Connect with us

ព័ត៌មានជាតិ

ក.ប.ប កំពុងធ្វើការជាមួយភាគីពាក់ព័ន្ធរៀប​ចំ​បទប្បញ្ញតិ្ត កំណត់អាយុអប្បរមាអ្នកអាចទិញ​ និងប្រើគ្រឿងស្រវឹង

បានផុស

នៅ

លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ច​ការ​ប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ( ក.ប.ប.) បានមានប្រសាសន៍ថា ក.ប.ប បានកំពុងធ្វើការជាមួយអង្គការជាតិ និងអន្តរជាតិ ក៏ដូចជាជាមួយវិស័យឯកជនក្នុងការរៀបចំបទប្បញ្ញតិ្តស្តីពីការកំណត់អាយុអប្បរមាអ្នកដែលអាចជាវ និងប្រើប្រាស់​គ្រឿងស្រវឹងក្នុងគោលបំណងការពារយុវជនមិនទាន់គ្រប់អាយុទទួលទាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងយុទ្ធនាការផ្សព្វផ្សាយអំពីការពិសាគ្រឿងស្រវឹងដោយការទទួលខុសត្រូវក្រោមសារ «ពិសាគ្រឿងស្រវឹង សូមកុំបើកបរ» កាលពីថ្ងៃទី២១មិថុនានេះ លោក ផាន អូន បានសាទរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការនេះព្រោះវាសមស្របទៅនឹងបច្ចុប្បន្នដែលយើងបាននឹងកំពុងព្យាយាមជំរុញឲ្យប្រជាជនរបស់យើងមានកម្រិតការយល់ដឹងខ្ពស់ពីឥរិយាបថ និងរបៀបប្រើប្រាស់គ្រឿងស្រវឹងដោយត្រឹមត្រូវ និងផ្តល់នូវដំណោះស្រាយប្រកបដោយប្រសិទ្ធភាព។ លោកបានបន្តទៀតថា យុទ្ធនាការនេះកំពុងដើរលើវិធីសាស្រ្តដ៏ត្រូវ និងស្របតាមរបៀបវារៈរបស់រដ្ឋាភិបាលឆ្ពោះទៅកាន់ភាពរីកចម្រើនប្រកបដោយនិរន្តរភាព។

លោក ផាន អូន បានប្តេជ្ញាថា នឹងផ្តល់កិច្ចសហការជាមួយវិស័យឯកជនជានិច្ចចំពោះគំនិតផ្តួចផ្តើមនានាដែលមាន​គោល​​​ដៅរួម គឺការអភិវឌ្ឍប្រទេសឱ្យកាន់តែប្រសើរប្រកបដោយភាពស្វាហាប់ ខណៈបច្ចុប្បន្ន ក.ប.ប បានកំពុងធ្វើការជាមួយអង្គការជាតិ និងអន្តរជាតិក៏ដូចជាជាមួយវិស័យឯកជនក្នុងការរៀបចំបទប្បញ្ញតិ្តស្តីពីការកំណត់អាយុអប្បរមាអ្នកដែលអាចជាវ និងប្រើប្រាស់គ្រឿងស្រវឹងក្នុងគោលបំណងការពារយុវជនមិនទាន់គ្រប់អាយុទទួលទាន។

លោក Vladimir Vava អគ្គនាយកគ្រប់គ្រង ខេមប្រ៊ូវ បានមានប្រសាសន៍ក្នុងពិធីនេះថា យុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងអប់រំអ្នកប្រើប្រាស់អំពីការទទួលទានគ្រឿងស្រវឹងដោយការទទួលខុសត្រូវក៏ដូចជាដើម្បីផ្លាស់ប្តូរឥរិយាបថជាវិជ្ជមានរបស់អ្នកប្រើប្រាស់ដោយចាប់ផ្តើមពីពិសាគ្រឿងស្រវឹងហើយ មិនត្រូវបើកបរ។ លោកបានបន្តថា គ្រឿងស្រវឹងនៅពេលទទួលទានក្នុងកម្រិតសមស្របប្រកបដោយការទទួលខុសត្រូវ
អាចជាផ្នែកមួយនៃបែបផែនជីវិតរស់នៅក្នុងសង្គមដ៏មានតុល្យភាពរវាងសុខភាព និងទំនាក់ទំនង ក៏ដូចជាចូលរួមរិតចំណងមិត្តភាពកាន់តែរីករាយ។

លោកបានបន្តទៀត ទោះជាយ៉ាងណា ការពិសាដោយគ្មានទំនួលខុសត្រូវអាចប្រែក្លាយពេលវេលាវិជ្ជមានទាំងនោះទៅ​ជា​ចំណុចអវិជ្ជមានទៅវិញ។ ពី ខេមប្រ៊ូវ ជាក្រុមហ៊ុនផលិតស្រាបៀរដែលមានការទទួលខុសត្រូវខ្ពស់មួយយើងចង់ឃើញអ្នកប្រើប្រាស់រីករាយពិសាគ្រឿងស្រវឹង ក្នុងកម្រិតសមស្រប និងដឹកនាំភាពជាគំរូលើការពិសាដោយការទទួលខុសត្រូវ។

លោកបានបន្ថែមថា «ជាកិច្ចការមួយរបស់យើងដែលត្រូវធ្វើក្នុងការផ្តល់ព័ត៌មានជូនដល់អ្នកប្រើប្រាស់អំពីការទទួលទានដោយការទទួលខុសត្រូវដោយមិនត្រឹមតែអំពីការពិសាក្នុងកម្រិតសមស្របដើម្បីបង្កើនទំនាក់ទំនង និងភាពសប្បាយរីក​រាយ​រាល់ពេលជួបជុំប៉ុណ្ណោះទេថែមទាំងណែនាំសាធារៈជនឲ្យបានយល់ដឹងពីកម្រិតដែលគួរទទួលទានពេលវេលាកាលៈ​ទេសៈដែលគួរទទួលទាន ដឹងពីកម្រិតជាតិអាល់កុលរបស់យើងហាមឃាត់ចំពោះអ្នកមិនទាន់គ្រប់អាយុទទួលទាន និងស្រ្តីមានផ្ទៃពោះក៏ដូចជាផ្តល់ជាដំណោះស្រាយ និងរៀបចំមធ្យោបាយធ្វើដំណើរ មុនពេលទទួលទាន​ ពោលគឺពិសាគ្រឿងស្រវឹង សូមកុំបើកបរ បើបើកបរ កុំពិសាគ្រឿងស្រវឹង»។

លោក នួន ផារ័ត្ន អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ បានសម្តែងការកោតសរសើរចំពោះគំនិតផ្តួចផ្តើមរបស់ ក្រុមហ៊ុន ខេមប្រ៊ូវ និងបានមានប្រសាសន៍ថា «យើងចង់ឃើញឧស្សាហកម្មគ្រឿងស្រវឹងទាំងអស់រួមគ្នាជាមួយរាជរដ្ឋាភិបាលដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីការពិសាដោយការទទួលខុសត្រូវក៏ដូចជាចូលរួមឲ្យសកម្មក្នុងការដោះស្រាយបញ្ហាប្រឈមទាក់ទងនឹងគ្រឿងស្រវឹង។ យើងត្រូវរួមគ្នាក្នុងគោលបំណងតែមួយគឺដើម្បីប្រយោជន៍សង្គមជាតិយើងទាំងមូល»។

ចំណែកលោក សោម រតនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានសម្តែងនូវការសាទរ និងគាំទ្រចំពោះ​យុទ្ធនាការនេះ ដែលផ្តោតលើការអប់រំព្រោះជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ និងភាពរីកចម្រើន។ យុទ្ធនាការនេះ
មិនត្រឹមតែមានប្រយោជន៍សម្រាប់បុគ្គ លម្នាក់ប៉ុណ្ណោះទេប៉ុន្តែក៏សម្រាប់ប្រទេសជាតិទាំងមូលផងដែរ។

លោកបានបន្តថាការបង្កើនការយល់ដឹងអំពីការប្រើប្រាស់គ្រឿងស្រវឹងនឹងផ្តល់អត្ថប្រយោជន៍យ៉ាងពិតប្រាកដដល់យុវជន
ដែលដើរតួយ៉ាងសំខាន់ក្នុងកិច្ចអភិវឌ្ឍប្រកបដោយនិរន្តរភាព។ លោកមានជំនឿថា យុវជននឹងចូលរួមជួយបន្ទរ និងផ្សព្វផ្សាយអំពីយុទ្ធនាការនេះឲ្យកាន់តែទូលំទូលាយ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទី មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ២៥ នាទី មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ៤៣ នាទី មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានជាតិ៥៦ នាទី មុន

កម្មករ-និយោជិត សរសើរថា ពេលមកបើកលុយ ក្រសួងការងារ បានយកចិត្តទុកដាក់លើសពីការរំពឹងទុក

ព័ត៌មានជាតិ៦០ នាទី មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ឱ្យគ្រូពេទ្យព្យាបាលពូម្នាក់ដែលមានជំងឺបេះដូងរីក

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម