ព័ត៍មានទាន់​ហេតុការណ៏
Search

ខេមរៈ សិរីមន្ត ប្រមូល​អ្នកសុំទាន ​និង​ ជនអនាថា​ជប់លៀង​ញ៉ាំ ​Pizza​ នា​ទិវា​នៃ​សេចក្តីស្រឡាញ់​ថ្ងៃទី​១៤ កុម្ភៈ​

​ភ្នំពេញ​៖​ ពិតជា​រឿង​ដ៏​គួរ​ឲ្យ​ស្ញើ​ច​សរសើរ​ខ្លាំងណាស់​ចំពោះ​ទឹកចិត្ត​សប្បុរសធម៌​រប​ស់​កំពូល​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​សាន់​ដេ​លោក ខេមរៈ សិរីមន្ត ខណៈដែល​ឱកាស​ទិវានៃសេចក្តីស្រឡាញ់​ថ្ងៃទី​១៤ ខែកុម្ភៈ ម្សិលមិញ​នេះ​បាន​ចែករំលែក​ក្តី​ស្រឡាញ់​តាមរយៈ​ការប្រមូល​អ្នកសុំទាន​ជនអនាថា​ និង ​កុមារកំព្រា​ជាច្រើន​នាក់​ដើម្បី​ជប់លៀង​ញ៉ាំ Pizza ភ្លៅ​មាន់​បំពង ​និង ប៊ឺហ្គឺរ​យ៉ាង​សប្បាយ​។​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករ​សប់​តារាចម្រៀង​លោក ខេមរៈ សិរីមន្ត បាន​សរសេរ​បង្ហោះ​ភ្ជាប់​ជាមួយ​ឃ្លី​ប​វីដេអូ​ និង ​រូបភាព​ជាច្រើន​ស្លឹក​បង្ហាញ​ឲ្យ​ឃើញ​ពី​សកម្មភាព​នៃ​ការចែករំលែក​ក្តី​ស្រ​ឡា​ញ់​ដល់​កុមារ​នាឱកាស​ទិវា​នៃ​សេចក្តីស្រឡាញ់​យ៉ាង​ដូច្នេះ​ថា​ ថ្ងៃបុណ្យ​នៃ​ក្តី​ស្រឡាញ់​ខ្ញុំ​បាន​ចែករំលែក​ក្តី​ស្រឡាញ់​ទៅកាន់​ពួកគាត់​ដោយ​ជូន​ពួកគាត់​មក​ញ៉ាំ​ភី​ហ្សា​ ដែល​ពួកគាត់​ជា​ក្មេង​អនាថា​ និង​សុំទាន​នៅ​ម្ដុំ​ស្តុ​ប​ផ្សារ​ដើម​គរ​។

ស្របពេល​ជាមួយគ្នា​នៃ​ការបង្ហាញ​សកម្មភាព​មនុស្សធម៌​ចំ​ឱកាស​នៃ​ថ្ងៃទី​១៤​ កុម្ភៈ​ ទិវា​សេចក្តីស្រឡាញ់​ពី​សំណាក់​តារាចម្រៀង​ប្រុស​លោក​ ខេមរៈ សិរីមន្ត​ត្រូវបាន​ទស្សនិកជន​ជាច្រើន​បានបង្ហាញ​ពី​អារម្មណ៍​រំភើប​ និង​ គាំទ្រ​ព្រមជាមួយ​ពាក្យ​លើកសរសើរ​ថា​ជា​តារា​គំរូ​ល្អ​សម្រាប់​មហាជន ​ពិសេសរ​ជាងនេះទៅទៀត​នោះ​ក៏​មានមតិ​មួយចំនួន​បានស្នើរ​ឲ្យ​តារា​សិល្បៈ​ដទៃ​ត្រូវ​ចេះ​យក​គំរូ​តាម​ផងដែរ​។​ជាការ​កត់សម្គាល់​នេះ​ពុំមែន​ជា​លើក​ទី​១​ ទេ​ដែល​តារាចម្រៀង​ប្រុស​លោក ខេមរៈ សិរី​មន្ត បានបង្ហាញ​សកម្មភាព​មនុស្សធម៌​តាមរយៈ​ការចែករំលែក​ក្តី​ស្រឡាញ់​ដល់​កុមារកំព្រា ចាស់ជរា ជនក្រីក្រ ដោយ​ការចែក​ទាន​ខណៈ​កន្លងមក​តារា​ប្រុស​រូបនេះ​ក៏​ធ្លាប់​ចូលរួម​ក្នុងការ​បរិច្ចាគ​ជួយ​ដល់​ពួកគេ​ផងដែរ​ តែ​អ្វីដែល​គួរ​ស្ញើ​ច​សរសើរ​ខ្លាំង​ក្នុង​ទិវា​នៃ​សេចក្តីស្រឡាញ់​លោក​សុខចិត្ត​ចំណាយ​ពេលវេលា​ដើម្បី​ជប់លៀង Pizza ​ចំពោះ​អ្នកសុំទាន​ជនអនាថា​ និង​ កុមារកំព្រា​យ៉ាង​ដូច្នេះ​វិញ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684