Connect with us

កីឡា

ម្ចាស់​ខ្សែ​ក្រវាត់ WBC ធ្លាប់​ស្មើ អេអាំម៉ារីនភូថង Nabil ប៉ះ Superlek យប់នេះ

បានផុស

នៅ

ម្ចាស់​ខ្សែ​ក្រវាត់​មួយ​ថៃ​ពិភព​លោក WBC កីឡាករអាល់ហ្សេរី-ថៃ Nabil Anane ជួប​ជើង​ខ្លាំង​ម្ចាស់​ខ្សែ​ក្រវាត់​ឃីក​បុក​ស៊ីង​ពិភព​លោក Superlek Kiatmoo9 ក្នុង​កម្មវិធី ONE Lumpinee 22 វេលា​ម៉ោង​៧:៣០​នាទី​យប់ ថ្ងៃ​សុក្រ ទី​២៣ ខែ​មិថុនា​ នេះ​នៅ​ទី​ក្រុង​បាំងកក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ​វ័យ​ក្មេង​អាយុ​១៩ឆ្នាំ Nabil Anane បាន​សាង​កេរ្តិ៍​ឈ្មោះ​យ៉ាង​លឿន​ក្នុង​អាជីព​ប្រដាល់​របស់​ខ្លួន បន្ទាប់​ពី​​ប្រកួត​ឈ្នះ​កីឡាករ​ថៃ​ល្បី​ៗ​ជា​ច្រើន​ដូច​ជា Chorfah Tor Sangtiennoi, Thongnoi Lukbanyai, និង Samingdet Nor Anuwatgym ជា​ដើម។ រូប​គេ​ធ្លាប់​ស្មើ​ពិន្ទុ​កីឡាករ​កម្ពុជា អេ អាំម៉ារីនភូថង កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០២២ ដែល​ពេល​នោះ​ត្រូវ​បាន​កីឡាករ​កម្ពុជា​វាយ​ឲ្យអាជ្ញា​កណ្តាល​រាប់​៨​ម្តង។

កីឡាករ​សញ្ជាតិ​អាល់ហ្សេរី​កើត និង​ធំ​ដឹង​ក្តៅ​នៅ​ប្រទេស​ថៃ Nobil មាន​កម្ពស់​១.៨៨​ម៉ែត្រ ធ្លាប់​ប្រកួត​ឈ្នះ៣៣ដង ចាញ់​៤ និង​ស្មើ​១។ រូប​គេនឹង​ប្រើ​អំណោយ​ផល​​ខាង​​កម្ពស់​ដើម្បី​ដាក់​សម្ពាធ​លើ Superlek ​ដែល​មាន​កម្ពស់​១.៧១ម៉ែត្រ។ រូប​គេ​ធ្លាប់​ឈ្នះ​ខ្សែ​ក្រវាត់​មួយ​ថៃ WBC ពីរ​ដង។

Superlek ​បាន​ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ឃីក​បុក​ស៊ីង​ពិភព​លោក ONE flyweight បន្ទាប់​ពី​​ប្រកួត​ឈ្នះ​កីឡាករ​អេស្ប៉ាញ Daniel Puertas Gallardo សម្រាប់​ខ្សែ​ក្រវាត់ពិភព​លោក​ទំនេរ។ រូប​គេ​ធ្លាប់​ប្រកួត​ក្នុង​ស្ថាប័ន ONE ១០​ដង​ក្នុង​នោះ​ការ​ប្រកួត​លើក​ទី១​បាន​ឈ្នះ​ពិន្ទុ​កីឡាករ​កម្ពុជា ឡៅ ចិត្រា។

ការ​ជួប​គ្នា​រវាង Nobil និង Superlek មិន​មែន​ជា​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ឡើយ ប៉ុន្តែ​លក្ខណៈ​មិត្តភាព​ដ៏​ពិសេស​មួយ​ សម្រាប់​ជើង​ខ្លាំង​ទាំងពីរ។ នេះ​ក៏​ជា​លើក​ដំបូង​ដែលកីឡាករ​អាល់ហ្សេរី-ថៃ​ទទួល​បាន​ឱកាស​ប្រកួត​នៅ​សង្វៀន ONE៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម