Connect with us

សុខភាព

គុណវិបត្តិ ៥ យ៉ាង បណ្ដាលមកពីញ៉ាំអាហារលឿនពេក

បានផុស

នៅ

ក្នុង​ជីវិត​សព្វថ្ងៃ អ្វីៗ​ត្រូវ​ប្រញាប់​ប្រញាល់​ប្រជែង​នឹង​ពេលវេលា។ បន្ថែមពីលើការបរិភោគអាហារសាមញ្ញ មនុស្សមួយចំនួនជារឿយៗត្រូវញ៉ាំអាហាររហ័ស។ ដោយសារតែសេវារហ័ស ដើម្បីយកពេលវេលាទៅធ្វើការ ធ្វើសកម្មភាពផ្សេងទៀត។

យ៉ាងណាមិញ ​រឿងទាំងអស់នេះ​ក៏​បណ្តាល​ឲ្យ​មាន​ទម្លាប់​នៃ​ការ​ញ៉ាំលឿនដែរ។ ការញ៉ាំលឿនអាចជះ​ឥទ្ធិពល​អវិជ្ជមានដល់​រាងកាយ​​ តាម​របៀបផ្សេងៗគ្នា ប្រសិនបើអ្នកដឹងហើយ អ្នកនឹងមិនញ៉ាំលឿនទៀតទេ។

ផលវិបាកដែលកើតចេញពី ញ៉ាំលឿនពេក

១ ហើមពោះឬឈឺពោះ

មូលហេតុ​ចម្បង​នៃការហើមពោះ ជាធម្មតាគឺអាហារដែលអ្នកញ៉ាំ។ ប្រហែលជាជាមួយនឹង​អាហារ​មួយចំនួន​ដែល​មាន​ប្រតិកម្ម​ជាមួយ​នឹង​ប្រព័ន្ធរំលាយអាហាររបស់យើង។ ប៉ុន្តែវារួម​បញ្ចូល​​នូវ​ទម្លាប់​នៃ​ការ​ញ៉ាំ​របស់​យើង។ អ្នកដែលញ៉ាំលឿន ចូលចិត្តជ្រើសរើស​អាហារ​ដែល​ងាយ​ឆ្អែត ឆាប់​ឆ្អែត ដូច្នេះ​ហើយពួកគេច្រើនតែជាអាហារដែល​សម្បូរ​ដោយ​ម្សៅ ស្ករ សាច់ និង​ខ្លាញ់ ដែល​ធ្វើឲ្យពិបាករំលាយ និងការរំលាយអាហារនៅពេលក្រោយ។

២ ខ្លាញ់ក្បាលពោះឬឆាប់ធាត់

បើមិនជឿ ត្រូវតែជឿថា អ្នកដែលញ៉ាំលឿន នឹងមានហានិភ័យនៃការធាត់​ជាងអ្នកដែលញ៉ាំក្នុង​ល្បឿនធម្មតា ឬញ៉ាំយឺតៗ ជាង ៧០% នៃអ្នកធាត់ ឬអ្នកដែលហៀបនឹងធាត់ មានទម្លាប់​ញ៉ាំលឿន ព្រោះ​មនុស្ស​ភាគច្រើន​ដែល​ញ៉ាំ​លឿន​ច្រើន​តែ​ជា​អ្នក​ដែល​មិន​ទំពា​ឲ្យ​បាន​ហ្មត់ចត់។ ហើយលេបចូលក្នុងក្រពះយ៉ាងលឿន។ ពេលអាហារដល់​ក្រពះ​ ពេល​ខ្លះយើង​អាច​នឹង​ញ៉ាំ​ច្រើន​ជាង​ធម្មតា ដើម្បី​ញ៉ាំ​ឲ្យ​បាន​ឆ្អែត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៣ ជំងឺទឹកនោមផ្អែម

កាន់តែគួរ​ឲ្យ​ភ័យខ្លាចបន្តិចជាមួយនឹងហានិភ័យនៃជំងឺទឹកនោមផ្អែម​ ដែលគ្មាននរណាម្នាក់​ចង់បានឡើយ។ ការញ៉ាំលឿនដោយមិនទំពារអាហារឲ្យ​បាន​ហ្មត់​ចត់ ​បង្កើន​ហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២។ យោងតាមការសិក្សាពីសាកលវិទ្យាល័យ Lithuanian University of Health Sciences អ្នកញ៉ាំលឿនទំនងជាវិវត្តទៅជាជំងឺទឹកនោមផ្អែមប្រភេទ ២ ច្រើនជាងអ្នកញ៉ាំលឿនធម្មតា ២.៥ ដង។

៤ ជំងឺក្រពះ / ការច្រាលអាស៊ីត / មហារីកក្រពះ

អ្នក​ដែល​ញ៉ាំ​លឿន​ទំនង​ជា​មិន​ទំពារ​បាន​ត្រឹមត្រូវ នៅពេលដែលភាគល្អិតអាហារត្រូវបានបញ្ជូនទៅក្រពះដោយបំណែកធំពេក ក្រពះបញ្ចេញទឹកក្រពះកាន់តែច្រើន និងកំហាប់អាស៊ីតខ្ពស់។ នេះអាចជាមូលហេតុនៃជំងឺក្រពះ និងការចាល់អាស៊ីតនៅពេលអនាគត លើសពីនេះទៀតប្រសិនបើរោគសញ្ញាកាន់តែធ្ងន់ធ្ងរ ក៏អាចប្រឈមនឹងជំងឺមហារីកក្រពះផងដែរ។

៥ ការ​ពុល​អាហារ

៥-១០% នៃការពុលអាហារអាចកំណត់អត្តសញ្ញាណបានតាមរូបរាង រសជាតិ និងក្លិន។ ប៉ុន្តែអ្នកដែលញ៉ាំលឿននឹងស្គាល់រសជាតិ និងក្លិនអាហារតិចជាងមនុស្សធម្មតា (ព្រោះ​តែ​ប្រញាប់​ញ៉ាំ) ដូច្នេះ​កាល​ណា​សមត្ថភាព​យល់​ឃើញ​ទម្រង់ រសជាតិ និង​ក្លិន​ក៏​តិច ក៏អាចមានហានិភ័យខ្ពស់នៃការពុលអាហារផងដែរ។

ក្រោយដឹងរឿងនេះហើយ សួមទទួលទានអាហារបន្ទាប់ត្រូវទំពារយឺតៗ និងហ្មត់ជាងមុនមុនពេលលេប។ បន្តិចម្តងៗកាន់តែយល់ដឹងអំពីរសជាតិអាហារ​ ហើយរីករាយនឹងការញ៉ាំកាន់តែច្រើន ដូច្នេះ អ្នក​មិន​ត្រូវ​រង​ទុក្ខ​ដោយ​ជំងឺ​ផ្សេងៗ​​ ដែលអាចកើតឡើងនាពេលអនាគត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ការសិក្សា៖ ស្រកត្រឹមតែ ១ភាគរយនៃ​ទម្ងន់ ជួយបន្ថយភាពចាស់នៃខួរក្បាលឲ្យក្មេងជាងវ័យ ៩ ខែ

ចុចអាន៖អត្ថប្រយោជន៍ ១០ យ៉ាងនៃខ្ទឹមស ដែលត្រូវញ៉ាំជារៀងរាល់ថ្ងៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម