Connect with us

ព័ត៌មានអន្ដរជាតិ

បេឡារុស ថា​ នុយក្លេអ៊ែររុស្ស៊ី នៅទឹកដីរបស់ខ្លួន ខ្លាំងជាងបរមាណូ ដែលអាមេរិក ទម្លាក់លើ ហ៊ីរ៉ូស៊ីម៉ា ៣ដងឯណោះ

បានផុស

នៅ

កាលពីប៉ុន្មានថ្ងៃមុននេះ ប្រធានាធិបតី​បេឡារុសលោក Alexander Lukashenko បាន​លាតត្រដាងថា ប្រទេស​របស់​លោក ​ចាប់​ផ្តើម​ទទួល​បាន​អាវុធ​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ​ពី​សម្ព័ន្ធមិត្ត​ ​រុស្ស៊ីហើយ។

ប្រធានាធិបតី​បេឡារុសលោក Alexander Lukashenko (រូបថត៖ TASS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានោះដែរ លោក Lukashenko បានប្រាប់ទូរទស្សន៍រដ្ឋរុស្ស៊ីថា ប្រទេសរបស់លោកកំពុងទទួលបានសព្វាវុធ មានកម្លាំងខ្លាំងជាងគ្រាប់បែកបរមាណូរបស់អាមេរិកដែលទម្លាក់លើទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគី នៃប្រទេសជប៉ុន ក្នុងឆ្នាំ១៩៤៥ ដល់ទៅ៣ដងឯណោះ។

ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រទៅកាន់ប្រទេសបេឡារុស គឺជាការចល័តក្បាលគ្រាប់បែបនេះ នៅខាងក្រៅប្រទេសរុស្ស៊ីជាលើកដំបូង ចាប់តាំងពីការដួលរលំនៃសហភាពសូវៀត។

មុននេះ លោក Lukashenko និយាយថា លោកបានដាក់សំណើ សុំឲ្យសម្ព័ន្ធមិត្តរុស្ស៊ី យកអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រមួយចំនួន មកដាក់នៅក្នុងប្រទេសរបស់ខ្លួន ដើម្បីជាការកំញើញ។

អាវុធនុយក្លេអ៊ែររបស់រុស្ស៊ី (រូបថត៖ Representational)

ស្របពេលជាមួយគ្នានោះ លោក​បញ្ជាក់​ថា លោក​នឹង​មិន​ស្ទាក់ស្ទើរឡើយ ​ក្នុង​ការបាញ់​វាភ្លាមៗ ប្រសិនបើ​ប្រទេស​របស់​ខ្លួន រងការ​វាយប្រហារ។

មេដឹកនាំបេឡារុស និយាយទៀតថា “នោះជាសំណើរបស់ខ្ញុំ។ រុស្ស៊ី​មិន​បាន​ដាក់សំណើមក​ខ្ញុំ​ទេ គ្មាន​នរណា​​ធ្វើ​សង្រ្គាម​ជាមួយ​រដ្ឋ​នុយក្លេអ៊ែរ​ឡើយ ហើយ​ខ្ញុំ​ក៏​មិន​ចង់​ឲ្យ​អ្នក​ណា​ធ្វើ​សង្រ្គាម​ជាមួយ​យើង​ដែរ។ តើមានការគំរាមកំហែងបែបនេះទេ? មែនហើយ ខ្ញុំត្រូវតែទប់ទល់នឹងការគំរាមកំហែងនេះ”។

គួរបញ្ជាក់ជាថ្មី ទីក្រុងមូស្គូបានប្រកាសពីការសម្រេចចិត្តរបស់ខ្លួន ក្នុងការដាក់អាវុធនុយក្លេអ៊ែរនៅប្រទេសបេឡារុស កាលពីខែមីនា ដោយលើកឡើងពីការគំរាមកំហែងពីសត្រូវ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ សម្ព័ន្ធមិត្តរុស្ស៊ី នឹងបាញ់នុយក្លេអ៊ែរភ្លាម បើទឹកដីរបស់ខ្លួន ត្រូវគេវាយប្រហារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម