Connect with us

ព័ត៌មានជាតិ

មេបក្ស២រូបឈរឈ្មោះប្រកួតការបោះឆ្នោតនៅខេត្តកណ្ដាលជាមួយសម្ដេចតេជោ ហ៊ុន សែន  

បានផុស

នៅ

ការបោះឆ្នោតជាតិ អាណត្តិទី៧ ឆ្នាំ២០២៣ មានគណបក្សនយោបាយចំនួន១៨ បានចុះឈ្មោះចូលរួមប្រកួតប្រជែង។ សម្ដេចតេជោ ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា បានឈរឈ្មោះប្រកួតប្រជែងនៅមណ្ឌលខេត្តកណ្ដាល ខណៈប្រធានគណបក្ស២រូបផ្សេងទៀត ក៏បានក្លាយជាគូប្រកួតប្រជែងដណ្ដើមអាសនៈរដ្ឋសភានៅមណ្ឌលនេះដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បញ្ជីផ្លូវការបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣ ដែលចេញដោយ គ.ជ.ប បានបង្ហាញឱ្យដឹងថា នៅមណ្ឌលខេត្តកណ្ដាលមានប្រធានគណបក្សចំនួន៣រូប បានឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រនៅមណ្ឌលនេះ រួមមាន៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោក គុជ លី ប្រធានគណបក្សខ្មែរតែមួយ និងលោក អ៊ុន វិសុទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ។ ទន្ទឹមនេះ សម្ដេចតេជោ ហ៊ុន សែន រួមទាំងលោក គុជ លី និងលោក អ៊ុន វិសុទ្ធគុន ក៏សុទ្ធសឹងជាបេក្ខភាពនាយករដ្ឋមន្ត្រីតំណាងឱ្យគណបក្សរៀងៗខ្លួនផងដែរ នៅពេលគណបក្សខ្លួនឈ្នះការបោះឆ្នោត។  

ក្នុងនោះ គណបក្សគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច និងគណបក្សខ្មែរតែមួយរបស់លោក គុជ លី បានចុះបញ្ជីគណបក្ស និងចុះបញ្ជីបេក្ខជនឈរឈ្មោះទាំង ២៥មណ្ឌរាជធានី-ខេត្ត ខណៈគណបក្សកម្លាំងប្រជាធិបតេយ្យរបស់លោក អ៊ុន វិសុទ្ធគុន បានចុះបញ្ជីគណបក្ស និងបញ្ជីបេក្ខជនឈរឈ្មោះតែ១២មណ្ឌលប៉ុណ្ណោះសម្រាប់ការបោះឆ្នោតជាតិខាងមុខនេះ។

គួរជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងខិតចូលមកដល់នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ មានគណបក្សចំនួន១៨ បានចូលរួមប្រកួតប្រជែង។ ជាមួយគ្នានេះ នៅលើសន្លឹកឆ្នោត គណបក្សប្រជាជនកម្ពុជា មានលំដាប់លេខរៀងទី១៨ គណបក្សខ្មែរតែមួយ មានលេខរៀងទី២ និងគណបក្សកម្លាំងប្រជាធិបតេយ្យ មានលេខរៀងទី៥៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម