Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន​ជប៉ុន សិក្សា​គម្រោង​ឱ្យ​ពលរដ្ឋ​ខ្មែរ នៅ​ស្រុក​បន្ទាយស្រី ដាំ​ត្រសក់​ផ្អែម ឬ​តាសក់​ផ្អែម បន្ទាប់ពី​អ​វត្ដ​មាន​ច្រើន​ឆ្នាំ

បានផុស

នៅ

សៀម​រា​ប ៖ ក្រុមហ៊ុន​យ៉ា​ម៉ូតូ​ហ្គ្រី​ន របស់​ប្រទេស​ជប៉ុន បាន​ចុះ​សិក្សា​ពិនិត្យមើល​ទីតាំង​សម្រាប់​ឱ្យ​ប្រជាកសិករ ក៏​ដូច​ប្រជាពលរដ្ឋ ដែល​បាន​ស្ម័គ្រ​ចិត្ដ​ចាកចេញ​ពី​តំបន់​អង្គរ​ទៅ​រស់នៅ​ភូមិ​អភិវឌ្ឍន៍​រុន​តា​ឯក ស្រុក​បន្ទាយស្រី ដាំ​ត្រសក់​ផ្អែម​ឡើងវិញ បន្ទាប់ពី​បាត់​មុខ​ផ្លែ​ត្រសក់​នេះ​ជាច្រើន​ឆ្នាំកន្លងមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ណា​បិ​ស៊ី​ម៉ា កាស៊ី​ហ៊ី​តុ នាយក​ក្រុមហ៊ុន​យ៉ាម៉ា​តុ​ហ្គ្រី​ន មានប្រសាសន៍​កាលពី​ថ្ងៃ​ទី​១៣ ខែមិថុនា ម្សិលមិញ​ថា ផ្លែ​តាសក់​ផ្អែម មាន​ដើមកំណើត​នៅ​ក្នុង​ស្រុក​បន្ទាយស្រី ប៉ុន្ដែ​រយៈ​ពេល​ច្រើន​ឆ្នាំ​មកនេះ គ្មាន​វត្ដ​មាន​ប្រជាកសិករ​ដាំ​តាសក់​ប្រភេទ​នេះ​នៅ​ក្នុង​ស្រុក​នោះ​ទៀត​ឡើយ ខណៈ​ដែល​តាសក់​នេះ​មាន​ទីផ្សារ​នៅ​ខេត្ដ​បាត់ដំបង និង​ខេត្ដ​ឧត្ដរមានជ័យ។

លោក​បាន​បន្ដ​ថា លោក​បាន​សហការ​ជាមួយ​រដ្ឋបាល​ខេត្ដ​សៀមរាប ចុះ​ពិនិត្យ​រក​ទីតាំង​ដី​ឱ្យ​ប្រជាពលរដ្ឋ ដាំ​តាសក់​ផ្អែម​នេះ​ឡើងវិញ ដោយ​ក្រុមហ៊ុន​ផ្ដល់​បច្ចេកទេស ផ្ទះ​សំណាញ់ និង​ក្រុមហ៊ុន​របស់​លោក​ជា​អ្នក​ប្រមូល​ទិញ សម្រាប់​លក់​ក្នុងស្រុក និង​នាំ​ចេញទៅ​ក្រៅប្រទេស​។ លោក​បាន​បន្ដ​ថា ការ​ដាំ​តាសក់​ផ្អែម​នេះ គឺជា​ផ្នែក​មួយ​ជួយ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ស្រុក​នោះ ក៏ដូចជា​ប្រជាពលរដ្ឋ ដែល​ទើប​ស្ម័គ្រ​ចិត្ដ​ចាកចេញ​ពី​តំបន់​អង្គរ​មាន​មុខរបរ​ប្រចាំថ្ងៃ ស្រប​ពេលដែល​តាសក់​នោះ​មានតម្លៃ​ខ្ពស់ អាច​ជួយ​បង្កើន​ជីវភាព​ពួកគាត់​បាន​។

លោក​បាន​បន្ដ​ថា ផ្លែ​តាសក់​ផ្អែម​គឺ​មាន​ប្រជាពលរដ្ឋ​នៅ​ខេត្ដ​បាត់ដំបង បាន​អនុវត្ដ​គម្រោង​នេះ ទទួល​បាន​ទីផ្សារ​ខ្ពស់ ហើយ​ងាយស្រួល​ដាំ​ដុះ​។ តាសក់​ផ្អែម ជា​ប្រភេទ​ដំណាំ​វ​ល្លិ៍​មាន​ផ្លែ​ជា​អាហារ ដែលមាន​វត្តមាន​ក្នុងប្រទេស​កម្ពុជា អំឡុង​ឆ្នាំ​២០០៥​។

លោក ហេង ហំ គណៈកម្មការ​សហគមន៍​សុវត្ថិភាព​បន្ទាយស្រី មានប្រសាសន៍ថា ការ​ដាំ​តាសក់​ផ្អែម​បាន​អ​វត្ដ​មាន​ជាច្រើន​ឆ្នាំ​មក​ហើយ​ដោយ​ចាប់ផ្ដើម​តាំងពី​ឆ្នាំ​២០០៦​មក​ម្ល៉េះ ដោយសារ​គ្រោះធម្មជាតិ ការប្រែប្រួល​អាកាសធាតុ ការ​ខ្វះ​បច្ចេកទេស​ដាំ​ដុះ​ជាដើម ដែល​ធ្វើឱ្យ​បាត់បង់​ទីផ្សារ។

លោក​បាន​បន្ដ​ថា ប្រជាកសិករ​នៅ​ស្រុក​បន្ទាយស្រី​ស្វាគមន៍​ចំពោះ​ការ​ជួយជ្រោមជ្រែង​ឱ្យដាំ​តាសក់​ផ្អែម​ឡើងវិញ​ពី​ក្រុមហ៊ុន​យ៉ាម៉ា​តុ​ហ្គ្រី​ន ប៉ុន្ដែ​លោក​ត្រូវ​ស្នើសុំ​ជួយ​ទាំង​បច្ចេកទេស គ្រាប់​ពូជ រោង​សុវត្ថិភាព​សម្រាប់​ដាំ​ដុះ​ផង​ដែរ ខណៈ​ដែល​ពួកគាត់​មាន​បទពិសោធន៍​ដាំ​ដុះ​នៅ​ហាលវាល​។​លោក​ថា គម្រោង​នេះ​នឹង​ធ្វើ​ប្រជាពលរដ្ឋ​មានការ​ងារ​ធ្វើ​ច្រើន ព្រោះ​នៅ​ស្រុក​នេះ​មាន​ប្រជាពលរដ្ឋ​ទៅ​រស់នៅ​ច្រើន​។

បើតាម​អ្នកជំនាញ​ជប៉ុន បាន​លើក​ឡើង​ថា ដំណាំ​តាសក់​ផ្អែម​នេះ​ត្រូវការ​ពន្លឺ​ថ្ងៃ​គ្រប់គ្រាន់ ព្រោះ​វា​ងាយ​ឆ្លង​ជំងឺ ងាយ​រង​ការបំផ្លាញ​ពី​សត្វល្អិត និង​ការ​ប៉ះពាល់​ដោយសារ​ទឹក​លិច​ជាដើម​។ ដូច្នេះ​កសិករ​គួរ​ជ្រើសរើស រដូវ​ដាំ​ដុះ​ដំណាំ​នេះ​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​ទទួលបាន​ទិន្នផល​ល្អ​៕

ដោយ ៖ ​គឿន​វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៣ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៣ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម