Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុនកូរ៉េខាងត្បូងមួយ មានបំណងជួយបណ្ដុះបណ្ដាលសិស្ស-និស្សិតកម្ពុជា ឲ្យមានជំនាញ​ផ្នែក AI

បានផុស

នៅ

តំណាងរាជបណ្ឌិត្យសភាកម្ពុជា និងអ្នកជំនាញ RAC-IT Support បានជួបពិភាក្សាការងារជាមួយក្រុមការងារក្រុមហ៊ុន EMCAST ដែលជាក្រុមហ៊ុនអភិវឌ្ឍវិស័យបច្ចេកវិទ្យា AI មានមូលដ្ឋាននៅប្រទេសកូរ៉េខាងត្បូង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលបានជួបពិភាក្សាការងារជាមួយការងារក្រុមហ៊ុន EMCAST កាលពីថ្ងៃទី ២២ ខែមិថុនា បានបញ្ជាក់ថា គោលបំណងនៃជំនួបនេះ គឺពិនិត្យលទ្ធភាពសហការដើម្បីបើកមជ្ឈមណ្ឌលបណ្តុះបណ្តាល AI, បណ្តុះបណ្តាល STEM, បណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យាដល់សិស្ស-និស្សិត ឬផ្នែក TVET។

លោកបណ្ឌិត យង់ ពៅ មានប្រសាសន៍ប្រាប់កម្ពុជាថ្មីបន្ថែមថា ក្រុមហ៊ុនខាងលើនេះ គឺមានមូលដ្ឋាននៅកូរ៉េខាងត្បូង ហើយទទួលបានមូលនិធិ (Fund) ពីទី​ភ្នាក់ងារ​សហប្រតិបត្តការ​អន្តរជាតិ​កូរ៉េ (KOICA)។ ក្រុមហ៊ុននេះ បានមកវិនិយោគ និងបង្រៀនផ្នែកបច្ចេកវិទ្យាជាន់ខ្ពស់ ជាពិសេសទៅលើបច្ចេកវិទ្យា Artificial Intelligence (AI) ដែលហៅថា “ប្រាជ្ញាសិប្បនិម្មិត” ហើយការបណ្ដុះបណ្ដាលមិនគិតថ្លៃឡើយ ដោយចង់ជំរុញឲ្យយុវជនខ្មែរ មានចំណេះដឹងលើបច្ចេកវិទ្យា AI នេះ។

សម្រាប់រាជបណ្ឌិត្យសភាកម្ពុជា នឹងបញ្ជូនមន្ត្រីជំនាញទៅសិក្សាស្វែងយល់នៅក្រុមហ៊ុន EMCAST សិន មុននឹងសម្រេចបែបណាទៅលើលទ្ធភាពសហការជាមួយគ្នានេះ។ លោកបណ្ឌិត យង់ ពៅ បានឲ្យដឹងបែបនេះថា «ខាងរាជបណ្ឌិត្យសភាកម្ពុជា​ ទទួលយកគំនិតនេះ ហើយរាជបណ្ឌិត្យសភាកម្ពុជា មុននឹងសម្រេចយ៉ាងណា គឺយើងសុំបញ្ជូនអ្នកជំនាញរបស់យើង ទៅ EMCASTហ្នឹងសិន ដើម្បីពិនិត្យមើលឲ្យច្បាស់លាស់ថា យើងអាចទាញកិច្ចសហប្រតិបត្តិការជាប្រយោជន៍សម្រាប់កម្ពុជាយើង ទៅលើអ្វីខ្លះ»?

បើតាមលោកបណ្ឌិត យង់ ពៅ ក្រុមហ៊ុននេះ មានបំណងចង់ជួយដល់សិស្ស-និស្សិតកម្ពុជា ឲ្យមានជំនាញ​ផ្នែក AI ខណៈពិភពលោកទាំងមូលកំពុងត្រូវជំនាញទាំងនេះ ដើម្បីជួយសម្រួលដល់ការរស់នៅរបស់មនុស្សជាតិដូចជាប្រព័ន្ធសុវត្ថិភាពឌីជីថល និងបច្ចេកទេសឌីជីថលផ្សេងៗទៀត បានយ៉ាងច្រើន។ ជាក់ស្ដែងប្រសិនបើកម្ពុជា គ្មានជំនាញ AI ច្បាស់ណាស់នឹងមិនអាចអភិវឌ្ឍទាន់ប្រទេសនៅលើសកលលោក និងមិនអាចចូលរួមក្នុងការប្រគួតប្រជែងការងារនៅលើឆាកអន្តរជាតិ បាននោះឡើយ។

នៅក្នុងជំនួបនោះដែរ លោក Jung Woung Kim អគ្គនាយកក្រុមហ៊ុន EMCAST មានប្រសាសន៍ថា ការបណ្ដុះបណ្ដាលជំនាញបច្ចេកវិទ្យាជាន់ខ្ពស់ AI ឬ TVETនេះ ត្រូវប្រើរយៈពេល ៨ខែ។ បន្ទាប់មកអ្នកបណ្តុះបណ្ដាលនោះ អាចមានសមត្ថភាពសរសេរកូដក្នុងកម្រិតស្ដង់ដាអន្ដរជាតិ បានដោយខ្លួនឯង។

សូមជម្រាបថា រាជបណ្ឌិត្យសភាកម្ពុជា និងក្រុមហ៊ុន EMCAST បានចុះកិច្ចព្រមពៀងទទួលយកគម្រោងនេះមកសិក្សាបន្ថែម និងគម្រោងរៀបចំបញ្ជូនមន្រ្តីជំនាញរាជបណ្ឌិតសភាកម្ពុជា ទៅសិក្សាសាកល្បងនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកវិទ្យា AI នៅឯក្រុមហ៊ុន EMCASTដោយផ្ទាល់ នៅឯប្រទេសកូរ៉េខាងត្បូង៕

អត្ថបទ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២ នាទី មុន

យីហោល្បីៗសម្រុកផ្ដាច់កុងត្រាពាណិជ្ជកម្មគ្មានសល់ ​ក្រោយ Han So Hee ចម្រូងចម្រាសស្នេហាត្រីកោណ

ព័ត៌មានជាតិ២០ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី ៦»

ព័ត៌មានអន្ដរជាតិ២៥ នាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម២ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

Sokha Hotels

ព័ត៌មានពេញនិយម