ព័ត៍មានទាន់​ហេតុការណ៏
Search

កម្មវិធី​ពិសេស​ដើម្បី​ឈ្នះ​សំបុត្រ​ចូលរួម​ព្រឹត្តិការណ៍ «James Ji តន្ត្រី​ទេសចរណ៍​អាស៊ាន​២០១៧» ​

ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំឆ្នាំ «James Ji តន្ត្រី​ទេសចរណ៍​អាស៊ាន​២០១៧» ដែល​ប្រិយមិត្ត​ទន្ទឹងរង់ចាំ នឹង​ឈាន​មកដល់​នា​ថ្ងៃទី ២៥ ខែកុម្ភៈ​នេះហើយ​។ រហូតមកដល់​ពេលនេះ មាន​ប្រិយមិត្ត​ជាច្រើន​បានមក​ទិញ​សំបុត្រ​ចូលរួម​ទស្សនា​ការប្រគំ​តន្ត្រី​ពិសេស​មិន​ធ្លាប់មាន​នេះ​យ៉ាងច្រើន​កុះករ​។
​ស្របពេល​ជាមួយគ្នានេះដែរ ស្ថានីយទូរទស្សន៍​ភី​អិន​អិន ក៏បាន​រៀបចំ​កម្មវិធី​មួយចំនួន ដើម្បី​ឲ្យ​ប្រិយមិត្ត​អាច​ទទួលបាន​សំបុត្រ​ចូលរួម​ទស្សនា​កម្មវិធី «James Ji តន្ត្រី​ទេសចរណ៍​អាស៊ាន​២០១៧»​ដោយ​ឥតគិតថ្លៃ​។

វិធី​ទីមួយ​៖
​លោកអ្នក​គ្រាន់តែ​ទស្សនា​កម្មវិធី​សន្ទនា​ពេលព្រឹក​របស់​ភី​អិន​អិន ហើយ​ទូរស័ព្ទ​ចូលក្នុង​កំឡុងពេល​ផ្សាយ​ផ្ទាល់ នៅ​រៀងរាល់ថ្ងៃ​ចន្ទ ដល់​សុក្រ វេលា​ម៉ោង​៧ ដល់​ម៉ោង​៩​ព្រឹក ចាប់ពី​ថ្ងៃទី​១៣ ដល់​១៧ ខែកុម្ភៈ ឆ្នាំ​២០១៧​។

វិធី​ទី​ពីរ​៖
​ចំពោះ​អ្នក​ដែល​មិនទាន់​ឈ្នះ​សំបុត្រ​តាម​ពីរ​វិធី​ខាងលើ ក៏​អាច​ចូលរួម​ផ្សងសំណាង​ផ្សេងទៀត​ដែរ តាមរយៈ​ការផ្ញើរ​សារ​ដោយ​វាយ​ពាក្យ​ថា «PNN James Ji 2017» រួច​ផ្ញើរ​ទៅកាន់​លេខ 7222 ចាប់ពី​ថ្ងៃទី​១៣ ខែកុម្ភៈ តទៅ​។

ឈ្មោះ​អ្នកឈ្នះ​នឹង​ប្រកាស​នៅក្នុង​កម្មវិធី​មួយចំនួន​របស់​ភី​អិន​អិន​ដូចជា​៖ កម្មវិធី​កម្ពុជា​ល្ងាច​នេះ​, កម្មវិធី​ជីវិត​និង​កំសាន្ត​, កម្មវិធី​វេទិកា​ព្រហ្ម​ម៉ាញ​, កម្មវិធី​ស៊ី​អារម្មណ៍ និង​កម្មវិធី​ភី​អិន​អិន​Highlight​។
​ការ​ផ្សងសំណាង​នេះ​សម្រាប់​អតិថិជន​របស់ Smart, CellCard និង Metfone តម្លៃ​ផ្ញើរ​សារ​មួយ​លើក​១០​សេន​។​

​ការប្រគំ​តន្ត្រី​ដ៏​ធំ​ប្រចាំឆ្នាំ​«James Ji តន្ត្រី​ទេសចរណ៍​អាស៊ាន​២០១៧» ដែលមាន​វត្តមាន​តារា​
​សម្តែង​ដ៏​ល្បី​នៃ​ប្រទេស​ថៃ​លោក James Jirayu នឹង​ប្រព្រឹត្ត​ទៅនា​ថ្ងៃទី ២៥ ខែកុម្ភៈ នៅឯ​សាល​មហោស្រព​កោះ​ពេជ្រ​៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684