាំងផងដែរ ។

គួរបញ្ជាក់ថា ក្នុង​ការ​វាយ​ប្រហារ​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ មន្ត្រី​ប៉ូលិសចំនួន ៤ ​នាក់ មន្ត្រី​ឃុំ​ ២ នាក់ និង​ជន​ស៊ីវិល​ ៣​នាក់​ សរុប ៩ នាក់បាន​ស្លាប់ ខណៈ​មន្ត្រី​ប៉ូលិស​ ២ នាក់ផ្សេងទៀត​បាន​រង​របួស ហើយរហូតមកដល់ពេលនេះមិន​ទាន់​មាន​ព័ត៌មាន​ថា​តើមាន​អ្នក​វាយប្រហារ​ណា​ម្នាក់​រង​របួស ឬ​ស្លាប់​នោះ​ឡើយ ស្របពេលដែលអាជ្ញាធរក៏កំពុងស្វែងរកជនសង្ស័យបន្ថែមទៀតផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ VN Express

ចុចអាន ៖ ខេត្តវៀតណាមជាប់កម្ពុជា កំពុងតាមរកជនសង្ស័យបន្ថែមទៀត ពាក់ព័ន្ធការវាយប្រហារប្រដាប់អាវុធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម