Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌានិងប៉ាគីស្ថាន ជម្លៀសមនុស្សជាង១៥ម៉ឺននាក់ ដោយសារព្យុះស៊ីក្លូន Biparjoy

បានផុស

នៅ

មនុស្សជាង១៥ម៉ឺននាក់នៅប្រទេសឥណ្ឌានិងប៉ាគីស្ថាន ត្រូវបានជម្លៀសចេញពីផ្លូវនៃព្យុះស៊ីក្លូនដ៏កាចសាហាវ មុនពេលវាវាយប្រហារពេញទំហឹង។

រូបថត៖ EPA
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកព្យាករព្រមានថា ព្យុះស៊ីក្លូន Biparjoy អាចបំផ្លាញផ្ទះសម្បែង និងដំណាំ ស្របពេលដែលព្យុះនេះបាននិងកំពុងធ្វើដំណើរឆ្លងកាត់សមុទ្រអារ៉ាប់ ហើយត្រូវបានគេរំពឹងថា នឹងវាយសន្ធាប់លើរដ្ឋ Gujarat របស់ឥណ្ឌាមុន នៅល្ងាចថ្ងៃព្រហស្បតិ៍ទី១៥ខែមិថុនា។

ទោះបីជាយ៉ាងណាក៏ដោយ មុនពេលព្យុះមកដល់ មនុស្សចំនួន៧នាក់ បានបាត់បង់ជីវិតរួចទៅហើយ ដោយសារភ្លៀងធ្លាក់ខ្លាំងនៅក្នុងប្រទេសឥណ្ឌា។

ចំណែកនៅប្រទេសប៉ាគីស្ថានឯណោះវិញ ព្យុះនេះត្រូវបានគេព្យាករថា នឹងវាយប្រហារឆ្នេរសមុទ្រនៃខេត្ត Sindh។ នៅទីនោះ អាជ្ញាធរ​បាន​ជម្លៀស​មនុស្សចំនួន៨១០០០នាក់​រួច​ទៅហើយ​ចេញពី​ឆ្នេរ​ភាគ​អាគ្នេយ៍ និង​បាន​បង្កើតជម្រកសុវត្ថិភាពចំនួន៧៥កន្លែងនៅ​តាម​សាលារៀន។

(រូបថត៖ PTI)

យោងតាមអ្នកឧតុនិយម, ព្យុះស៊ីក្លូនដ៏ធ្ងន់ធ្ងរនេះ កំពុងពាំនាំមកជាមួយនូវល្បឿនរហូតដល់ ១៣៥គីឡូម៉ែត្រក្នុងមួយម៉ោង និងខ្យល់កន្ត្រាក់ ១៥០គីឡូម៉ែត្រ។

ប្រធានអាកាសធាតុរបស់រដ្ឋ Gujarat និយាយថា ព្យុះស៊ីក្លូននេះ នឹងបោកបក់ជិតកំពង់ផែ Jakhau ក្នុងរដ្ឋ Gujarat និងនៅទីក្រុង Karachi នៃប្រទេសប៉ាគីស្ថាន ចន្លោះម៉ោង៤រសៀល ដល់ម៉ោង៨យប់។

គួរបញ្ជាក់ថា ព្យុះស៊ីក្លូន Tauktae ក្នុងខែឧសភាឆ្នាំ២០២១ គឺជាព្យុះស៊ីក្លូនធ្ងន់ធ្ងរចុងក្រោយបំផុត ដែលបានវាយប្រហារប្រទេសទាំង២ ដោយបានសម្លាប់មនុស្សចំនួន១៧៤នាក់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ព្យុះ Lionrock កំពុងហោះសំដៅទៅ វៀតណាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម