Connect with us

ព័ត៌មានជាតិ

លោកនាង អេនជីលីណា ជូលី សាទរចំពោះយុទ្ធនាការអន្ទាក់សូន្យនៅកម្ពុជា

បានផុស

នៅ

តារាសម្តែងហូលីវូដដ៏ល្បីទូទាំងពិភពលោក និងជាប្រធានមូលនិធិម៉ាដុកជូលីភី MJP លោកស្រី អេនជីលីណា ជូលី បានបង្ហោះសារដ៏មានអត្ថន័យមួយនៅក្នុង Instagram ដើម្បីការចូលរួមសាទរយុទ្ធនាការអន្ទាក់សូន្យ លុបបំបាត់អន្ទាក់ និងសម្លាប់សត្វព្រៃនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបង្ហោះនេះធ្វើឡើងនៅថ្ងៃទី២៣ ខែមិថុនា នៅលើបណ្តាញ Instagram របស់លោកស្រី អេនជីលីណា ជូលី ផ្ទាល់តែម្តង។ ដោយលោកស្រីមើលឃើញថា តំបន់អាស៊ីអាគ្នេយ៍គឺជាតំបន់មួយដែលសម្បូរដោយជីវៈចម្រុះនៅលើពិភពលោក។ ទន្ទឹមនេះ ក៏មានឥទ្ធិពលមិនល្អជាច្រើនបានកើតឡើងដែលធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ជីវិតសត្វព្រៃ តាមរយៈការដាក់អន្ទាក់គ្រប់ប្រភេទទៅលើសត្វជាច្រើននៅតំបន់អាស៊ីអាគ្នេយ៍នេះ។

រូបភាព៖ ក្រសួងបរិស្ថាន

លោកស្រីបានបញ្ជាក់ថា អន្ទាក់គឺជាឧបករណ៍ឆ្មក់ចាប់សត្វ ដែលធ្វើអំពីខ្សែកាបខ្នាតតូច ខ្សែលួស ឬ ខ្សែនីឡុងជាដើម ហើយអន្ទាក់នេះហើយបានធ្វើឱ្យសត្វព្រៃបាត់បង់អស់ជាច្រើន។ ជុំវិញនឹងបញ្ហានេះ លោកស្រី អេនជីលីណា ជូលី ក៏បានភ្ជាប់សារមួយដែលជូនដំណឹងដល់ពិភពលោកអំពីយុទ្ធនាការអន្ទាក់សូន្យ ដែលត្រូវបានបង្កើតឡើងនៅកម្ពុជាដោយក្រសួងបរិស្ថាន ក្នុងការជួយសង្គ្រោះសត្វព្រៃ លុបបំបាត់អន្ទាក់។

ប្រភេទអន្ទាក់

លោកស្រីបានសង្កត់ធ្ងន់ថា៖ “យុទ្ធនាការអន្ទាក់សូន្យ ត្រូវបានផ្តួចផ្តើមឡើងនៅកម្ពុជាកាលពីឆ្នាំទៅ ហើយបានរួមចំណែក កាត់បន្ថយអន្ទាក់គ្រប់ប្រភេទជាង៤០% រឹបអូសកាំភ្លើងកែច្នៃសម្រាប់បរបាញ់សត្វប្រមាណជាង៥០% ចេញពីតំបន់ព្រៃការពារនានា រាប់ទាំងតំបន់មួយដែលគ្រួសារខ្ញុំ បានចូលរួមចំណែកជួយការពារអស់ជាង២០ឆ្នាំកន្លងទៅនេះ ដើម្បីទប់ស្កាត់ការបំផ្លាញព្រៃធម្មជាតិ និងសត្វព្រៃ”។

ការបង្ហោះសាររបស់តារាសម្តែងស្រីហូលីវូដ ដែលមានភាពល្បីល្បាញជុំវិញពិភពលោកមួយនេះ បានបង្ហាញពីភាពជោគជ័យមួយដែលកម្ពុជាបានធ្វើ និងមានការទទួលស្គាល់ពីសមិទ្ធផលទាំងនេះទៅឱ្យពិភពលោកបានដឹង។

លោក នេត្រ ភក្ត្រា (រូបភាព៖ ក្រសួងបរិស្ថាន)

សូមជម្រាបថា យុទ្ធនាការអន្ទាក់សូន្យមានរយៈពេលជិត២ឆ្នាំ មាន២ដំណាក់កាល និងត្រូវបានផ្តួចផ្តើមដោយក្រសួបរិស្ថានជាមួយអង្គការដៃគូ និងភាគីពាក់ព័ន្ធដទៃទៀត។ យុទ្ធនាការនេះមានលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ជាប្រធាននៃគម្រោងមួយនេះ ព្រមទាំងដឹកនាំចាប់យកអន្ទាក់បានយ៉ាងច្រើន។ ជាក់ស្តែង កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣នេះ យុទ្ធនាការអន្ទាក់សូន្យ ដំណាក់កាលទី២ ត្រូវបានបិទបញ្ចប់នៅខេត្តបាត់ដំបង និងខេត្តប៉ៃលិន ដែលខេត្តទាំង២នេះ​ ជាខេត្តគោលដៅចុងក្រោយក្នុងចំណោមខេត្តទាំង៦ នៅតាមជួរភ្នំក្រវាញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម