Connect with us

ជីវិតកម្សាន្ដ

Yang Mi បង្ហាញខ្លួនក្នុងឈុតបៃតង ទស្សនិកជនសរសើរថា នាងស្អាតមិនសមវ័យសោះ

បានផុស

នៅ

តារាសម្ដែង Yang Mi ត្រូវគេចាត់ទុកថាជាតារាបង្ហាញម៉ូដក្នុងវិស័យភាពយន្តចិន ខណៈពេលបង្ហាញមុខជាសាធារណៈរបស់នាងម្ដងៗ តែងតែទទួលបានការចាប់អារម្មណ៍ខ្លាំង ពីអ្នកនិយមលេងអ៊ីនធឺណិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង​កាលពីពេលថ្មីៗនេះ តារាស្រី Yang Mi បានធ្វើឲ្យកក្រើកពេញ​អ៊ីនធឺណេត​ចិនម្តងទៀត ជាមួយនឹងរូបថតជាច្រើនសន្លឹក បង្ហាញពីរាងកាយដ៏​ស៊ិចស៊ីនិងភាពទាក់ទាញក្នុង​សំលៀកបំពាក់​ដ៏គួរឲ្យចាប់អារម្មណ៍នៃព្រឹត្តិការណ៍ VOGUEFILM នៅ​ទីក្រុងសៀងហៃ។

យ៉ាងណាមិញនៅពេលលេចមុខភ្លាម Yang Mi បានក្លាយជាចំណុចចាប់អារម្មណ៍នៃកន្លែងព្រឹត្តិការណ៍ទាំងមូល។ ដូច្នោះហើយ ក្នុងអំឡុងពេល​នៅលើកម្រាលព្រំក្រហម នាល្ងាចថ្ងៃទី ១៧ មិថុនា នាងបានជ្រើសរើសស្លៀករ៉ូបណ៌​បៃតងខ្ចីសក្តិសមនឹងស្បែកសរលោងឥតខ្ចោះ ជាមួយរាងស្លីមចង្កេះអង្ក្រង​ ជើងតូច និងខ្នងវាលរលោង ធ្វើឲ្យទស្សនិកជនច្រណែននឹងសម្រស់នាងយ៉ាងខ្លាំង។

ថ្វីត្បិតតែជិតឈានចូលវ័យ ៤០ឆ្នាំទៅហើយក្តី ប៉ុន្តែផ្ទៃមុខរបស់តារាស្រីរូបនេះនៅតែរលោងចែងចាំងដូចទេពធីតា មិនថាច្រើនឆ្នាំយ៉ាងណានោះទេ។ ការបង្ហាញខ្លួនរបស់តារាស្រីដែលមាននាមត្រកូល Yang​ លើកនេះ ធ្វើឲ្យអ្នកគាំទ្ររំជួលចិត្តនៅពេលដែលឃើញស្ទីលម៉ូដសក់ថ្មី និងការតុបតែងខ្លួនដ៏ស្រទន់របស់នាង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖នាងតូចក្នុងរឿង “ឡៃឡាធីតាយក្ខ” បង្ហាញខ្លួនលើកម្រាលព្រំក្រហម អ្នកគាំទ្រចំណាំសឹងមិនស្គាល់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣២ នាទី មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម៤០ នាទី មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ៤៥ នាទី មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ៤៦ នាទី មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ៤៩ នាទី មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម