ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រឹក​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​

ភ្នំពេញ ​៖ គណៈរដ្ឋមន្ត្រី​កម្ពុជា បាន​បើក​កិច្ចប្រជុំ នៅវេលា​ម៉ោង​៨និង៣០​នាទីព្រឹក ថ្ងៃ​សុក្រ ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ ដើម្បី​ពិភាក្សា​លើ​របៀបវារៈ​ចំនួន​២​។

កិច្ចប្រជុំ​នេះ ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​វិមាន​សន្តិភាព​។​

កិច្ចប្រជុំ មាន​របៀបវារៈ​ចំនួន​២​រួមមាន ៖
១៖ គម្រោង​វិនិយោគ​ខ្សែ​បញ្ជូន​អគ្គិសនី ២៣០ គីឡូវ៉ុល ពី​ស្ថានីយ​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ មក​ភ្នំពេញ និង​គម្រោង​វិនិយោគ​បន្ថែម​ម៉ាស៊ីន​ផលិត​អគ្គិសនី​ដុត​ធ្យូងថ្ម​អានុភាព​១៣៥ មេ​ហ្កា​វ៉ា​ត់ ខេត្ត​ព្រះសីហនុ​។​

២៖ បញ្ហា​ផ្សេងៗ​៖ សំណើសុំ​ការយល់ព្រម​ពី​គណៈរដ្ឋមន្ត្រី ដើម្បី​សុំ​សច្ចាប័ន​ពី​ស្ថាន​ប័ន​នីតិ​ប្បញ្ញា​ត្តិ​លើ «​ពិធីសារ​ទី​៣ ដើម្បី​ធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទំនិញ នៅក្រោម​កិច្ចព្រមព្រៀង ក្របខ័ណ្ឌ​ស្តីពី​កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច​ទូលំទូលាយ ក្នុងចំណោម​រដ្ឋាភិបាល នៃ​ប្រទេស​សមាជិកសមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ និង​សាធារណរដ្ឋ​កូរ៉េ​»៕