Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីន បង្ហើបពីសកម្មភាពការងារប្រចាំថ្ងៃរបស់លោក

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានបង្ហើបពីសកម្មភាពការងារប្រចាំថ្ងៃរបស់លោកថា លោកផ្ដល់អាទិភាព និងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះប្រតិបត្តិការសឹក ដែលកំពុងអូសបន្លាយពេលក្នុងប្រទេសអ៊ុយក្រែន នៅម៉ោងធ្វើការប្រចាំថ្ងៃរបស់លោក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងជាមួយអ្នកយកព័ត៌មានរុស្ស៊ីក្នុងសប្តាហ៍នេះ លោក ពូទីន បានលើកឡើងថា ការងារប្រចាំថ្ងៃរបស់លោកទាំងចាប់ផ្ដើម និងបញ្ចប់គឺផ្ដោតសំខាន់លើបញ្ហាដែលទាក់ទងនឹងប្រតិបត្តិការសឹកនៅអ៊ុយក្រែន ជាពិសេសតែងតែមានកិច្ចប្រជុំ និងការហៅទូរស័ព្ទទាក់ទងនឹងបញ្ហាលើសមរភូមិ ។

នៅពេលដែលអ្នកសារព័ត៌មាន Rossiya 1 លោក Pavel Zarubin សួរថា តើលោក ពូទីន លះបង់ពេលវេលាប៉ុន្មានដើម្បីតាមដានដំណើរការប្រតិបត្តិការសឹកនៅអ៊ុយក្រែន? លោក ពូទីន បានឆ្លើយនៅក្នុងបទសម្ភាសន៍នោះថា “ពិតណាស់វាជាអាទិភាពទីមួយរបស់ខ្ញុំ ។ ប្រតិបត្តិការសឹកនៅអ៊ុយក្រែន ជាការងារប្រចាំថ្ងៃដែលខ្ញុំចាប់ផ្ដើមមុនគេ ហើយក៏ជាការងារប្រចាំថ្ងៃដែលខ្ញុំត្រូវបញ្ចប់ផងដែរ” ។

ប្រធានាធិបតីរុស្ស៊ីរូបនេះក៏បានលើកឡើងដែរថា លោកចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះស្ថានភាពនៅអ៊ុយក្រែន ហើយតែងតែទាក់ទងជាមួយស្ថាប័នយោធា-ឧស្សាហកម្មរបស់រុស្ស៊ី ជាពិសេសលោកបានពិភាក្សាជាញឹកញាប់អំពីបញ្ហានៃការផលិតសព្វាវុធជាមួយប្រធានអ្នកម៉ៅការការពារជាតិរុស្ស៊ីផងដែរ ។

គួរបញ្ជាក់ថា ប្រទេសរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការសឹកនៅក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីឆ្លើយតបទៅនឹងសំណើសុំជំនួយពីសាធារណរដ្ឋប្រជាមានិត Lugansk និង Donetsk ដែលត្រូវបានទទួលរងនូវការបាញ់ផ្លោងយ៉ាងខ្លាំងពីសំណាក់កងកម្លាំងរដ្ឋាភិបាលទីក្រុងកៀវ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ តើការបះបោរប្រដាប់អាវុធនៅ រុស្ស៊ី ជាសេណារីយ៉ូរៀបចំឡើងដោយលោក ពូទីន ឬយ៉ាងណា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម