Connect with us

ព័ត៌មានជាតិ

អតីតសកម្មជនបក្សភ្លេីងទៀន ឃុំបាធាយ សម្រេចចិត្តទម្លាក់ស្លាកមុខផ្ទះចោល

បានផុស

នៅ

អតីតសកម្មជនគណបក្សភ្លេីងទៀនមួយគ្រួសារទៀតរស់នៅក្នុងឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម សម្រេចចិត្តដកស្លាកគណបក្សភ្លេីងទៀនមុខផ្ទះចោល ខណៈពួកគេអស់ជំនឿជឿលេីការដឹកនាំរបស់មេបក្សបោកប្រាស់ ភូតកុហកគឺ លោក សម រង្សី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅរសៀលថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២៣ គ្រួសារមួយមានសមាជិក៤នាក់ មានឈ្មោះលោក អឿ ខេង លោកស្រី ណុយ យ៉ាប់ អាយុ៤៥ឆ្នាំ លោក ធន តុលា អាយុ២៤ឆ្នាំ និងលោកស្រី មន បូណា អាយុ២១ឆ្នាំ ភូមិស្វាយពក ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម សម្រេចយកចិត្តផ្តួល និងទំលាក់ស្លាកបក្សភ្លេីងទៀនពីមុខផ្ទះចោល។

ដោយលោកស្រី មន បូណា បញ្ជាក់ គ្រួសារខ្លួនអស់ជំនឿជឿលេីការដឹកនាំមេបក្សក្បត់ជាតិ លោក សម រង្សី ដែលដេីរបោកប្រាស់ ប្រជាពលរដ្ឋ និងរត់ចោលសមាជិកខ្លួន ដោយគ្មានទំនួលខុសត្រូវ៕

អត្ថបទ៖ ឡេក ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម