Connect with us

សេដ្ឋកិច្ច

គម្រោងបង្កើតរោងចក្រថ្មីចំនួន ៦ បោះទុនវិនិយោគប្រមាណជាង ១២៨ លានដុល្លារ

បានផុស

នៅ

ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា «CDC» សម្រេច​អនុម័ត​ផ្ដល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​ចំនួន ៦ វិនិយោគ​បង្កើត​រោងចក្រ​នៅ​តាម​តំបន់​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា ដោយ​ចំណាយ​ទុន​វិនិយោគ​ប្រមាណជាង ១២៨,៣ លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៤ ៧២៧ កន្លែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បង្ហាញថា គម្រោង​បង្កើត​រោងចក្រ​ទាំង ៦ រួមមាន៖

១- គម្រោង​បង្កើត​រោងចក្រ​ផលិត​ស៊ីម៉ងត៍របស់ក្រុមហ៊ុន “DONGFANG JUNMA CEMENT CO., LTD” ស្ថិតនៅ​ភូមិ​ភ្ជាវ ឃុំ​ត្រែង ស្រុក​រតនៈមណ្ឌល ខេត្ត​បាត់ដំបង ប្រើទុន​វិនិយោគ​ប្រមាណ ៩៥ លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៩៧៩ កន្លែង។

២- គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​ដំឡូង​មី របស់ក្រុមហ៊ុន “TWPC INVESTMENT (CAMBODIA) CO., LTD” ​ស្ថិតនៅ​ភូមិ​អូរ​ស្រម៉ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ប្រើ​ទុន​វិនិយោគ​ប្រមាណ ១០,៤ លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៩៩ កន្លែង។

៣- គម្រោង​បង្កើត​រោងចក្រ​ផលិត​ឧបករណ៍​បរិក្ខារ​ពេទ្យ របស់ក្រុមហ៊ុន “WICKIMED (CAMBODIA) SUPPLY CO., LTD” ​ស្ថិតនៅ​ផ្លូវជាតិ​លេខ ៤១ អគារ​លេខ ៦ ភូមិ​ត្រពាំង​ឈូក ឃុំ​បរសេដ្ឋ ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ ក្នុង​ទុន​វិនិយោគ​ប្រមាណ ៦,៣ លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ២១៨ កន្លែង។

៤- គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​ម្ហូបអាហារ របស់ក្រុមហ៊ុន “CMB & CHN CO., LTD” ស្ថិត​នៅ​ភូមិ​វាល ឃុំ​កំពង់សីលា ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ ក្នុង​ទុន​វិនិយោគ​ប្រមាណ ៦,១ លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១២០ កន្លែង។

៥- គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ របស់ក្រុមហ៊ុន “ELITE ENTERPRISE (CAMBODIA) CO., LTD” ​ស្ថិតនៅ​ភូមិ​អង្គ សង្កាត់​ចោមចៅ​ទី ៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ក្នុង​ទុន​វិនិយោគ​ប្រមាណ ៥,៣ លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ២ ៧២៣ កន្លែង​។​

៦-គម្រោង​បង្កើត​រោងចក្រ​ផលិត​ទុយោ​គ្រប់​ប្រភេទ របស់ក្រុមហ៊ុន “L T K J (CAMBODIA) CO., LTD” ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ផ្តៅ​ពេន ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ក្នុង​ទុន​វិនិយោគ​ប្រមាណ ៥,២ លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៥៨៨ កន្លែង។

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៦ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៧ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម