Connect with us

ជីវិតកម្សាន្ដ

Jennie សុំទោសទស្សនិកជន មិនអាចបញ្ចប់ការប្រគំតន្ត្រីនៅអូស្ត្រាលី

បានផុស

នៅ

ក្រោយសម្រាកពីរបីថ្ងៃមក Jennie សមាជិកក្រុម BLACKPINK បានសុំទោសទស្សនិកជននិងអ្នកគាំទ្រ ក៏ដូចជាអ្នកគាំទ្រ បន្ទាប់ពីនាងត្រូវបានបង្ខំឱ្យចាកចេញពីឆាកនៅទីក្រុង Melbourne ប្រទេសអូស្ត្រាលី ដោយសារបញ្ហាសុខភាព ។

ក្នុងនោះ Jennie បានសរសេរសារផ្ញើទៅកាន់អ្នកគាំទ្រថា “ជូនចំពោះអ្នកគាំទ្រទីក្រុង Melbourne ខ្ញុំសុំទោសដែលខ្ញុំមិនអាចបញ្ចប់ការសម្តែងរបស់ខ្ញុំបាន ខ្ញុំកំពុងព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីធ្វើឲ្យសុខភាពប្រសើរឡើងវិញ ។ ការគាំទ្រ និងការយោគយល់របស់អ្នកមានន័យខ្លាំងណាស់សម្រាប់ពួកយើង។ សូមអរគុណអ្នកគ្រប់គ្នាដែលបានមកទស្សនាការប្រគំតន្រីរបស់ BLACKPINK នៅ Melbourne ខ្ញុំស្រលាញ់អ្នក” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កន្លងមកសមាជិកទាំងបីទៀតរបស់ BLACKPINK ក៏បានពន្យល់ដល់ទស្សនិកជនអំពីសុខភាពមិនល្អរបស់ Jennie និងបានស្នើឱ្យមហាជនស្រែកហៅឈ្មោះតារាស្រីរូបនេះដើម្បីគាំទ្រនាង។ Rosé ក៏បានបន្ថែមថា Jennie អវត្តមានពីការហាត់សម ដើម្បីមានពេលសម្រាកឱ្យបានគ្រប់គ្រាន់មុនការសម្ដែង ប៉ុន្តែនាងនៅតែបង្ខំចិត្តឱ្យចាកចេញពីឆាកអំឡុងពេលសម្តែងក៏ព្រោះតែបញ្ហាសុខភាព ។

ថ្មីៗនេះ Jennie មានការមមាញឹកជាមួយនឹងកាលវិភាគជាច្រើន រួមទាំងការផ្សព្វផ្សាយរឿង The Idol ជាតួសម្តែង និងការប្រគំតន្រ្តីជាមួយ BLACKPINK ដែលនេះក៏អាចជាមូលហេតុមួយដែលធ្វើឲ្យនាងមានបញ្ហាសុខភាព ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖Sandara Park អតីតសមាជិកក្រុម 2NE1 ត្រៀមចេញចម្រៀងទោលក្នុងពេលឆាប់ៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម