Connect with us

សន្តិសុខសង្គម

អាវុធហត្ថខេត្តប៉ៃលិន ឃាត់ខ្លួនជនជាតិ​ថៃ និងចិនសរុប១១នាក់ ករណីគ្រឿងញៀនជាង​១ពាន់គ្រាប់

បានផុស

នៅ

ជនជាតិថៃ និងចិនសរុបចំនួន១១នាក់ រួមនឹងគ្រឿងញៀនមួយចំនួនធំត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តប៉ៃលិន សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសាលាក្រៅចុះបង្ក្រាប និងឃាត់ខ្លួនជាក់ស្ដែង ក្រោមការសម្របសម្រួលនីតិវិធីដោយលោក ហេង ថៃផេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត កាលពីវេលាម៉ោង៥និង៣០ល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ទោ ស្រី ម៉ន ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន និងមានការសម្របសម្រួលនីតិវិធីដោយលោក ហេង ថៃផេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តប៉ៃលិន នៅវេលាកើតហេតុលោកបានដឹកនាំកម្លាំងជំនាញសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសាលាក្រៅ បានចុះបង្ក្រាបជាក់ស្ដែងក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ដោយប្រើវិធានញុះញង់) ព្រមទាំងឃាត់ខ្លួន​ជនសង្ស័យសរុប១១នាក់ ស្រី២នាក់ ក្នុងនោះមានជនជាតិចិនម្នាក់ នៅចំណុចភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។

លោកវរសេនីយ៍ទោ បានបន្តទៀតថា ក្នុងការបង្រ្កាបនេះដែរ កម្លាំងជំនាញកងអាវុធហត្ថក៏បានចាប់យកវត្ថុតាងពាក់ព័ន្ធបទល្មើសមួយចំនួនធំ រួមមាន៖
ទី១/ម្សៅក្រាមពណ៌សចំនួន៨កញ្ចប់ ស្មើ៨.០ក្រាម ទាំងសំបក់,ទី២/ម្សៅក្រាម (k)១កញ្ចប់ធំ និង១៨០កញ្ចប់តូច
ស្មើនឹង១៩៣ក្រាម ទាំងសំបក, ទី៣/យ៉ាម៉ា៥កញ្ចប់ ស្មើ១១៨៦គ្រាប់, ទី៤/ថ្នាំក្រវីពណ៏ផ្កាឈូក៩គ្រាប់, ទី៥/ថ្នាំបន្ទះគ្រាប់សំបកពណ៌ក្រហម សង្ស័យសារធាតុញៀនចំនួន៨បន្ទះ, ទី៦/កញ្ឆាក្រៀមចំនួនពីដុំ, ទី៧/ជញ្ជីថ្លឹងថ្នាំញៀនចំនួន៣, ទី៨/ទូដែកចំនួន២, ទី៩/កាំភ្លើងហ្គាស ចំនួន០១ដើម,ទី១០/ទឹកសេរូក្អក ផ្សំទឹកក្រធុម៥៧ដប,ទី១១/ម៉ាស៉ីនអ៊ុតថង ចំនួន០១,ទី១២/ម៉ាស៉ីនក្រឡុកកញ្ឆា ចំនួន០១, ទី១៣/បំពងជកកញ្ឆាចំនួនមួយ,ទី១៤ បំពងស៉ីយូហិត​k​មួយដុំ, ទី១៥/ទឹកក្រធុម ចំនួន២ដប,ទី១៦/ថងសម្រាប់ច្រកមួយចំនួនធំ,ទី១៧/សៀវភៅកសិករថៃ ចំនួន១ក្បាល,ទី១៨/អត្តសញ្ញាតប័ណ្ណ១,ទី១៩/ជញ្ជៀន១វង្ស,ទី២០/ខ្សែកមួយខ្សែ,ទី២១/ខ្សែដៃចំនួន២ខ្សែ,ទី២២/ស៉ីញអាវរូបព្រះមួយ,ទី២៣/លិខិតឆ្លងដែនចំនួន៨,ទី២៤/ទូរស័ព្ទដៃចំនួន៨គ្រឿង និងទី២៥/លុយបាតថៃចំនួន ៣៣២០បាត។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តប៉ៃលិន កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី៕

អត្ថបទ៖ សេង សុវណ្ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម