Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ណែនាំបណ្ឌិត សូ ណារ៉ូ អត្ថាធិប្បាយពីស្ថានភាពពិតនៅកម្ពុជា ក្រោយត្រឡប់មកពីអាមេរិកវិញ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យលោកបណ្ឌិត សូ ណារ៉ូ ដែលទើបត្រឡប់មកពីប្រទេសអាមេរិកវិញ ពិនិត្យមើលស្ថានភាពពិតនៃប្រទេសកម្ពុជា ហើយធ្វើការអត្ថាធិប្បាយឲ្យប្រជាពលរដ្ឋនៅក្រៅប្រទេសបានដឹងផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងជួបសំណេះសំណាលជាមួយកម្មករ-និយោជិត នៅក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់​ស្ពឺ នាព្រឹកថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០​២៣។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល នឹងបណ្ដុះបណ្ដាលប្រជាពលរដ្ឋក្នុង ១ឆ្នាំចំនួន ៣០ម៉ឺននាក់ ហើយដែលក្នុងរយៈពេល ៥ឆ្នាំខាងមុខនេះ នឹងត្រូវបណ្ដុះបណ្ដាលឲ្យបាន ១លាន ៥សែននាក់។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងជាសំណួរថា «តើនេះឬជានយោបាយបំផ្លាញជាតិ ឬក៏ជានយោបាយដោះស្រាយបញ្ហាឲ្យជាតិ អ្នកព្រូសចេះតែព្រូសទៅ គេហៅថា ឆ្កែចេះតែព្រូស មនុស្សចេះតែដើរនិយាយតាមមួយបែបទៅ យើងមិនគួរប្រើពាក្យព្រូសទេ ប៉ុន្តែតិរច្ឆានបើមិនប្រើអញ្ចឹងក៏មិនកើតដែរ ព្រោះយើងថា ឯកឧត្ដមអើយ កុំព្រូសក៏វាមិនកើត ព្រោះជ្រុលហួស»។

សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងអំពីលោកបណ្ឌិត សូ ណារ៉ូ ដែលទើបត្រឡប់មកពីប្រទេសអាមេរិកវិញ ក្រោយពីចាកចេញពីប្រទេសកម្ពុជាអស់រយៈពេល ១១ឆ្នាំកន្លងមក។ «សូ ណារ៉ូ ទើបនឹងមកពីអាមេរិក នៅអាមេរិកលឺគេនិយាយអ្វីខ្លះពីកម្ពុជា ឥឡូវមកដល់កម្ពុជានិយាយពីកម្ពុជាទៅម្ដងទៅ ចេញពីប្រជុំ ឥឡូវជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី»។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់ឲ្យលោកបណ្ឌិត សូ ណារ៉ូ ឲ្យពិនិត្យមើលស្ថានភាពពិតនៅក្នុងប្រទេសកម្ពុជា ថាតើមានស្ថានភាពយ៉ាងម៉េច៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២២ វិនាទី មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

ព័ត៌មានអន្ដរជាតិ២ នាទី មុន

ប្រជាជននៅ ឥណ្ឌូណេស៊ី-ម៉ាឡេស៊ី ពហិការមិនចូលហាង McDonald’s និង Starbucks

ព័ត៌មានជាតិ១៥ នាទី មុន

លោកស្រី ឱ វណ្ណឌីន ជំរុញឱ្យគ្រប់មណ្ឌលសុខភាពត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការព្យាបាល និងថែទាំអ្នកជំងឺ

ព័ត៌មានជាតិ១៨ នាទី មុន

នាយករដ្ឋមន្ត្រី បញ្ជាក់ថា ការដាក់ចេញគោលនយោបាយ គឺដើម្បីផលប្រយោជន៍ពលរដ្ឋ មិនមែនសម្រាប់ធ្វើយានអវកាសទេ

ជីវិតកម្សាន្ដ៣៦ នាទី មុន

“Queen of Tears” ជាប់ចំណាត់ថ្នាក់កំពូលទាំង ៣ របស់ Netflix ជាស៊េរីមានអ្នកទស្សនាច្រើនជាងគេ

Sokha Hotels

ព័ត៌មានពេញនិយម