Connect with us

ព័ត៌មានអន្ដរជាតិ

នាយករដ្ឋមន្ត្រី ប្រាយុទ្ធ សម្ដែងការងឿងឆ្ងល់លើទឹកមុខលោកប្រាវីត ក្រោយជួបថាក់ស៊ីន

បានផុស

នៅ

នាយករដ្ឋមន្ត្រីចាំផ្ទះលោក ប្រាយុទ្ធ ចាន់អូចា បានសម្ដែងការងឿងឆ្ងល់ចំពោះគូប្រជែង​លោកប្រាវីតដែល​ញញឹមញញែមដាក់ប្រព័ន្ធផ្សព្វផ្សាយ ក្រោយវិលត្រឡប់មក​ពីអង់គ្លេស ​ចំ​ពេលមាន​ពាក្យចចាមអារ៉ាម​ពីកិច្ច​ព្រមព្រៀង​ដោយសម្ងាត់ជាមួយលោកថាក់ស៊ីន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកប្រាយុទ្ធ ចាន់អូចា បាន​មក​ដល់វិមានរដ្ឋាភិបាលនៅវេលា​ម៉ោង ៨:០០ ព្រឹក ដើម្បីជាអធិបតីក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដោយគេឃើញឧត្តមសេនីយរូបនេះ ដើរចុះពីអាគារ Thai Khu Fah ទៅអាគារសន្តិភាពយ៉ាងលឿនផងដែរ។

យ៉ាងណាមិញក្រុម​អ្នក​សារព័ត៌មាន ​បាន​សង្កេតឃើញ​លោក​ប្រាយុទ្ធហាក់​មានទឹកមុខ​តានតឹងខ្លាំង ​និង​ស្ងប់ស្ងាត់​ចម្លែក ដោយ​មិន​ឆ្លើយ​សំណួរ​ថា​ តើ​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ចូលរួម​កិច្ច​ប្រជុំ​ជាមួយ​គណបក្ស Ruam Thai Sang Chart Party ជាមួយ​សមាជិក​សភា​៣៦​រូប​របស់​បក្ស​ឬ​អត់? ប៉ុន្តែមានសេចក្តីរាយការណ៍មួយមកថា នៅម៉ោង៤រសៀល លោកឧត្តមសេនីយ៍ ប្រាយុទ្ធ បាន​កោះ​ប្រជុំ​សមាជិកសភាចំនួន៣៦រូប របស់គណបក្សទាំងក្នុងប្រព័ន្ធស្រុក និង​បញ្ជី​គណបក្ស ដើម្បី​ត្រៀម​បើកសម័យ​ប្រជុំរដ្ឋសភា និង​ពិភាក្សាអំពីទិសដៅ​នៃការ​បោះឆ្នោតជ្រើសរើស​ប្រធាន​ក្រុមប្រឹក្សា និងអនុប្រធានក្រុមប្រឹក្សា​គណបក្ស។

ចំណែក​លោក​ឧត្តមសេនីយ៍ Prawit Wongsuwan ឧបនាយករដ្ឋមន្ត្រី បានធ្វើដំណើរទៅកាន់​វិមានរដ្ឋាភិបាល ដើម្បីចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដោយទឹកមុខញញឹម នេះ​ជា​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​របស់​គាត់​ បន្ទាប់​ពី​ត្រឡប់​មក​ពី​ប្រទេស​អង់គ្លេស​​ ចំ​ពេល​មាន​កិច្ច​ព្រមព្រៀង​សម្ងាត់​ជាមួយ​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីត​នាយក​រដ្ឋមន្ត្រីថៃ។

ទោះយ៉ាងណាក៏ដោយ ​ឧត្តមសេនីយប្រាវីតដែលមានទឹកមុខ​ញញឹមញញែម ​ក្រោយវិលពី​ប្រទេស​អង់គ្លេស​វិញហើយថែមទាំងមិនបានឆ្លើយនឹងសំណួរអ្នក​សារព័ត៌មាន​ជុំវិញ​ពាក្យចចាមអារ៉ាម​អំពីកិច្ច​ព្រមព្រៀង​សម្ងាត់ជាមួយ​លោក ថាក់ស៊ីន ខណៈលោក​បានត្រឹមតែងក់ក្បាលបន្តិច មុននឹងដើរចូលទៅក្នុងបន្ទប់ទទួល​ភ្ញៀវពណ៌លឿងជាមួយឧត្តមសេនីយ៍ ប្រាយុទ្ធ និង នាយឧត្តមសេនីយ៍ Anupong Paochinda រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែល​រង់ចាំនៅខាងក្នុងមុន​ប៉ុណ្ណោះ៕

ប្រែសម្រួល៖​ សាង ​ស្រីល័ក្ខ

ប្រភព៖Sanook

ចុចអាន៖កូនប្រុសតែមួយរបស់លោកស្រី យីងឡាក់ លេចមុខក្នុងថ្ងៃកំណើតម្ដាយ ក្លាយជាចំណាប់អារម្មណ៍មហាជន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ២ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ៣ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម