Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនសិស្សជិត ១០ នាក់ ករណីវាយគ្នាបង្កឲ្យភាគីម្ខាងរបួស យកមកអប់រំ

បានផុស

នៅ

សមត្ថកិច្ច​ឃាត់ខ្លួន​សិស្ស​ចំនួន ០៨ នាក់ ពាក់ព័ន្ធ​ករណី​វាយ​គ្នា​ទៅ​វិញ​ទៅ​មក បណ្ដាល​ឲ្យ​ភាគី​ម្ខាង​រង​របួស យក​មក​ណែនាំ​អប់រំ និង​ធ្វើ​កិច្ចសន្យា ដែល​បាន​ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី ១៧ មិថុនា កន្លងទៅ នៅ​ចំណុច​ដី​ឡូត៍​មួយ​កន្លែង សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី​ថ្ងៃ​ទី ១៩ ខែ​មិថុនា ឆ្នាំ ២០២៣ វេលា​ម៉ោង​ប្រហែល ០៩ និង ០០ នាទី កម្លាំង​ផ្នែក​នគរបាល​យុត្តិធម៌ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក បាន​ធ្វើការ​ឃាត់ខ្លួន​សិស្ស​ចំនួន ០៨ នាក់ ករណី​វាយ​គ្នា​ទៅវិញ​ទៅមក​បណ្ដាល​ឲ្យ​ភាគី​ម្ខាង​រង​របួស ប្រព្រឹត្ត​នៅ​ចំណុច​ដី​ឡូត៍​លេខ ៣១D ផ្លូវ​លេខ ២៧១ ក្រុម​ទី ០១ ភូមិ ១ សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី ១៧ ខែ មិថុនា ឆ្នាំ ២០២៣។

ប្រតិបត្តិការ​ខាងលើ ដោយ​មាន​ការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​អនុញ្ញាត​ឲ្យ​សមត្ថកិច្ច​ធ្វើការ​ណែនាំ​អប់រំ ដោះស្រាយ និង​ធ្វើ​កិច្ចសន្យា​បញ្ចប់​រឿង​ដល់​សិស្ស​ទាំង ០៨ នាក់​ខាងលើ ព្រមទាំង​មាន​ការ​ធានា​ពី​អាណាព្យាបាល​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក។

បច្ចុប្បន្ន​សិស្ស​ទាំង ០៨ នាក់ ក្រោយពី​ធ្វើការ​ដោះស្រាយ និង​ធ្វើ​កិច្ចសន្យា​បញ្ចប់​រឿង ព្រមទាំង​មាន​ការ​ធានា​ពី​អាណាព្យាបាល​រួច​មក សមត្ថកិច្ច​បាន​ប្រគល់​ជូន​លោកនាយក​សាលា​ ដើម្បី​អប់រំ​នៅ​សាលា​បន្ត៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទី មុន

ជប៉ុន ផ្តល់ថវិកាជិត៤ម៉ឺនដុល្លារ សម្រាប់កែលម្អឧបករណ៍​តន្ត្រីបុរាណនៅសាលាមធ្យមវិចិត្រសិល្បៈ

ជីវិតកម្សាន្ដ២៥ នាទី មុន

យីហោល្បីៗសម្រុកផ្ដាច់កុងត្រាពាណិជ្ជកម្មគ្មានសល់ ​ក្រោយ Han So Hee ចម្រូងចម្រាសស្នេហាត្រីកោណ

ព័ត៌មានជាតិ៤៣ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី ៦»

ព័ត៌មានអន្ដរជាតិ៤៨ នាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

Sokha Hotels

ព័ត៌មានពេញនិយម