Connect with us

ព័ត៌មានជាតិ

រឿងត្រូវដឹង ពេលទៅដើរលេងសមុទ្រ ចៀសវាងគ្រោះថ្នាក់ដល់ជីវិត

បានផុស

នៅ

តំបន់សមុទ្រ ជាកន្លែងដ៏ពេញនិយមសម្រាប់ការកម្សាន្តនាចុងសប្តាហ៍របស់ទេសចរជាតិ ស្របពេលដែលបច្ចុប្បន្ន ការធ្វើដំណើរទៅកាន់តំបន់សមុទ្រកាន់តែងាយស្រួល និងប្រើរយៈពេលខ្លី ដោយសារតែការអភិវឌ្ឍផ្លូវខ្វាត់ខ្វែង ពិសេសផ្លូវល្បឿនលឿន។ ក្នុងអំឡុងខែមិថុនានេះ សម្រាប់កម្ពុជា អាចចាត់ទុកថាជាពេលវេលានៃទេសចរណ៍ពណ៌បៃតង ជាខែដែលមានភ្លៀងធ្លាក់ ធ្វើឱ្យរុក្ខជាតិរីកលូតលាស់ស្រស់បំព្រង ទាក់ទាញទេសចរជាតិ-អន្តរជាតិ មិនអាចខកខានឱកាសនេះបានឡើយ ពិសេសតំបន់ភ្នំ តំបន់កោះ និងមាត់ឆ្នេរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់រដូវភ្លៀវធ្លាក់នេះ ក្នុងចំណោមតំបន់ទេសចរណ៍ដូចជាកន្លែងទឹកធ្លាក់ តំបន់ភ្នំ និងតំបន់សមុទ្រ មានហានិភ័យ ណាស់ បើសិនជាយើងមិនបានដឹងពីរឿងរ៉ាវគ្រោះថ្នាក់ចៃដន្យមួយចំនួន ដែលអាចកើតមានឡើងភ្លាមៗ នៅតំបន់ទាំងនេះ។ នៅពេលនេះ កម្ពុជាថ្មីសូមចែករំលែកចំណេះដឹងមួយចំនួន នៅពេលទៅលេងតំបន់សមុទ្រ។

១. កុំមើលរំលងការជូនដំណឹងពីការព្យាករណ៍អាកាសធាតុ
មុននឹងធ្វើដំណើរទៅកាន់តំបន់សមុទ្រ ពិសេសតំបន់កោះ ដាច់ខាតកុំមើលរំលងសេចក្តីជូនដំណឹងនេះឱ្យសោះ ព្រោះសេចក្តីជូនដំណឹងនេះ ជាមគ្គទេសក៍សុវត្ថិភាពចម្បងទី១ ដែលជួយយើងបានដឹងពីស្ថានភាពគ្រោះថ្នាក់ បានមុនពេល និងជួយយើងឱ្យសម្រេចចិត្តបានត្រឹមត្រូវពីពេលវេលា ដែលអាចទៅលេងតំបន់កោះបានឬក៏អត់។

២. សុវត្ថិភាពក្នុងការលេងទឹក
រដូវវស្សា ជាពេលដែលឧស្សាហ៍មានភ្លៀង ខ្យល់ និងរលកខ្លាំង ដូច្នេះសម្រាប់ការលេងទឹក គប្បីមានការប្រុងប្រយ័ត្នខ្ពស់ ត្រូវមានអាវពោងសុវត្ថិភាព (បើអាច) ហើយកុំចូលទៅកន្លែងដែលជ្រៅ ពិសេសនៅពេលដែលមានរលកបោកបក់ខ្លាំង ព្រោះថានៅពេលកម្លាំងទឹកបោកខ្លាំង នឹងធ្វើឱ្យយើងបាត់ជំហរបានដោយងាយ។ គួរបញ្ជាក់ថា កម្លាំងរលកមិនបានច្រាន យើងទៅច្រាំងភ្លាមៗនោះទេ វាអាចទាញយើងឱ្យចូលទៅកន្លែងកាន់តែជ្រៅ​ ពិបាកសង្គ្រោះ។ លើសពីនេះ ដាច់ខាតកុំលេង​ទឹក​ក្រៅពោងសញ្ញា ដែលអជ្ញាធរដាក់ពង្រាយក្នុងទឹកក្បែរឆ្នេរឱ្យសោះ។

៣. ស្វែងយល់ពីចរន្តច្រៀក ឬគេហៅថាចរន្តមរណៈ
ចរន្តច្រៀក គឺជាស្ថានភាពទឹកដែល​មិន​មាន​រលក​វិល​ចូល​ ហើយនៅពេលមាត់ច្រាំងមានស្ថានភាពបែបនេះ អ្នកជំនាញ ហាមដាច់ខាត មិនឱ្យចូលលេងត្រង់កន្លែងនោះឡើយ ព្រោះសូម្បីតែអ្នកជំនាញហែលទឹក ក៏ពិបាកគេចពីគ្រោះថ្នាក់នេះ ដែរ បើមិនដឹងវិធីរំដោះខ្លួន។ បើសិនជាលោកអ្នកចូលលេងទឹក ត្រង់​កន្លែងដែលមានស្ថានភា​ពបែបនេះដោយចៃដន្យ សុខៗមានអារម្មណ៍ថាត្រូវបានអ្វីមួយស្រូបទាញ ពិបាកហែលមកកាន់ច្រាំងវិញ រឿងចម្បងទី១ ដែលអ្នកជំនាញតែងចែក​រំលែក​វិធីសាស្ត្រ​រំដោះខ្លួន គឺមិនត្រូវស្លន់ស្លោឡើយ ហើយត្រូវហែលកាត់ទទឹងទឹក ដើម្បីគេចពីចរន្តច្រៀក។

៤. គ្រោះថ្នាក់ដែលអាចកើតមាន ពេលសង្គ្រោះនរណាម្នាក់ពីការលង់ទឹក
មុន​នឹង​ចូល​ទៅ​សង្គ្រោះ​ជន​រង​គ្រោះ យើង​ត្រូវ​គិត​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួនជាមុនសិន ដើម្បី​ចៀស​វាង​ក្លាយ​ជា​ជន​រង​គ្រោះ ម្នាក់​ទៀត។ ដូច្នេះមុន​ពេល​ចូល​ទៅ​ជួយ​គេ ​គួរតែ​ពាក់​អាវ​ពោង ឬ​មានជាខ្សែ​ពួរ​ចងភ្ជាប់ខ្លួន(បើអាច) ដើម្បីងាយ​ស្រួល ឱ្យអ្នកដទៃជួយ​ទាញ​យើង និង​ជន​រង​គ្រោះ​ឡើងមក​គោក​វិញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៣ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុតទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអជ្ញាធរ

ព័ត៌មានជាតិ៤៨ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម