Connect with us

ព័ត៌មានអន្ដរជាតិ

លោក ហ្សេលេនស្គី សុំឲ្យដាក់សម្ពាធបន្ថែម លើ រុស្ស៊ី

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានស្នើសុំឲ្យមានការដាក់សម្ពាធបន្ថែមលើទីក្រុងមូស្គូ បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន។ ក្នុងនោះ ​មេដឹកនាំ​អ៊ុយក្រែននិងអាមេរិក ក៏បាន​និយាយ​អំពី​ការ​បញ្ជូន​អាវុធ​ធុន​ធ្ងន់​បន្ថែមទៀតផងដែរ។

លោក ហ្សេលេនស្គី បាននិយាយកាលពីល្ងាចថ្ងៃអាទិត្យទី២៥ខែមិថុនាថា “យើងបានពិភាក្សាអំពីដំណើរនៃអរិភាព និងរឿងដែលកើតឡើងនៅក្នុងប្រទេសរុស្ស៊ី។ ពិភពលោកត្រូវតែដាក់សម្ពាធលើរុស្ស៊ី រហូតដល់សណ្តាប់ធ្នាប់អន្តរជាតិត្រូវបានស្តារឡើងវិញ”។

លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី (ឆ្វេង) និងលោក ចូ បៃដិន (រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានាធិបតីអ៊ុយក្រែនបន្ថែមថា លោកនិងលោកបៃដិន បានពិភាក្សាអំពីការពង្រីកបន្ថែមទៀតនៃកិច្ចសហប្រតិបត្តិការការពារជាតិ ដោយផ្តោតលើអាវុធរយៈចម្ងាយឆ្ងាយ។ ការពង្រឹងឃ្លាំងកាំភ្លើងធំរបស់ទីក្រុងកៀវ និងឧបករណ៍បាញ់រ៉ុកកែតជាច្រើន ក៏ស្ថិតក្នុងរបៀបវារៈផងដែរ។

ក្រោយមក សេតវិមានបានចេញសេចក្តីថ្លែងការណ៍ខ្លីមួយដោយនិយាយថា លោក បៃដិន បានអះអាងជាថ្មីនូវការគាំទ្រឥតងាករេរបស់សហរដ្ឋអាមេរិក រួមទាំងតាមរយៈការបន្តសន្តិសុខ សេដ្ឋកិច្ច និងជំនួយមនុស្សធម៌ផងដែរ”។

កិច្ចសន្ទនានេះធ្វើឡើងពីរសប្តាហ៍ មុនពេលកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅក្នុងប្រទេសលីទុយអានី ដែលសមាជិកនៃប្លុកដែលដឹកនាំដោយសហរដ្ឋអាមេរិកមួយនេះ នឹងផ្តោតលើជំនួយរួមគ្នាបន្ថែមទៀតសម្រាប់ទីក្រុងកៀវ។

តាមសេចក្តីរាយការណ៍ អ៊ុយក្រែនមានក្តីសង្ឃឹមខ្ពស់សម្រាប់កិច្ចប្រជុំនៅទីក្រុង វីលនីញូស ដោយរំពឹងថា នឹងទទួលបានផែនទីបង្ហាញផ្លូវសម្រាប់សមាជិកភាពណាតូរបស់ខ្លួន ។ យ៉ាង​ណា​មិញ សហរដ្ឋ​អាមេរិក​ បាន​ប្រឆាំង​នឹង​ការ​ផ្តល់​ឲ្យ​ក្រុង​កៀវ ​នូវ​ផ្លូវ​ជាក់​លាក់​មួយ​ដើម្បី​ចូល​រួម​ក្នុង​សម្ព័ន្ធភាព​នេះនាពេលបច្ចុប្បន្ន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ រុស្ស៊ី លើកមូលហេតុដែល អាមេរិក បន្តផ្ដល់អាវុធឥតឈប់ឈរឲ្យ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៩ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុតទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអជ្ញាធរ

ព័ត៌មានជាតិ៤៤ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម