Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តស្វាយរៀង ប្រារព្វទិវាជាតិអប់រំបណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវ: TVET DAY

បានផុស

នៅ

(ខេត្តស្វាយរៀង): លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញ​ជាអធិបតី​នៅក្នុងពិធីទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវ:TVET DAY “ក្រោមប្រធានបទ (TVET DAY ) ផ្តល់ជំនាញ និងការងារសមរម្យ” ដែលប្រព្រឹត្តទៅនៅវិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែន​ស្វាយរៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក មុត ចិន្តា នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង បានឲ្យដឹងថា វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគតេជោសែនស្វាយរៀង បានដំឡើងកម្រិត និងប្រែក្លាយពី​មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្តស្វាយរៀង នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៤ ដោយមានការិយាល័យចំនួន ០៥ និងដេប៉ាតឺម៉ង់ចំនួន ០៦។

ដោយឡែកសិស្ស និស្សិត កំពុងសិក្សា ឆ្នាំសិក្សា២០២២-២៣៖ (តាមកម្រិត និងជំនាញ) សរុបចំនួន ១១២៩នាក់ ស្រីចំនួន ៣១៥នាក់ កម្រិតបរិញ្ញាបត្រ សរុបចំនួន ១៩៦នាក់ ស្រីចំនួន ៣៦នាក់។កម្រិតសញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស បរិញ្ញាបត្ររង ៦៣៩នាក់ ស្រីចំនួន ១៧៥នាក់។ កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១-៣ ចំនួន ២៤០នាក់ ស្រីចំនួន ១០៤នាក់។

នាឱកាសនោះលោក ម៉ែន អេង អភិបាលរងខេត្តក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរ​ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក លោកគ្រូ-អ្នកគ្រូ នៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត និងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ដែលបានរៀបចំទិវាជាតិដ៏មានសារៈសំខាន់នេះឡើង។

លោកបានមានប្រសាសន៍បន្ថែមទៀតថា មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត និងវិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនស្វាយរៀង ត្រូវទទួលរ៉ាប់រងការងារធំៗក្នុងដំណាក់កាលបរិវត្តន៍ បច្ចេកវិទ្យា ក៏ដូចជា​បដិវត្តឧស្សាហកម្ម​ជំនាន់ទី៤ (IR4.0) ដើម្បីលើកកម្ពស់គុណភាពបណ្តុះបណ្តាល ផលិតភាពការងាររបស់កម្មករ និយោជិត នៅក្នុងតំបន់ជាពិសេសក្នុងខេត្តស្វាយរៀង របស់យើងត្រូវបានអ្នកបណ្តាក់ទុន អ្នកវិនិយោគធំៗ​កំពុងតែបង្កើននូវរោងចក្រ សហគ្រាសជាច្រើន ដែលអាចមានលទ្ធភាពទទួលយកកម្មករ ឱ្យចូលបម្រើការងារ ប៉ុន្តែអ្វីដែលសំខាន់គឺប្រជាពលរដ្ឋភាគច្រើនពុំមានជំនាញ ខ្វះបំនិនជីវិត ដើម្បីឈោងចាប់យកការងារ​ដែលទទួលបានប្រាក់កម្រៃខ្ពស់ ស្របតាមទីផ្សារការងារ បញ្ហាទាំងអស់នេះ មានការពាក់ព័ន្ធដោយផ្ទាល់ ជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ដែលមានតួនាទីសំខាន់ក្នុងការ​បណ្តុះបណ្តាលជំនាញជូនប្រជាពលរដ្ឋ ដើម្បីឱ្យពួកគេទទួលបាននូវចំណេះដឹង និងមានសមត្ថភាពគ្រប់គ្រាន់ ។

លោកអភិបាលរងខេត្ត ក៏បានធ្វើការជំរុញដល់អ្នកពាក់ព័ន្ធទាំងអស់ចូលរួមសហការជាមួយវិទ្យាស្ថាន​ក្នុងកំណត់មុខជំនាញសិក្សា ការអភិវឌ្ឍកម្មវិធីសិក្សា ដើម្បីឱ្យស្របតាម ស្ថានភាពទីផ្សារការងារបច្ចុប្បន្ន និងចូលរួមសហការក្នុងផ្តល់ទីកន្លែងសម្រាប់ឱ្យសិក្ខាកាម សិស្ស-និស្សិត ក្នុងការចុះកម្មសិក្សា ក៏ដូចជាទទួលសិក្ខាកាម សិស្ស-និស្សិត ឱ្យចូលបម្រើការងារនៅពេលបញ្ចប់ការសិក្សា៕

ដោយ ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម