Connect with us

សុខភាព

ហេតុអ្វីបានជាមនុស្សមួយចំនួន ផឹកកាហ្វេហើយទៅរាគរូស ?

បានផុស

នៅ

មនុស្សជាច្រើនប្រហែលជាបានកត់សម្គាល់ឃើញថាផលិតផលសម្រកទម្ងន់ ឬថ្នាំបញ្ចុះលាមកសម្រាប់អ្នកដែលមានការទល់លាមក ជាធម្មតាវាមកក្នុងទម្រង់ជាកាហ្វេ​។ អ្នក​ខ្លះ​ថា​ផឹក​កាហ្វេ​ត្រូវតែ​បន្ទោបង់ ប៉ុន្តែ​សម្រាប់​អ្នក​ខ្លះ​ដែល​ផឹក​កាហ្វេ​ហើយ​មិន​មាន​រោគ​សញ្ញា​អ្វី​ឡើយ។ ហេតុអ្វីបានជា​អញ្ចឹង?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វេជ្ជបណ្ឌិត Pirat Lokapattana វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​ជំងឺ​ខាងក្នុង ឬ Doctor Cat ពន្យល់​ថា
“កាហ្វេ និងជាតិកាហ្វេអ៊ីន​ជំរុញ​អ្នកទទួលប្រូតេអ៊ីន muscarinic រំញោច peristalsis ពោះវៀន លើស​ពីនេះ ការផឹកកាហ្វេលើសពី៣កែវ ឬច្រើនជាងនេះ ធ្វើឲ្យក្រពះលាតសន្ធឹង។ រំញោច​ការឆ្លុះ​ក្រពះពោះវៀន ដែលនាំទៅដល់ការបន្ទោរបង់ញឹកញាប់ឬរាគតែម្ដង។

ទោះយ៉ាងណាក៏ដោយ រឿងនេះនឹងកើតឡើងតែនៅពេល​ដែលអ្នកដែលមិនធ្លាប់​ពិសា​កាហ្វេពី​មុនមក ឬយូរៗ​ម្តង​ផឹក​កាហ្វេ​ដែល​មិន​ផឹក​កាហ្វេ​ជាប្រចាំ។ លើសពី​ហានិភ័យ​នៃ​ជំងឺរាគ អ្នកនៅតែ​អាច​ទទួល​រង​ឥទ្ធិពល​នៃ​ជាតិ​កាហ្វេអ៊ីន ក្នុងករណីខ្លះ ដូចជាញ័រ​ទ្រូង បេះដូង​លោត​ញាប់ គេង​មិន​លក់ ថប់បារម្ភ ឈឺក្បាល ឬមនុស្សខ្លះអាចមាន​អាឡ័កស៊ី​ទៅនឹង​ជាតិ​កាហ្វេអ៊ីន ដូចជា​បបូរមាត់​ហើម ឬ​អណ្ដាត កន្ទួល ហើម​មុខ ថប់ដង្ហើម ចង្អោរ​និង​ក្អួត និង​វិលមុខ​ផងដែរ។

ដូច្នេះ គន្លឹះ​ខ្លះៗសម្រាប់អ្នកដែល​កម្រ​ផឹកកាហ្វេ ប៉ុន្តែចង់ផឹកដើម្បីបំបាត់ភាពងងុយគេង ឬចង់ផឹក​ដើម្បី​ភ្លក់​រសជាតិ គួរ​ជ្រើសរើស​ផឹក​កាហ្វេ​ក្នុង​រូបមន្ត​ដែល​មិន​មាន​កំហាប់​ខ្លាំង អាច​ចាប់ផ្តើម​ជាមួយកាហ្វេ ឡាតេ ម៉ូចា ឬកាត់បន្ថយបរិមាណកាហ្វេ។ កុំផឹកលើសពី ១ កែវក្នុងពេលតែមួយ កុំផឹកលើសពី ៣ កែវ ឬ​ក៏​អាច​រក​អាហារ​ញ៉ាំ​ពេល​ផឹក​កាហ្វេ​ក៏បាន​។ វានឹងជួយឲ្យ​រាងកាយរបស់អ្នកស្រូបយកជាតិកាហ្វេអ៊ីនកាន់តែយឺត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖អត្ថប្រយោជន៍ទទួលបាន បន្ទាប់ពីញ៉ាំសូកូឡាជារៀងរាល់ព្រឹក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម