Connect with us

ព័ត៌មានជាតិ

លោក​ ស៊ុន សុវណ្ណារិទ្ធិ​៖ ​កំពង់​ឆ្នាំង​ជា​ខេត្ត​ ​មាន​សក្តសនុពល ​​​​និង​ជា​ត្បូង​ពេជ្រ​ដែល​មិន​ទាន់​កែ​ច្នៃ​

បានផុស

នៅ

លោក​អភិបាល​ខេត្ត និង​ជាប្រធានគណៈកម្មា​ធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង​បាន​​ថ្លែង​ថា​ ខេត្ត​កំពង់​ឆ្នាំងជាខេត្ត​ ដែល​មាន​សក្តសនុពលល្អណាស់ គឺ​ជា​ត្បូង​ពេជ្រ​ដែល​មិន​ទាន់​កែច្នៃ។​ ក្នុង​ពិធី​ជួបសំណេះសំណាលជាមួយនាយក នាយិកា គ្រឹះស្ថាន​សិក្សាសាធារណៈ​ចំនួន​ជាង៤០០នាក់ ទូទាំងខេត្តកំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មិថុនា លោក​បាន​​លើក​ឡើង​ថា​ ជាក់​ស្ដែង​នៅ​ក្នុងស្រុកកំពង់​លែង ​បច្ចុប្បន្ន​រាជរដ្ឋាភិបាលបានបង្កើតឲ្យមានកំពុងផែពហុបំណងជាតិ និង​អន្តរជាតិ​ដែល​អាច​ដឹក​ទំនិញ​ចេញ​ពី​កម្ពុជា​ទៅ​លក់​នៅ​​ប្រទេស​ចិន​ ឬ​ស ហរដ្ឋអាមេរិក​បាន​ដោយ​ផ្ទាល់ ​ដោយ​មិន​ចាំ​បាច់​ឆ្លង​កាត់​ប្រទេស​សាំង​ហ្គាពួរ​​ និង​ម៉ាឡេស៊ីដូចពីមុនឡើយ។ ហើយ​ខាង​មុខ​នេះ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​ស្រុក​កំពង់​លែង​ ជាប់​កំពុង​ខែ​ពហុបំណង​នេះ​អាច​នឹង​ផ្ដល់​ការងារ​ជូន​ប្រជាពលរដ្ឋពី ១ម៉ឺន ទៅ ១៥.០០០ នាក់ឲ្យមានការងារធ្វើទៀតផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោ​បាន​​បានថ្លែង​ទៀត​ថា កម្ពុជាសម័យថ្មីក្រោយកីឡាស៊ីហ្គេមអាស៊ីអាគ្នេយ៍ និង​កីឡា​ប៉ារ៉ា​ហ្គេម​រួច​មក ត្រូវបានពិភពលោកទទួលស្គាល់ថាពិត ជា​ប្រទេស​ដែល​មាន​ការរីក​ចម្រើន​លើ​គ្រប់វិស័យដែល​នឹក​ស្មានមិនដល់ និងគឺជាប្រទេសតូចតែបេះ ដូងធំ។ នោះគឺជាការដឹកនាំប្រកបដោយ​គតិបណ្ឌិត​របស់​សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានអនុ ញ្ញាតឱ្យ​ប្រជាពលរដ្ឋទាំងខ្មែរទាំងបរទេស​ចូល​មើល​ការ​ប្រកួតកីឡាស៊ីហ្គេម ដោយសេរីមិនលក់សំបុត្រ។

លោក​បាន​​គូស​បញ្ជាក់​ថា​ ​គ្រឹះស្ថានសិក្សានានាទូទាំងខេត្ត គឺជាធនធាន​មនុស្ស​ដ៏​សំខាន់​ខ្លាំង​ណាស់​ក្នុងវិស័យអប់រំ ព្រោះជាអ្នកបង្រៀនដោយផ្ទាល់ដល់យុវជនដែលជាទំពាំងស្នងឬស្សីឲ្យក្លាយ ទៅជាពលរដ្ឋល្អ មន្ត្រីល្អថ្នាក់ដឹកនាំល្អ ជួយអភិវឌ្ឍន៍កសាងប្រទេសជាតិក្នុងពេលអនាគត។

ក្នុងឱកាសនេះដែរលោក​ក៏បានផ្ដាំផ្ញើដល់លោក នាយកនាយការគ្រឹះស្ថានសិក្សាទាំងអស់ សូមណែ​នាំ​សិស្សានុសិស្សដែលពេញវ័យសូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើស​ថ្នាក់​ដឹក​នាំល្អ សម្រាប់បម្រើប្រជាពលរដ្ឋកសាងប្រទេសជាតិឲ្យមាន​សុខសន្តិភាព​និង​មាន​ការរីក​ចម្រើន​លើ​គ្រប់វិស័យជាបន្តទៀត។

នៅក្នុងឱកាសនោះដែរលោក សឹម ប្រឹម ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ឆ្នាំង​ក៏បាន​ឡើង​រាយ​ការណ៍ឲ្យដឹងថា គ្រឹះស្ថានសិក្សាសាធារណៈនៅក្នុងខេត្តកំពង់ឆ្នាំងសរុបមានចំនួន ៧៥៨ កន្លែងលោកគគ្រូបង្រៀនសរុបមានចំនួន ៤.៦៩៨នាក់,សិស្សានុ សិស្សសរុបមានចំនួន ១៣៦.៦៥៨ នាក់។ សាលា បឋមសិក្សា អនុវិទ្យាល័យ និង វិទ្យាល័យរបស់ស ម្ដេចតេជោ ហ៊ុនសែន នៅក្នុងខេត្ត​កំពង់​ឆ្នាំង​សរុបមានចំនួន ១៧៦ ខ្នង ស្មើនឹង ១.១៣៨ បន្ទប់ ។

សមិទ្ធផល​ខាង​លើនេះអាចបញ្ជាក់បានយ៉ាងច្បាស់ថា​ សម្ដេចតេជោ នាយករដ្ឋមន្ត្រីពិត​ជា​បាន​យក​ចិត្តទុកដាក់គិតគូរយ៉ាងខ្លាំង អំពីវិស័យអប់រំដើម្បីឲ្យប្រ ជាពលរដ្ឋនៅគ្រប់មូលដ្ឋាន​ទាំងអស់​មាន​ចំណេះ​​ដឹង សម្រាប់ធ្វើការងារលើកស្ទួយជីវភាពរស់នៅរបស់​ក្រុមគ្រួសារ​និង​បម្រើ​ប្រទេស​ជាតិ​របស់​យើង​ឲ្យមានការរីក ចម្រើនថ្កុំថ្កើងរុងរឿង។

​អត្ថបទ៖ ឈៀងថារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម