Connect with us

ព័ត៌មានជាតិ

ឯកសារយុទ្ធសាស្រ្តអភិវឌ្ឍវិស័យហិរញ្ញវត្ថុត្រូវបានធនាគារជាតិ ធ្វើបច្ចុប្បន្នភាព៤ដងហើយ

បានផុស

នៅ

នេះជាការធ្វើបច្ចុប្បន្នកម្មជាលើកទី៤ ហើយគិតចាប់តាំងពីការរៀបចំឱ្យមានឯកសារយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ នៅឆ្នាំ២០០១ មក ដើម្បីផ្តល់ជាមូលដ្ឋានក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជា ប្រកបដោយភាពគ្រប់ជ្រុងជ្រោយ មានសង្គតិភាព និងអាចរំពឹងទុកបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ធនាគារជាតិនៃកម្ពុជា បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ដើម្បីពិនិត្យលើ​សេចក្តីព្រាងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ២០២១-២០៣០ ដែលជាការធ្វើបច្ចុប្បន្នកម្មពីឯកសារ​យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ពីឆ្នាំ២០១៥-២០២៥។

ថ្លៃងក្នុងកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុដើម្បីពិនិត្យលើសេចក្តីព្រាងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ២០២១-២០៣០នៅព្រឹកទី ២៦ មិថុនានេះលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការដឹកនាំការងារអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ បានមានប្រសាសន៍ថា តាមរយៈឯកសារដ៏មានសាៈ​សំខាន់នេះ វិស័យហិរញ្ញវត្ថុកម្ពុជាសម្រេចបានសមិទ្ធផលជាច្រើន ដែលជួយគាំទ្រនិងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកប​ដោយចីរភាពនិងបរិយាបន្ន រួមចំណែកកាត់បន្ថយភាពក្រីក្រ លើកកម្ពស់សមាហរណកម្មនៅក្នុងតំបន់និងអន្តរជាតិ ។ល។

លោក ជា ចាន់តូ បានបន្តថា ជាទូទៅ ឯកសារយុទ្ធសាស្ត្ររយៈពេលវែងនេះត្រូវបានធ្វើបច្ចុប្បន្នកម្ម នៅរៀងរាល់ ៥ ឆ្នាំម្តងគឺនៅពាក់កណ្តាលនៃអំឡុងពេលអនុវត្តយុទ្ធសាស្ត្រ ដើម្បីឱ្យស្របតាមការវិវត្ត និងបញ្ហាប្រឈមថ្មីៗ ក៏ដូចជាពង្រឹងការអនុវត្តគោលនយោបាយនានានៅក្នុងផែនការសកម្មភាពអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ប្រកបដោយ​ប្រសិទ្ធភាពខ្ពស់។

កន្លងមក ក្រុមការងារបច្ចេកទេសនៃអាជ្ញាធរហិរញ្ញវត្ថុទាំងធនាគារនិងមិនមែនធនាគារ បានជួបពិភាក្សាច្រើនលើកច្រើន​សារជាមួយក្រុមជំនាញការ តាមប្រព័ន្ធអនឡាញ និងបានផ្តល់ជាធាតុចូលនានា ដើម្បីរួមចំណែកកែលម្អខ្លឹម​សារនៃសេច​ក្តីព្រាងឯកសារយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ស្របតាមសមិទ្ធផល ការប្រឈម និងទិសដៅនៃការអភិវឌ្ឍ​ទៅតាមវិស័យនីមួយៗ។

លោក ជា ចាន់តូ បានស្នើសុំឱ្យតំណាងអាជ្ញាធរហិរញ្ញវត្ថុធនាគារ និងមិនមែនធនាគារ និងភាគីពាក់​ព័ន្ធផ្សេងទៀត​សហការផ្តល់ធាតុចូលដើម្បីពង្រឹងភាពជាម្ចាស់នៃឯកសារយុទ្ធសាស្ត្រនេះ និងអនុវត្តប្រកបដោយប្រសិទ្ធភាព៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម