ព័ត៍មានទាន់​ហេតុការណ៏
Search

លោកគឹម សុខ បានមក​ដល់ ​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ​

​ភ្នំពេញ ៖ នៅវេលា​ម៉ោង​១០ និង​៥៨​នាទី​ ព្រឹក​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ លោក គឹម សុខ ដែល​អះអាងថា ជា​អ្នកវិភាគ​សង្គម និង​នយោបាយ​នៅ​កម្ពុជា​នោះ បាន​មកដល់​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ ដើម្បី​ចូល​បំភ្លឺ​តាម​ការកោះហៅ ​របស់​តុលាការ​ លើ​បណ្តឹង​របស់​មេធាវី​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ប្តឹង​កាលពី​ថ្មីៗ​នេះ បន្ទាប់ពី​ចោទថា គណបក្ស​ប្រជាជន​កម្ពុជា នៅ​ពីក្រោយ​ការ​សម្លាប់​លោក កែម ឡី ​​ហើយ​ក្នុងនោះ​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ គេ​ឃើញ​​មាន​អ្នកគាំទ្រ​ប្រមាណ​៣០០​នាក់ ឈរ​ស្រែក​ទាមទារ​យុត្តិធម៌​ឲ្យ​លោក គឹម សុខ ផងដែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684