Connect with us

ជីវិតកម្សាន្ដ

មានពាក្យចចាមអារ៉ាមថា Song Joong Ki នឹង ទៅរស់នៅ អ៊ីតាលី ក្រោយភរិយាសម្រាលកូនរួច

បានផុស

នៅ

មានពាក្យចចាមអារ៉ាមដែលកំពុងទាក់ទាញការចាប់អារម្មណ៍ពីទស្សនិកជន និងគាំទ្រថា Song Joong Ki នឹងផ្លាស់ទៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ក្រោយពីភរិយារបស់លោកសម្រាលកូនប្រុសដំបូងរបស់ពួកគេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Song Joong Ki ថ្មីៗនេះបានចែករំលែកដំណឹងល្អដើម្បីស្វាគមន៍កូនប្រុសដំបូងរបស់លោកជាមួយភរិយា បន្ទាប់ពីកូនប្រុសរបស់គូស្នេហ៍នេះ បានកើតនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ដែលជាស្រុកកំណើតរបស់ប្រពន្ធលោក ។

ក្នុងនោះទស្សនិកជនជាច្រើនបានសន្និដ្ឋានថា Song Joong Ki និងរស់នៅជាមួយឪពុកម្តាយរបស់ប្រពន្ធលោកនៅទីក្រុងរ៉ូម ខណៈមូលហេតុចម្បងនោះគឺ ដោយសារតែតារាកូរ៉េរូបនេះបានធ្វើដំណើរត្រង់ទៅកាន់ទីក្រុងរ៉ូម បន្ទាប់ពីបញ្ចប់កាលវិភាគនៅមហោស្រពភាពយន្តអន្តរជាតិទីក្រុង Cannes

ទន្ទឹមនឹងនេះ ដោយសារតែទារកទើបនឹងកើតមិនអាចទៅណាឆ្ងាយបាន ទើបមានពាក្យចចាមអារ៉ាមជាច្រើនបានផ្ទុះឡើង ថា Song Joong Ki នឹងផ្លាស់ទៅទីក្រុងរ៉ូម ដើម្បីរស់នៅជាមួយភរិយា និងក្រុមគ្រួសាររបស់ភរិយា ដើម្បីមើលថែកូនប្រុសតូចរបស់ពួកគេ ។

តាមសេចក្តីរាយការណ៍ពេលនេះ Song Joong Ki បានបញ្ចប់គម្រោងថតរឿង My Name is Loh Kiwan ដូច្នេះហើយទើបតារាសម្តែងរូបនេះ មិនមានការរវល់នឹងកាលវិភាគនៅក្នុងប្រទេសកូរ៉េ ហើយនេះក៏ជាហេតុផលដែលធ្វើឲ្យទស្សនិកជនជាច្រើនជឿថា លោកនឹងផ្លាស់ទៅទីក្រុងរ៉ូមផងដែរ ។

ទាក់ទងនឹងពាក្យចចាមអារ៉ាមនេះដែរ ខាងផលិតកម្មគ្រប់គ្រង Song Joong Ki បានឆ្លើយតបថា “យើងគ្រាន់តែអាចបញ្ជាក់បានថា គាត់នៅទីក្រុងរ៉ូម ហើយមិនអាចផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតបានទេ ដោយបច្ចុប្បន្នគាត់មិនមានកាលវិភាគផ្សេងទៀតក្នុងប្រទេសកូរ៉េឡើយ” ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖នាយករដ្ឋមន្រ្តី កូរ៉េខាងត្បូង បញ្ជាពង្រឹងវិធានការសុវត្ថិភាពក្នុងព្រឹត្តិការណ៍គម្រប់ខួប ១០ ឆ្នាំរបស់ BTS

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម